no-alternative title

SONY​ PlayStation​ VR​ នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃ​ទី​ 13​ ខែតុលា​ខាង​មុខ​នេះ​

​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេ​ម​កម្សាន្ត​ច្បាស់​ជា​ដឹង​ហើយពី​ឧបករណ៍​លេង​ហ្គេ​ម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ SONY​ របស់​ជប៉ុន​គឺ​ PlayStation​ ដែល​បាន​វិវត្តន៍​ខ្លួន​ដល់​ជំនាន់​ទី​បួន​រួច​មក​ហើយ​ “PlayStation​ 4”​ ដែល​មានគុណ​សម្បត្តិ​ពិសេស​ សមត្ថភាព​ខ្លាំង​ និង​ភ្ជាប់​មក​ជាមួយនឹង​ហ្គេ​ម​ល្បីៗ​សម្រាប់​លេង​កម្សាន្ត​រាប់​មិន​អស់​។​ ហើយ​ពេល​នេះ​ក៏​មាន​លេចលឺ​ដំណឹង​ល្អ​មួយ​សម្រាប់​ FAN​ របស់​ PlayStation​ គឺថា​ក្រុមហ៊ុន​សូ​នី​បាន​ត្រៀមខ្លួន​បង្ហាញ​ចេញ​ឧបករណ៍​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា​ “PlayStation​ VR”​ ដែល​ជា​ឧបករណ៍​លេង​ហ្គេ​ម​ស៊េរី​ថ្មី​បំផុត​របស់​ SONY​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​តាម​ប្រភព​ច្បាស់ការ​ពី​គណនី​ធ្វី​ស្ទ័​រ​មួយ​ឈ្មោះ​ថា​ @AaronIsSocial​ បាន​ឲ្យ​ដឹង​ថា​ ឧបករណ៍​លេង​ហ្គេ​ម​ថ្មី​ដែល​មានឈ្មោះ​ថា​ “PlayStation​ VR”​ របស់​ក្រុមហ៊ុន​ SONY​ នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការណ៍​ដំបូង​នៅ​ថ្ងៃ​ទី​ 13​ ខែតុលា​ ខាង​មុខ​នេះ​នៅ​ទីផ្សារ​អា​មេ​រិ​ក​ខាងជើង​។​ ហើយ​PlayStation​ VR​ នេះ​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ $400​ ដែល​តម្លៃ​នេះ​មិន​រាប់​បញ្ចូល​តម្លៃ​របស់​ PlayStation​ Camera​ ឬ​ក៏​ឧបករណ៍​ Move​ Controller​ ដែល​មាន​តម្លៃ​ $60​ នោះ​ទេ​។​ 

​ចំនែក​ក្រុមហ៊ុន​ SONY​ វិញ​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​ ក្រុមហ៊ុន​សន្យា​ថា​នឹង​បញ្ចូល​ហ្គេ​ម​ថ្មី​ប្រហែល​ 50​ ហ្គេ​ម​ក្នុង​ប្រព័ន្ធ​ឧបករណ៍​ថ្មី​នេះ​នៅ​ជិត​ដំណាច់ឆ្នាំ​ 2016​។​ នេះ​ជា​ដំណឹង​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​និយម​ចូល​ចិត្ត​លេង​ហ្គេ​ម​ ហើយ​ពួក​គេ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ក្នុង​ការ​លេង​ហ្គេ​ម​ដោយ​ពាក់​ឧ​បរ​កណ៍​នៅ​លើ​ក្បាល​ជំ​នូ​សការ​លេង​ហ្គេ​ម​ដោយ​ប្រើ​ផ្ទាំង​កញ្ចក់​ LCD​ និង​បញ្ជា​ដោយ​ប្រើ​ដៃ​ហ្គេ​ម​ “Game​ Console”៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន