បន្ទាប់ពីហ្វាប់ប្លេត Galaxy Note 7 ត្រូវបានរកឃើញថា វាមានបញ្ហាថ្មរហូតដល់ផ្ទុះនៅពេលបញ្ចូលថ្មនោះ ក្រុមហ៊ុន Samsung បានចេញសេក្តីប្រកាសធ្វើការប្រមូលនូវហ្វាប់ប្លេត Galaxy Note 7 វិញត្រលប់មកវិញទាំងអស់នៅជុំវិញពិភពលោក។ យោងតាមការផ្សាយព័តមានពីគេទំព័រ www.gsmarena.com បានបង្ហាញថា ស្តុកថ្មីសម្រាប់ការផ្លាស់ប្តូរហ្វាប់ប្លេត Galaxy Note 7 បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ផ្តល់ឱ្យអតិថិជន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 19 ខែកញ្ញាខាងមុខនេះ ដែលនឹងផ្តើមមុនគេនៅក្នុងប្រទេសព័រទុយហ្គាល់។ សូមជំរាបថា ហ្វាប់ប្លេត Galaxy Note 7 គឺបានទទួលភាពជោគជ័យខ្លាំងនៅក្នុងទីផ្សារប្រទេសចិន និងទីផ្សារមួយចំនួនផ្សេងទៀត ដែលជាកន្លែងក្រុមហ៊ុន Samsung បានប្រាកដថា ហ្វាប់ប្លេត Note 7 មិនមានបញ្ហាថ្មនោះទេ។
សំរាប់ទីផ្សារសហរដ្ឋអាមេរិក ប្រហែលជាត្រូវរង់ចាំយូរបន្តិច ពីព្រោះថា គណៈកម្មការត្រួតពិនិត្យសុវត្ថិភាពនៃការប្រើប្រាស់ (Consumer Protection Safety Commission) ត្រូវធ្វើការពិនិត្យយ៉ាងល្អិតល្អន់ទើបអនុញ្ញាតឱ្យហ្វាប់ប្លេតស្តុកថ្មីចូលទៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិចបាន។ ដើម្បីតបស្នងនូវកំហុសលើកនេះ ក្រុមហ៊ុន Samsung បានផ្តល់ឱ្យម្ចាស់ក្រុមហ៊ុនជាច្រើននៅអាមេរិកនូវជម្រើសចំនួន 2 ហើយប្រញាប់បញ្ចូនមកវិញនូវហ្វាប់ប្លេត ដែលមានបញ្ហាឱ្យលឿនបំផុតតាមតែអាចធ្វើទៅបាន។
ជម្រើសទីមួយ អ្នកអាចខ្ចីប្រើប្រាស់នូវទូរស័ព្ទ Galaxy J នៅពេលដែលអ្នកប្រគល់នូវហ្វាប់ប្លេត Galaxy Note 7 ហើយអ្នកអាចប្រើប្រាស់ទូរស័ព្ទនេះ បានរហូតទាល់តែស្តុកថ្មី បានធ្វើការពិនិត្យរួចរាល់ក្នុងការចែកចាយ។ ជម្រើសទីពីរ អ្នកនឹងទទួលបាននូវទូរស័ព្ទ Galaxy S7 ឬ S7 Edge រួមទាំងទទួលបាននូវទឹកប្រាក់បង្វិលមកវិញនៅពេលដែលអ្នកបានយកនូវ Note 7 Accessories ទាំងអស់យកទៅឱ្យក្រុមហ៊ុនវិញ។ ការបង្វិលទឹកប្រាក់ត្រលប់មកវិញគឺអាស្រ័យទៅលើតម្លៃទូទាត់នៃទូរស័ព្ទទាំងពីរស៊េរីនេះ ហើយអ្នកនឹងទទួលបាននូវ Gift Card ឬ in-store Card ឬ Bill Card តម្លៃ 25$ ផងដែរ៕