no-alternative title

វីដេអូពាណិជ្ជម្មស្តីពីស្មាតហ្វូនស៊េរីថ្មីនៃត្រកូល LG Q6 បានបង្ហាញជាផ្លូវការពិតជាទាក់ទាញមែនទែន

កាលពីសប្តាហ៍មុននេះ យើងបានបង្ហាញលោកអ្នករួចមកហើយនូវវីដេអូពាណិជ្ជកម្មនៃផលិតផលថ្មីមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LG សម្រាប់ស្មាតហ្វូនស៊េរីថ្មី  LG Q6។ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេដឹងថា គឺជាប្រភេទ Mini ស្មាតហ្វូន នៃត្រកូល LG G6។ ស្មាតហ្វូនស៊េរីថ្មីនេះ ភ្ជាប់ជាមួយអេក្រង់ប្រភេទ Full Vision ទំហំ 5.5 អ៊ីង ខណៈពេលដែលស្មាតហ្វូន LG G6 មានអេក្រង់រហូតដល់ទៅ 5.7 អ៊ីង។ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវ 18:9 aspect ratio ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន LG Q6 មាន 3 Version សម្រាប់ជ្រើសរើសគឺស្មាតហ្វូន LG Q6 Plus បំពាក់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងស្មាតហ្វូន LG Q6 បំពាក់នូវរ៉េមផ្ទុកទិន្នន័យទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ខណៈពេលដែលស្មាតហ្វូន LG Q6α បំពាក់នូវរ៉េមផ្ទុកទិន្នន័យទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។ ស្មាតហ្វូន LG G6 ដំណើរការបន្ទះឈីប Snapdragon 821 chipset ខណៈពេលដែលស្មាតហ្វូន LG Q6 បំពាក់នូវបន្ទះឈីប Snapdragon 435SoC។

ថ្មីៗនេះ ក្រុមហ៊ុន LG ក៏ប្រកាសបង្ហាញនូវវីដេអូផ្សព្វផ្សាយផលិតផលថ្មីមួយទៀតរបស់ស្មាតហ្វូន LG Q6 ដែលបង្ហាញអំពីមុខងារមួយក្នុងចំណោមមុខងារពិសេសៗ ជាច្រើនសម្រាប់អ្នកប្រើប្រាស់នៅលើស្មាតហ្វូននេះ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធស្កែនមុខតាមរយៈកាមេរ៉ាមុខភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 3D សម្រាប់ស្កែននូវផ្ទៃមុខរបស់អ្នក ហើយវាអាចប្រើប្រាស់បានការងារជាច្រើនដូចគ្នាទៅនឹងប្រព័ន្ធស្កែនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងអាលុយមីញ៉ូមប្រភេទ 7000 ប្រកបដោយភាពរឹងមាំ និងស្តើងងាយស្រួលប្រើប្រាស់ ស្មាតហ្វូន LG Q6 ស៊េរីថ្មីនេះ និងមានវត្តមាននៅកម្ពុជា នាពេលឆាប់ៗនេះហើយ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន