no-alternative title

ក្រុមហ៊ុន​ Xiaomi​ ប្រកា​សម្ភោ​ធ​ទូរស័ព្ទ​ Mi​ 5S​ និង​ Mi​ 5S​ Plus​ ដែល​លាក់​នូវ​បច្ចេកវិទ្យា​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ស្ថិត​នៅ​ក្រោម​កញ្ចក់​របស់​វា​

​ប្រសិនបើ​លោក​អ្នកជា​អ្នកគាំទ្រ​ទៅ​លើ​ទូរស័ព្ទ​ Xiaomi​ Mi​ 5​ អ្នក​ប្រហែលជា​ទន្ទឹងរង់ចាំ​នូវ​វត្តមាន​ថ្មី​របស់​ទូរស័ព្ទ​ Xiaomi​ Mi​ 5S​ ដែល​ជា​ជំនាន់​បន្ទាប់​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​។​ វា​ហាក់ដូចជា​មិន​មាន​អ្វី​ដែល​ប្លែក​នោះ​ទេ​សម្រាប់​ទូរស័ព្ទ​នេះ​ដែល​ប្រើប្រាស់​នូវ​ស៊ី​ម​ 2​ ស្រោប​ដោយ​តួខ្លួន​កញ្ចក់​និង​ផ្ទៃ​ខាងក្រោយ​ជា​លោហធាតុ​នោះ​។​ ទូរស័ព្ទ​នេះ​ប្រើប្រាស់​នូវ​ CPU​ ប្រភេទ​ Qualcomm​ Snapdragon​ 821​ ស៊េរី​ថ្មី​ចុង​ក្រោយ​ (​វា​ត្រូវ​បាន​បំពាក់​នៅ​លើ​ទូរស័ព្ទ​ ASUS​ ZenFone​ 3​ Deluxe)​ ដែល​មាន​ន័យ​ថា​វា​ពិតជា​បង្កើន​នូវ​ល្បឿន​កាន់តែ​អស្ចារ្យ​សម្រាប់​ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ 4G​ ។​ អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ​ ទូរស័ព្ទ​នេះ​បាន​ប្រើប្រាស់​នូវ​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 128GB​ (UFS​ 2.0)​ រួម​ទាំង​រ៉េ​ម​ប្រភេទ​ LPDDR4​ ទំហំ​ 4GB​ ។​ ដូចនេះ​តើ​មាន​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៅ​សម្រាប់​ទូរស័ព្ទ​ Mi​ 5S​ នេះ​?​ ប្រសិនបើ​អ្នក​ពិតជា​ឆ្ងល់​មែន​នោះ​ យើង​អាច​និយាយ​បាន​ថា​វា​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​លាក់​ស្ថិត​នៅ​ពីក្រោម​កញ្ចក់​ខាង​មុខ​នេះ​។​

​នៅ​ក្នុង​ពិធី​សម្ភោ​ធ​នៅ​ថ្ងៃនេះ​ នាយក​ប្រតិបត្តិ​ Lei​ Jun​ បាន​ចំណាយពេល​មួយ​ចំនួន​ដ​ម្បី​ធ្វើការ​ពន្យល់​ពី​លក្ខណៈសម្បត្តិ​នៃ​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ និង​បច្ចេកវិទ្យា​ Ultrasonic​ Fingerprint​ ចូល​ទៅ​ក្នុង​ទូរស័ព្ទ​នេះ​។​ ក្រុមហ៊ុន​ Xiaomi​ ចាប់ផ្តើម​នូវ​ការ​ស្វែង​យល់​ពី​បច្ចេកវិទ្យា​នេះ​ចាប់តាំងពី​ខែ​ តុលា​ ឆ្នាំ​ 2014​ មក​ម្ល៉េះ​ដែល​ជា​គម្រោង​សម្រាប់​ទូរស័ព្ទ​ Mi​ 5​ ហើយ​ក្រុមហ៊ុន​មួយ​នេះ​មិន​ចង់​កាត់​នូវ​ចន្លោះ​ប្រហោង​រង្វង់​សម្រាប់​ការ​ប្រើប្រាស់​នូវ​ការ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​នោះ​ទេ​។​ ហេតុនេះ​ហើយ​បានជា​តម្លៃ​របស់​វា​ហាក់ដូចជា​នៅ​ថោក​ជាង​ និង​ប្រើប្រាស់​បាន​យូរ​រឹង​មាំ​ជាង​។​ ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ Ultrasonic​ អាច​ធ្វើការ​ស្កែ​ន​នូវ​ក្រ​យ៉ៅ​ដៃ​ដែល​មាន​ស្នាម​ប្រឡាក់​បាន​យ៉ាង​ត្រឹមត្រូវ​។​ ដើម្បី​ធ្វើការ​រក្សា​នូវ​សុវត្ថិភាព​ ក្រុមហ៊ុន​ Xiaomi​ បាន​ប្រើប្រាស់​នូវ​គំរូ​ 2​ សម្រាប់​ទូរស័ព្ទ​ Mi​ 5​ ដែល​គំរូ​ទី​មួយ​គឺ​ប្រើប្រាស់​នូវ​ប្រហោង​សម្រាប់​ធ្វើការ​ស្កែ​ន​នូវ​ក្រ​យ៉ៅ​ដៃ​ និង​គំរូ​ទី​ ២​ មិន​ប្រើប្រាស់​ប្រហោង​នោះ​ទេ​តែ​ជា​សែន​ស័​រ​ Ultrasonic​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លក្ខណៈសម្បត្តិ​ដ៏​អស្ចារ្យ​មួយទៀត​របស់​ទូរស័ព្ទ​ Mi​ 5S​ គឺ​ការ​ផ្តោត​សំខាន់​ទៅ​លើ​កាមេរ៉ា​។​ វា​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​ទៅ​នឹង​ទូរស័ព្ទ​ Nexus​ 5X,​ Nexus​ 6P​ និង​ HTC​ 10​ គ្រាន់តែ​ទូរស័ព្ទ​ Mi​ 5S​ ប្រើប្រាស់​នូវ​ទំហំ​ភិ​ច​សែ​ល​ធំ​ជាង​ព្រោះ​វា​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ SONY​ 1/2.3​ អ៊ី​ង​ IMX378​ CMOS​ ជាមួយនឹង​កាមេរ៉ា​ទំហំ​ 12​ មេ​ហ្គា​ភិ​ច​សែ​ល​។​ កាមេរ៉ា​នេះ​ប្រើប្រាស់​នូវ​ Aperture​ f/2.0,​ LED​ Flash,​ Phase​ Detection​ Auto-Focus,​ auto​ HDT​ និង​ការ​ថត​វី​ដេ​អូ​កម្រិត​ 4K​ នៅ​ក្នុង​ល្បឿន​ 30​ fps​ ។​ ចំនែក​កាមេរ៉ា​ខាង​មុខរប​ស់វា​វិញ​មាន​ទំហំ​ 4​ មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់​ធ្វើការ​ថតរូប​ Selfie​ ជាមួយនឹង​ Aperture​ f/2.0​ កម្រិត​ចាប់​យក​រូបភាព​បាន​ដល់​ទៅ​ 80​ ដឺ​ក្រេ​ និង​ការ​ថត​វី​ដេ​អូ​នៅ​ក្នុង​កម្រិត​ 1080p​ ថែម​ទៀត​ផង​។​

​ទូរស័ព្ទ​ Mi​ 5S​ ភ្ជាប់​ជាមួយនឹង​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​កម្រិត​ភាព​ច្បាស់​ 1080p​ និង​ថ្ម​ដែល​មាន​កម្លាំង​ថាមពល​ដល់​ទៅ​ 3200​ mAh​ ។​ លើស​ពី​នេះ​ទៀត​ វា​ប្រើប្រាស់​នូវ​ Force-Sensitive​ Touchscreen​ ដែល​ជា​បច្ចេកវិទ្យា​ដំបូង​បំផុត​របស់​ក្រុមហ៊ុន​ Xiaomi​ រួម​ទាំង​ការ​ប្រើប្រាស់​ជាមួយនឹង​ MIUI​ OS​ ផង​ដែរ​។​ សម្រាប់​អតិថិជន​ដែល​រស់នៅ​ក្រៅពី​ប្រទេស​ចិន​ អ្នក​អាច​ធ្វើការ​កម្ម​ង់​បញ្ជា​ទូរស័ព្ទ​នេះ​បាន​នៅ​ថ្ងៃ​ទី​ 29​ ខែកញ្ញា​សម្រាប់​ម៉ូ​ដែល​ (​ម៉េ​មូ​រី​ម៉ាស៊ីន​ទំហំ​ 64GB​ ជាមួយ​រ៉េ​ម​ទំហំ​ 3GB)​ ដែល​មាន​តម្លៃ​ប្រហែលជា​ 1999​ យ័ន​(​ប្រហែលជា​ 300​ ដុល្លារ​អា​មេ​រិច​)​ ហើយ​សម្រាប់​ម៉ូ​ដែល​ (​ម៉េ​មូ​រី​ម៉ាស៊ីន​ទំហំ​ 128GB​ ជាមួយ​រ៉េ​ម​ទំហំ​ 4GB)​ ដែល​មាន​តម្លៃ​ប្រហែលជា​ 2299​ យ័ន​(​ប្រហែលជា​ 345​ ដុល្លារ​អា​មេ​រិច​)​។​ ទូរ​សព្ទ​នេះ​មាន​ ៤​ ពណ៌​សម្រាប់​ធ្វើការ​ជ្រើសរើស​គឺ​ពណ៌​ប្រ​ផះ​ ពណ៌​មាស​ ពណ៌​ទឹកប្រាក់​ និង​ពណ៌​ផ្កាឈូក​។​ 

​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ក្រុមហ៊ុន​ Xiaomi​ បាន​ធ្វើការ​ប្រកាស​បង្ហាញ​នូវ​ទូរស័ព្ទ​ Mi​ 5S​ Plus​ ដែល​បំពាក់​នូវ​ CPU​ ប្រភេទ​ Snapdragon​ 821​ Chipset​ ដែល​មាន​ល្បឿន​ 2.35GHz​ (​លឿន​ជាង​ល្បឿន​ពី​មុន​ត្រឹមតែ​ 2.15GHz)​ អេ​ក្រង់​ទំហំ​ 5.7​ អ៊ី​ង​ ថាមពល​ថ្ម​កម្លាំង​ 3800mAh​ និង​ស្រោប​ដោយ​លោហធាតុ​ជុំវិញ​មួយ​តួខ្លួន​តែ​ម្តង​ (​មិន​មានការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​នៅ​ខាងក្រោយ​នោះ​ទេ​)​ និង​កាមេរ៉ា​ភ្លោះ​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ទៀត​ផង​។​ វា​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង​កាម​រ៉ា​ Leica​ ដែល​បាន​បំពាក់​នៅ​លើ​ទូរស័ព្ទ​ P9​ និង​ P9​ Plus​ ព្រោះ​ទូរស័ព្ទ​ Mi​ 5S​ Plus​ ប្រើប្រាស់​ពណ៌​ពណ៌​ស​ខ្មៅ​ និង​ពណ៌​ RGB​ ទៅ​លើ​កាមេរ៉ា​ Sony​ IMX258​ ទាំង​ពីរ​ដើម្បី​បង្កើត​នូវ​រូបភាព​កាន់តែ​ស្រស់​ស្អាត​ និង​ច្បាស់​បំផុត​តាម​ចិត្ត​ត្រូវការ​របស់​លោក​អ្នក​។​

​ទូរស័ព្ទ​ Mi​ 5S​ Plus​ បាន​ដាក់​ឱ្យធ្វើ​ការ​កម្ម​ង់​ទិញ​នៅ​ថ្ងៃ​ដូច​គ្នា​ជាមួយនឹង​ទូរស័ព្ទ​ Mi​ 5S​ ជាមួយនឹង​ម៉ូ​ដែល​ (​រ៉េ​ម​ទំហំ​ 4GB​ រួម​ទាំង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 64GB)​ តម្លៃ​ប្រហែលជា​ 2299​ យ័ន​(​ប្រហែលជា​ 345​ ដុល្លារ​អា​មេ​រិច​)​ ចំនែក​ម៉ូ​ដែល​ (​រ៉េ​ម​ទំហំ​ 6GB​ រួម​ទាំង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 128GB)​ តម្លៃ​ប្រហែលជា​ 2599​ យ័ន​(​ប្រហែលជា​ 390​ ដុល្លារ​អា​មេ​រិច​)៕

​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន