no-alternative title

JPMorgan បាននិយាយថា ទូស័ព្ទ 'IPhone Pro' និងបង្ហាញខ្លួនតាមកាលបរិច្ឆេត ប៉ុន្តែវាមានចំនួនកំណត់

JPMorgan បាននិយាយនៅពេលថ្មីៗនេះថា ទូរស័ព្ទ Apple iPhone Pro ដែលគ្រប់គ្នាសំដៅទៅលើទូរស័ព្ទ iPhone 8 និងមិនមានការពន្យារពេលនៃការប្រកាសបង្ហាញវត្តមាននោះទេ។ ទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple មួយនេះ នឹងបង្ហាញខ្លួនទាន់ពេលវេលា ប៉ុន្តែវាមានចំនួនផ្គត់ផ្គង់ក្នុងបរិមាណកំណត់នៅឡើយ។ យោងតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ទូរស័ព្ទ iPhone ស៊េរីថ្មី និងមិនទាន់បង្ហាញវត្តមាននោះទេ ប្រហែលជាត្រូវរង់ចាំរហូតដល់ខែតុលា ឬខែធ្នូដោយសារតែក្រុមហ៊ុន Apple ជួបប្រទះបញ្ហាជាច្រើនក្នុងការបំពាក់នូវបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃបង្កប់ក្រោមអេក្រង់ទូរស័ព្ទ។

លោក Rod Hall ដែលជាអ្នកនាំពាក្យរបស់ JPMorgan និយាយថា “អ្វីដែលសំខាន់នោះ យើងនៅមិនទាន់ជឿនោះទេថា កាលបរិច្ឆេទនៃការផលិតរបស់ក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ប្តូរដែលនាំអោយមានការពន្យារពេលនៃកាលបរិច្ឆេទនៃការប្រកាសវត្តមានទូរស័ព្ទស៊េរីថ្មីនោះ។ ក្រុមហ៊ុន Apple នឹងបង្ហាញទូរស័ព្ទថ្មីនៅក្នុងរដូវផ្ការីកខាងមុខនេះ។ យើងរំពឹងថា ក្រុមហ៊ុន Apple និងបង្ហាញស៊េរី Pro នៅក្នុងខែកញ្ញា ហើយការបង្កើនការផលិតទ្រង់ទ្រាយធំ គឺចាប់ពីខែតុលារហូតដល់ការសម្រេចគោលដៅចុងក្រោយគឺនៅចុងខែតុលា និងដើមខែវិច្ឆិកា។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Apple បានបញ្ជាក់ថា ទូរស័ព្ទ iPhone នឹងមានតម្លៃកាន់តែថ្លៃដោយសារតែតម្លៃនៃផលិតកម្ម គឺខ្ពស់ ហើយវាមានការកើនឡើងតម្លៃរហូតដល់ទៅ $100 ដែលធ្វើអោយទូរស័ព្ទ iPhone មានតម្លៃរហូតដល់ទៅ $1100 ។ ទូរស័ព្ទ iPhone ស៊េរីថ្មីនេះ នៅមិនទាន់ដឹងថា មានឈ្មោះហៅ iPhone 8 ឬ iPhone Pro នោះទេ ប៉ុន្តែទូរស័ព្ទនេះ ត្រូវបានគេរំពឹងថា ស្មាតហ្វូននេះ នឹងបំពាក់នូវមុខងារពិសេសៗជាច្រើនរួមមានអេក្រង់ OLED ប្រព័ន្ធ Wireless Charging និងប្រព័ន្ធស្កែនមុខ (Face Recognition) ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន