no-alternative title

ក្រុមហ៊ុន​ Microsoft​ បំពាក់​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ AI​ (Artificial​ Intelligence)​ សម្រាប់​កម្មវិធី​ Office​ 365

​ដូច​អ្វី​ដែល​លោក​អ្នក​បានដឹង​ហើយ​ថា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Microsoft​ មិន​បញ្ឈប់​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ AI​ (Artificial​ Intelligence)​ ត្រឹមតែ​តាម​រយៈ​ការ​ជំនួយការ​សំឡេង​ (Voice​ Assistants)​ នោះ​ទេ​។​ បើ​តាម​ប្រភព​ពី​ Redmonds​ បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ កម្មវិធី​ Office​ 365​ ប្រើប្រាស់​នូវ​មូលដ្ឋាន​នៅ​លើ​ពពក​ (Cloud)​ ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ AI​ សម្រាប់​ដំណើរការ​នូវ​ភារកិច្ច​ជា​ច្រើន​។​ 

​ឧទាហរណ៍​ អ្នក​អាច​ចុច​ Tap​ សម្រាប់​កម្មវិធី​ Word​ និង​ Outlook​ ដែល​បង្ហាញ​នូវ​មាតិកា​ចេញពី​ក្រុមហ៊ុន​របស់​អ្នក​ដើម្បី​ជួយ​បញ្ជ​ប់​នូវ​គម្រោង​។​ ចំនែក​កម្មវិធី​ PowerPoint​ និង​ Sway​ នឹង​ប្រើប្រាស់​នូវ​មុខងារ​ QuickStarter​ សម្រាប់​ជួយ​លោក​អ្នក​រៀង​ចំ​នូវ​គ្រោង​សម្រាប់​ប្រធានបទ​របស់​អ្នក​ ហើយ​អាច​ធ្វើការ​រក្សា​ទុក​បាន​នៅ​ពេល​ដែល​អ្នកមាន​បញ្ហា​ក្នុង​ការ​បង្កើត​នូវ​ឯកសារ​សម្រាប់​ធ្វើ​បទ​បង្ហាញ​។​ ចំនែក​កម្មវិធី​ Excel​ វិញ​រឹតតែ​អស្ចារ្យ​ដែល​អាច​ធ្វើការ​ប្រែក្លាយ​ទិន្នន័យ​ឆៅ​នៅ​ក្នុងភូមិ​សាស្ត្រ​ទៅ​ដាក់​នៅ​ក្នុង​ផែនទី​ភូមិសាស្ត្រ​ Bing​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ផ្នែក​មួយ​ចំនួន​នៃ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ទាំងនេះ​បាន​ដាក់​ឱ្យ​ដំណើរការ​ហើយ​ ទោះបីជា​អ្នក​ត្រូវការ​ពេលវេលា​បន្តិច​ក្នុង​ការ​រង់ចាំ​រហូត​ទាល់តែ​ឆ្នាំ​ក្រោយ​ដើម្បី​ទទួល​បាន​លក្ខណៈ​ពេញលេញ​សម្រាប់​ការ​ប្រើប្រាស់​ទៅ​លើ​កម្មវិធី​ Excel​ និង​ PowerPoint​ ។​

 

​វា​មាន​ផ្នែក​ជា​ច្រើន​ទៀត​ដែល​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ AI​ ផង​ដែរ​។​ ការ​លក់​នូវ​សេវាកម្ម​ Dynamics​ 365​ របស់​ក្រុមហ៊ុន​ Microsoft​ នឹង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ AI​ ដើម្បី​នាំ​យក​នូវ​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​ ជា​ពិសេស​ការ​លក់​នៅ​ក្នុង​ទិស​ដៅ​ដ៏​ត្រឹមត្រូវ​បំផុត​នៅ​ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​ធ្វើ​កិច្ចព្រមព្រៀង​នោះ​។​ ក្រុម​នេះ​នេះ​ក៏​កំពុង​តែ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ AI​ Agent​ សម្រាប់​ Call​ Center​ នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ដើម្បី​ជួយ​បុគ្គលិក​ឆ្លើយ​សំណួរ​របស់​លោក​អ្នក​ថែម​ទៀត​ផង​។​ ខណៈ​ពេល​ដែល​លោក​អ្នក​ប្រហែលជា​មិន​បានដឹង​ពី​ការ​ Upgrades​ ទៅ​លើ​កម្មវិធី​ Office​ ជា​ច្រើន​នោះ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​មើលឃើញ​ថា​ការ​រៀន​ដោយ​ប្រើប្រាស់​នូវ​ម៉ាស៊ីន​ (Machine​ Learning)​ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៃ​ពិភពលោក​របស់​កុំព្យូទ័រ​៕​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន