ក្រុមហ៊ុន LG នៅតែបន្តជម្រុញទៅលើការផលិតនូវម៉ូនីទ័រដែលមាន Aspect Ratio 21:9 ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយពេលនេះក្រុមហ៊ុនមួយនេះបានសម្រេចនូវម៉ូនីទ័រស៊េរីថ្មីចំនួន 3 ស៊េរីដែលអស្ចារ្យបំផុត។ ក្នុងការត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA ហើយគ្រោងនឹងដាក់លក់នៅក្នុងរដូវស្លឹកឈើជ្រុះនៅសហរដ្ឋអាមេរិចឆាប់ៗនេះ ក្រុមហ៊ុន LG បានសម្រេចបាននូវម៉ូនីទ័រអេក្រង់កោងទំហំ 38 អ៊ីងដែលធំបំផុតនៅលើពិភពលោកម៉ូដែល 38UC99 ដែលគ្រោងនឹងដាក់លក់នៅក្នុងខែកញ្ញាជាមួយនឹងតម្លៃ 1500 ដុល្លារ ម៉ូនីទ័រអេក្រង់កោង 34 អ៊ីងម៉ូដែល 34UC79G គ្រោងនឹងដាក់លក់នៅក្នុងខែតុលាជាមួយនឹងតម្លៃ 700 ដុល្លារ និងម៉ូនីទ័រអេក្រង់ស្តើង 34 អ៊ីងម៉ូដែល 34UM79M គ្រោងនឹងដាក់លក់នៅក្នុងខែវិច្ឆិកានៅក្នុងតម្លៃ 600 ដុល្លារ។
សម្រាប់ម៉ូនីទ័រអេក្រង់ 38 អ៊ីងភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ Quad HD+ (3,840 x 1,600) ហើយវាគឺជាម៉ូនីទ័រប្រភេទ Ultrawide ដំបូងបំផុតដែលប្រើប្រាស់នូវផត USB-C ។ ម៉ូដែល 34UM79M បានធ្វើការរួមបញ្ជូលនៃការទ្រទ្រង់ Google Cast (សម្រាប់មុខងារ Multitasking) ផងដែរ។ ជាចុងក្រោយ ម៉ូនីទ័រអេក្រង់កោង 34 អ៊ីងនេះត្រូវបានកេចាត់ទុកថាជា “ម៉ូនីទ័រសម្រាប់លេងហ្គេមប្រភេទអេក្រង់កោង UltraWide ដំបូងបង្អស់នៅលើលោកដែលមាន IPS 21:9 144Hz” ហើយវាប្រើប្រាស់នូវ AMD FreeSync សម្រាប់បង្កើនល្បឿនដំណើរការឱ្យស្ទុះលឿនទៀតផង៕