រូបភាពជាច្រើនសន្លឹករបស់ទូរស័ព្ទស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន Xiaomi ត្រូវបានបែកធ្លាយនៅលើអនឡាញហើយត្រូវបានគេដឹងថាជាប្រភេទម៉ូដែល Mi 5S ដែលបង្ហាញពីរូបរាងយ៉ាងច្បាស់ និងលក្ខណៈសម្បត្តិមួយចំនួនថែមទៀត។ រូបភាពដំបូងនេះបង្ហាញថា ទូរស័ព្ទស៊េរីថ្មីនេះមានបំពាក់នូវ Home Button រាងមូលជារង្វង់ដែលមានលក្ខណៈស្រដៀងទៅនឹងទូរស័ព្ទ iPhone ថែមទាំងល្បីថានៅត្រង់ Home Button សម្រាប់ប្រើប្រាស់នូវការស្កែនក្រយ៉ៅដៃថែមទៀតផង។
.
រូបភាពបន្ទាប់នេះគឺបង្ហាញពីរូបរាងរបស់ Mi 5S ជាមួយនឹងពណ៌ខ្មៅដ៏ស្រស់ស្អាតដែលមានរូបរាងមិនខុសគ្នាពីរូបភាពខាងលើនោះទេ។ អ្វីដែលកាន់តែប្លែកទៀតនោះ សម្រាប់ម៉ូដែល Mi 5S Plus (ដែលល្បីថាភ្ជាប់មកជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB) នឹងមានកាមេរ៉ាភ្លោះនៅខាងក្រោយ។ ជាចុងក្រោយ ការផ្សព្វផ្សាយរបស់ទូរស័ព្ទស៊េរីថ្មីនេះត្រូវបានដាក់បង្ហាញមុនគេនៅក្នុងប្រទេសចិន ហើយកាលបរិច្ឆេទនៃការដាក់លក់គឺនៅថ្ងៃទី 29 ខែកញ្ញាខាងមុខនេះ។