កាលពីឆ្នាំ 2011 Microsoft បានទិញយកក្រុមហ៊ុន Skype ក្នុងតម្លៃ 8.5 ពាន់លានដុល្លារអាមេរិក បន្ទាប់ពីការទិញ Microsoft រកប្រាក់ចំនេញបានយ៉ាងច្រើនសន្ធឹកពីការលក់អាជ្ញាប័ណ្ឌប៉ាតង់ Skype ទៅឲ្យ Google សម្រាប់ដាក់ដំណើរការលើប្រតិបត្តិការ Android ជាជាងការលក់ទូរស័ព្ទស្មាតហ្វូនដែលដំណើរការដោយ Windows Phone របស់ខ្លួន។ ដោយឡែកកាលពីខែកន្លងទៅ Microsoft បានត្អូញត្អែថា ចំណូលពីការលក់អាជ្ញាប័ណ្ឌប៉ាតង់កម្មវិធី Skype មានការធ្លាក់ចុះដោយសារតែអ្នកប្រើប្រាស់កម្មវិធីមួយនេះនៅលើទូរស័ព្ទ និងថេបប្លែតដែលដំណើរការដោយ Windows Phone 8,8.1 និង Android v4.0.3 ឬក្រោមនេះ លែងចាប់អារម្មណ៍ប្រើប្រាស់កម្មវិធីនេះតទៅទៀត។
ហើយកាលពីថ្ងៃសុក្រសប្តាហ៍នេះ Microsoft បានប្រកាសថា “នៅដើមឆ្នាំ 2017 អ្នកប្រើប្រាស់កម្មវិធី Skype នៅលើ Windows Phone 8,8.1 និង Android v4.0.3 នឹងធ្លាក់ចុះរហូតដល់ 80% ដូចនេះ ក្រុមហ៊ុន នឹងបិទរាល់ការអាប់ដែតទាំងឡាយនៃកម្មវិធីមួយនេះ ឬក៏បញ្ឈប់រាល់ប្រតិបត្តិការរបស់វាតែម្តង”។ នេះមានន័យថា អ្នកប្រើប្រាស់អាចប្រើកម្មវិធី Skype នៅលើទូរស័ព្ទ និងឧបកណ៍បន្ទះស្តើង (Tablet) ដំណើរការដោយ Windows Phone RT និង Android 4.0.3 ឬក្រោមនេះ បានរហូតដល់ដំណាច់ឆ្នាំ 2016 នេះ ហើយនៅឆ្នាំបន្ទាប់ Microsoft នឹងបិទកម្មវិធី Skype ដោយផ្លាស់ Skype ពី P2P មកកម្មវិធី Cloud ជំនូសវិញ។
Microsoft បានបន្ថែមថា ការធ្វើផ្លាស់ប្តូរនេះ គឺដើម្បីបង្កើនការប្រើប្រាស់កម្មវិធីនេះឲ្យកាន់តែមានគុណភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់ដូចជាការផ្ទេរទិន្នន័យ (File Sharing), ការទំនាក់ទំនង (Video Call & messaging)…ជាដើម។ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ដែលកំពុងប្រើទូរស័ព្ទ និងឧបករណ៍បន្ទះស្តើង (Tablet) ដែលដំណើការដោយ Windows 10 mobile អាចទាញយកកម្មវិធី Skype Preview មកដំឡើងប្រើប្រាស់បានដោយវាអាចឲ្យលោកអ្នកប្រើសម្រាប់ Video call និងអាចបង្កើតជាក្រុម Video Call ដើម្បីជជែកកម្សាន្តបានរហូតដល់ 25 នាក់៕
Link For Download: http://www.microsoft.com/en-us/store/p/skype-preview/9wzdncrfj364