no-alternative title

តើលោកអ្នកគួរធ្វើរបៀបណា ដើម្បីអោយស្មាតហ្វូនរបស់លោកអ្នកមានសុវត្ថិភាព និងសន្សំចៃថាមពលថ្មពេលកំសាន្តនៅមាត់សមុទ្រ

ជាការពិតណាស់ ដំណើរកម្សាន្តរបស់អ្នកនៅតាមឆ្នេរខ្សាច់នៃមាត់សមុទ្រពិតជាអស្ចារ្យ តែអ្នកត្រូវគិតដល់របៀបក្នុងការប្រើប្រាស់ទូរស័ព្ទរបស់អ្នក ជៀសវាងធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ដល់ទូរស័ព្ទ ពិសេសកញ្ចក់អេក្រង់តែម្តង តាមរយៈអាកាសធាតុ ឬពន្លឺ ថ្ងៃខុសប្លែកពីគ្នា នៃតំបន់ទាំងនោះ។ គួរបញ្ជាក់ថា កម្រិតពន្លឺ គឺពិតជាសំខាន់បំផុត សម្រាប់ប្រើប្រាស់ ពិសេសប្រសិនបើកម្រិតពន្លឺនៃព្រះអាទិត្យខ្លាំងពេក អាចធ្វើឲ្យប៉ះពាល់ដល់ថាមពលថ្ម និងប៉ពាល់ដល់ភ្នែករបស់អ្នកថែមទៀតផង ហើយសម្រាប់អ្នកដែលប្រើប្រាស់វែនតា កាន់តែមានការប៉ះពាល់ខ្លាំងជាងធម្មតាទៅទៀត ដូច្នេះ លោកអ្នក ត្រូវតែចូលទៅសារ៉េកម្រិតពន្លឺក្នុងទូរស័ព្ទ គឺល្អបំផុត សម្រាប់ភ្នែករបស់អ្នក ដោយអ្នកអាចកំណត់កម្រិតពន្លឺជា Auto Brightness ដែលអាចឲ្យទូរស័ព្ទធ្វើការពន្លឺដោយស្វ័យប្រវត្តិតែម្តង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រោមនេះ គឺជាវិធី ក៏ដូចជាដំនណោះស្រាយមួយចំនួនទៀត ដែលលោកអ្នកគួរតែសាកល្បងប្រើប្រាស់៖

1.Anti-glare covers, screens ៖ ការប្រើប្រាស់ស្រ្គីនកញ្ចក់ការពារបន្ថែមពីលើអេក្រង់ គឺពិតជាល្អបំផុត សម្រាប់ការប្រើប្រាស់ទូរស័ព្ទរបស់អ្នក ពេលដែលអ្នកធ្វើដំណើរកម្សាន្តទៅកាន់សមុទ្រ ព្រោះវាជួយការពារពីចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យបានយ៉ាងគាប់ចិត្ត ហើយវាមានតម្លៃសមរម្យត្រឹមតែ 10 ដុល្លារ ឬលើសពីនេះបន្តិចបន្ទួចប៉ុណ្ណោះ។ 

2.Play with Accessibility settings ៖ លោកអ្នកក៏អាចប្រើវិធីទីពីរនេះ បាន ដោយគ្រាន់តែចូលទៅកាន់ Setting ប្រើប្រាស់មុខងារ Accessibility ដើម្បីកំណត់ពីកម្រិតពន្លឺ និងអាចប្រើប្រាស់ជាពន្លឺស ឬខ្មៅបានយ៉ាងល្អប្រសើរ ដែលអាចផ្តល់ជូននៅផលប្រយោជន៍ជាច្រើនសម្រាប់អ្នក ដូចជា ការអាន ការសរសេរ មានភាពច្បាស់ល្អបំផុត។ គួរបញ្ជាក់ផងដែរថា ជម្រើសក្នុងការប្រើប្រាស់កាន់តែល្អ លោកអ្នកអាចប្រើប្រាស់នូវមុខងារបញ្ជាដោយសម្លេង តាមរយៈមុខងារ Personal Assistanrt ដោយប្រើលើ Siri ឬ Google Assistant ជំនួសឲ្យការប្រើប្រាស់ការចុចអក្សរលើអេក្រង់ ប្រសិនបើអ្នកមិនអាចមើលឃើញច្បាស់។

3.Better screens for outside ៖ ចំណុចនេះ ត្រូវបានគេគិតដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន ដែលតែងតែផលិតចេញនូវផលិតផលថ្មីៗ សម្រាប់ប្រើប្រាស់ជាមួយទូរស័ព្ទ ដែលអាចហៅបានថា Accessary ហើយក៏មានក្រុមហ៊ុនមួយចំនួនទៀត បានផលិតចេញនូវកញ្ចក់អេក្រង់ល្អៗ ដូចជាប្រភេទ IPS , AMOLED ជាដើម។ ហើយក្រុមហ៊ុនទាំងនោះ ក៏បាននិយាយថា ប្រិយមិត្តមិនចាំបាច់រកទិញនូវទូរស័ព្ទ ដែលអាចប្រើប្រាស់សម្រាប់តែដំណើរខាងក្រៅ តែវាក៏មានទូរស័ព្ទស្មាតហ្វូនជាច្រើនម៉ូដែល ក្នុងពេលបច្ចុប្បន្ននេះ ដែលមានសមត្ថភាពខ្ពស់ក្នុងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានយ៉ាងពេញចិត្តផងដែរ។

4.Get out of the sun ៖ សូមព្យាយាមរកកន្លែង ដែលមានម្លប់ឬស្រមោល ប្រសិនបើអ្នកចង់មើលអេក្រង់ទូរស័ព្ទរបស់អ្នកឲ្យបានច្បាស់ល្អ អ្នកគួរតែរកកន្លែងណា ដែលគេចចេញផុតពីពន្លឺព្រះអាទិត្យបាន ដើម្បីបំពេញកិច្ចការងារដែលសំខាន់ៗ ព្រោះថា ប្រសិនបើអ្នកប្រើប្រាស់ទូរស័ព្ទទាំងស្រពិចស្រពិល ធ្វើឲ្យការឆ្លើយតប អាចមានភាពយឺតយ៉ាវ និងអាចមានកំហុងផងដែរ ។ ដូច្នេះ ដើម្បីឲ្យការប្រើប្រាស់បានកាន់តែល្អប្រសើរជាងមុន គួរតែគេចចេញពីពន្លឺព្រះអាទិត្យ Get out of the sun៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន