no-alternative title

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយៗ​របស់​ Huawei​ និង​ Xioami​ នឹង​បំពាក់​អេ​ក្រង់​កោង​

​ឃើញ​ថា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​វិស័យ​ឧស្សាហកម្ម​ទូរស័ព្ទ​ប្រភេទ​ស្មា​ត​ហ្វូ​ន​មានការ​រីក​ចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់សំគាល់​ក្នុង​នោះ​មាន​ទាំង​រូបរាង​ រចនាបថ​ ទំហំ​វិមាត្រ​ អេ​ក្រង់​ កាមេរ៉ា​ កំលាំង​ម៉ាស៊ីន​ ថ្ម​ ទំហំ​ផ្ទុក​ទិន្នន័យ​ និង​បច្ចេកវិទ្យា​ប្រើប្រាស់​កាន់តែ​ទំនើប​អាច​បំពេញតម្រូវការ​ប្រើប្រាស់​ទូទៅ​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ទូលំទូលាយ​បំផុត​។​ ដោយឡែក​សម្រាប់​ក្រុមហ៊ុន​ដែល​កំពុង​មាន​សន្ទុះ​ទីផ្សារ​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន​មាន​ដូច​ជា​ Samsung,​ Apple,​ Huawei,​ Xioami,​ LG,​ SONY,​ Meizu,​ OPPO…​ដែល​ក្រុមហ៊ុន​ទាំងនេះ​កំពុង​ប្រ​គូ​ត​ប្រជែង​គ្នា​យ៉ាង​ក្តៅ​គគុក​ក្នុង​ទីផ្សារ​មួយ​នេះ​។​ ងាក​មក​ទីផ្សារ​ក្នុង​ប្រទេស​ចិន​វិញ​មាន​ក្រុមហ៊ុន​ពីរ​ដែល​កំពុង​មាន​សន្ទុះ​ទីផ្សារ​ខ្លាំង​ជាងគេ​ក្នុង​តំបន់​គឺ​ Huawei​ និង​ Xioami​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​មូលហេតុ​សំខាន់​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ និង​មាន​ទីផ្សារ​ឈានមុខ​គេ​ក្នុង​តំបន់​ដោយសារ​តែ​ពួក​គេ​បាន​បញ្ចេញ​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ខ្លាំង​ទំនើប​ដូច​ជា​ Huawei​ ទើបតែ​បាន​បញ្ចេញ​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ​ P9​ &​ P9​ Plus​ និង​ Xioami​ បាន​ប្រលែង​ចេញ​ Xioami​ Mi5​ &​ Mi​ Max​ ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ព្រមទាំង​កំពុង​តែ​លក់​ដាក់​បាន​ចំនួន​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ទៅ​ទៀត​។​ ហើយ​អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​នោះ​សម្រាប់​ខ​ណះ​ពេល​នេះ​គឺ​មាន​ព័ត៌មាន​លេចលឺ​ចេញពី​កូរ៉េ​ខាងត្បូង​ដែល​បាន​លើក​ឡើង​ថា​ ទៅ​ថ្ងៃ​ខាង​មុខ​ក្រុមហ៊ុន​ Huawei​ និង​ Xioami​ នឹង​ផលិត​ចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ពួក​គេ​ដែល​បំពាក់​ដោយ​អេ​ក្រង់​កោង​ប្រភេទ​កញ្ចក់​អេ​ក្រង់​ Flexible​ OLED​ ឬ​ AMOLED​ ដែល​កញ្ចក់​អេ​ក្រង់​ប្រភេទ​នេះ​នឹង​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាងត្បូង​ Samsung​ និង​ LG​។​ 

​ព្រ​ភព​ខាងលើ​បន្ត​ថា​ នេះ​អាច​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​ទៀត​របស់​ក្រុមហ៊ុន​ចិន​ទាំង​ពីរ​នេះ​ដើម្បី​វាយ​ទម្លុះ​ឆ្លង​ទៅ​កាន់​ភាព​ជោគជ័យ​កាន់តែ​ខ្លាំង​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នា​ពេល​អនាគត​។​ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បំពាក់​អេ​ក្រង់​ Flexible​ OLED​ ឬ​ AMOLED​ របស់​ក្រុមហ៊ុន​ធំ​របស់​ចិន​ទាំង​ពីរ​នេះ​ប្រកាស​ចេញ​នៅ​ពេល​ណា​នោះ​ទេ​ តែ​គេ​សន្និដ្ឋាន​ថា​នៅ​ជិត​ដំណាច់ឆ្នាំ​នេះ​។​ គួរ​បញ្ច​ក់​ផង​ដែល​ថា​សម្រាប់​ទីផ្សារ​ផ្គត់​ផ្គង​កញ្ចក់​អេ​ក្រង់​សម្រាប់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ធំ​ជាងគេ​ក្នុង​ពិភពលោក​គឺ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ Samsung​ ដែល​ផលិត​កញ្ចក់​ប្រភេទ​ Super​ AMOLED​ និង​ LG​ ផលិត​កញ្ចក់​អេ​ក្រង់​ប្រភេទ​ OLED៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន