no-alternative title

លេច​ចេញ​ Case​ សម្រាប់​ iPhone​ 7​ &7​ Plus​ មាន​កាមេរ៉ា​ពីរ​គ្រាប់​ និង​ភ្ជាប់​នូវ​មុខងារ​ Smart​ Connector

​តាម​ទំលាប់​របស់​ក្រុមហ៊ុន​បិតា​បច្ចេកវិទ្យា​ Apple​ តែងតែ​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ខ្លួន​នៅ​ខែកញ្ញា​ (​ចាប់ផ្តើម​ពី​ជំនាន់​ iPhone​ 5)​ ហើយ​ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​កន្លងៗ​ទៅ​នោះ​ទេ​ដោយ​ក្រុមហ៊ុន​គ្រោង​បញ្ចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ខ្លួន​ស៊េរី​ iPhone​ 7​ នៅ​ខែកញ្ញា​ខាង​មុខ​ នេះ​បើ​យោង​តាម​ព័ត៌មាន​ច​ចាម​អារាម​នានា​ដែល​បាន​ចុះ​ផ្សាយ​កន្លង​មក​។​ 

​សម្រាប់​ថ្ងៃនេះ​យើង​ក៏​បានឃើញ​ចេ​ល​ចេញ​នៅ​រូបភាព​ render​ ថ្មី​ទាក់ទង​នឹង​ Case​ សម្រាប់​ iPhone​ 7​ &​ 7​ Plus​ ដែល​ជា​គំរូ​ Case​ របស់​ក្រុមហ៊ុន​ផលិត​ឈ្មោះ​ថា​ “Olixar”​។​ មាន​របាយការណ៍​គួរ​ឲ្យ​ទុកចិត្ត​មួយ​បាន​ឲ្យ​ដឹង​ថា​ Olixar​ Case​ នេះ​ផលិត​ឡើង​សម្រាប់​ iPhone​ ជំនាន់​ថ្មី​ iPhone​ 7​ របស់​ Apple​ ដែល​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ទី​7​ នេះ​នឹង​មាន​កម្រាស់​កាន់តែ​ស្តើង​ជាង​ជំនាន់​មុន​គឺ​កម្រាស់​ 6​ ម​ម​ ខ​ណះ​ដែល​មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា​ iPhone​ 7​ Plus​ នឹង​បំពាក់​កាមេរ៉ា​ក្រោយ​ចំនួន​ពីរ​គ្រាប់​ (Dual​ Camera)​ ហើយ​ពួក​វា​ក៏​នឹង​បំពាក់​មក​ជាមួយ​មុខងារ​ Smart​ Connector​ ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​កា​រត​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​ដ៏​ទៃ​ដូច​ពពួក​ iPad​ Pro​  ដែរ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Olixar​ នឹង​ដាក់​លក់​ Case​ ស៊េរី​ថ្មី​សម្រាប់​ iPhone7​ &​ 7​ Plus​ នេះ​មួយ​តម្លៃ​ £6.99​ ប្រហែល​ 7.8​ ដុល្លារ​អា​មេ​រិ​ក​។​ តើ​លោក​អ្នក​យល់​យ៉ាងណា​សម្រាប់​ព័ត៌មាន​ដែល​ថា​ iPhone​ 7​ Plus​ នឹង​បំពាក់​កាមេរ៉ា​ពីរ​គ្រាប់​នៅ​ផ្នែក​ខាងក្រោយ​ ប៉ុន្តែ​សម្រាប់​ក្រុមការងារ​ពិភព​អេ​ឡិច​ត្រូ​និក​ក៏​យល់​ឃើញ​ដូច​ព័ត៌មាន​ខាងលើ​នេះ​ដែរ​ព្រោះថា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ពីរ​ដែល​បាន​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​មាន​កាមេរ៉ា​ពីរ​គ្រាប់​រួច​មក​ហើយ​គឺ​LG​ (G5)​ និង​ Huawei​ (P9)​ ដែល​កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ពិសេស​អ្នក​ដែល​ចូល​ចិត្ត​ថតរូប​តាម​រយះ​ទូរស័ព្ទ​ដៃ​។​ ហើយ​បើ​ iPhone​ 7​ Plus​ បំពាក់​កាមេរ៉ា​ពីរ​គ្រាប់​ពិតមែន​នោះ​ 7​ Plus​ គឺជា​សករាជ​ថ្មី​នៃ​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ iPhone​ របស់​ Apple​ ជាក់​ជា​មិន​ខាន​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន