no-alternative title

​ស្មា​ត​ហ្វូ​ន​ដែល​មាន​លក្ខណៈសម្បត្តិ​គុណភាព​ខ្ពស់​ LG​ V20​ អាច​រក​ទិញ​បាន​ហើយ​នៅ​ស​ប្តា​ហ៍​នេះ​

​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ LG​ Electronics​ ដែល​បាន​កំណត់​មូលដ្ឋាន​មាន​សមត្ថភាព​ច្រើន​កាន់តែ​អស្ចារ្យ​នឹង​មក​ដល់​ដៃ​របស់​អតិថិជន​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ហើយ​។​ ទូរស័ព្ទ​ LG​ V20​ នឹង​ចេញ​លក់​ជា​សាធារណៈ​នៅ​ក្នុង​ក្រុមហ៊ុន​ LG​ របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ចំនែក​បណ្តា​ទីផ្សារ​ប្រទេស​សំខាន់ៗ​ជា​ច្រើន​ទៀត​ដូច​ជា​អា​មេ​រិច​ខាងជើង​ អាស៊ី​ អា​មេ​រិច​ឡា​ទី​ន​ និង​ម​ជ្ឈឹ​ម​ខាងកើត​ (Middle​ East)​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយ​ទៀត​។​

​ចាប់តាំងពី​ការ​បង្ហាញ​វត្តមាន​ជា​សាធារណៈ​កាលពី​ដើមខែ​នេះ​ ទូរស័ព្ទ​ LG​ V20​ បាន​ប្រមូល​នូវ​ការ​គាំទ្រ​បាន​យ៉ាង​ពេញទំហឹង​ (​ការ​ប្រតិកម្ម​វិជ្ជមាន​)​ ពី​ខាងក្នុង​ឧស្សាហកម្ម​នេះ​ដែល​កោតសរសើរ​ពី​ការ​រចនា​ម៉ូ​ដ​យ៉ាង​ស្រស់​ស្អាត​ទាក់ទាញ​ និង​បំពាក់​នូវ​លក្ខណៈ​ស​ម្ប​តិ្ត​អស្ចារ្យ​ជា​ច្រើន​ទៀត​។​ ទូរស័ព្ទ​ LG​ V20​ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​ចង់បាន​នូវ​រូបរាង​ថ្មី​ដ៏​ស្រស់​ស្អាត​ និង​ការ​ប្រកួតប្រជែង​ទៅ​លើ​គុណភាព​នៃ​សំឡេង​ និង​វី​ដេ​អូ​ថែម​ទៀត​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​នៅ​ពេល​ដែល​លោក​អ្នក​ចាប់ផ្តើម​ការ​ថត​វី​ដេ​អូ​ បច្ចេកវិទ្យា​ Steady​ Record​ 2.0​ សម្រាប់​ធ្វើការ​គ្រប់គ្រង​ទៅ​លើ​រូបភាព​រង្គើរ​ដោយ​ប្រើប្រាស់​នូវ​មុខងារ​ EIS​ (Electronics​ Image​ Stabilization)​ ភ្ជាប់​ជាមួយនឹង​ CPU​ ប្រភេទ​ Qualcomm​ Snapdragon​ 820​ រួម​ទាំង​មុខងារ​ DIS​ (Digital​ Image​ Stabilization)​ ក្រោយ​ពេល​ដំណើរការ​រួចរាល់​។​ ដោយសារ​គុណភាព​វី​ដេ​អូ​ខ្ពស់​ត្រូវការ​កម្រិត​គុណភាព​សំឡេង​ខ្ពស់​ដែរ​នោះ​ ប្រព័ន្ធ​សំឡេង​របស់​ទូរស័ព្ទ​ LG​ V20​ ប្រើប្រាស់​នូវ​ 24-bit/48​ KHz​ Linear​ Pulse​ Code​ Modulation​ (LPCM)​ សម្រាប់​ផ្តល់​នូវ​គុណភាព​ស៊ីគ្នា​ទៅ​នឹង​កម្រិត​នៃ​វី​ដេ​អូ​។​

 

​ទូរស័ព្ទ​ LG​ V20​ មិន​ត្រឹមតែ​ធ្វើការ​ថត​នូវ​គុណភាព​សំឡេង​ Hi-Fi​ Audio​ ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ទ្រទ្រង់​នូវ​ Hi-Fi​ Quad​ DAC​ សម្រាប់​ធ្វើការ​កាត់​បន្ថយ​នូវ​សំឡេង​រំខាន​បាន​ដល់​ទៅ​ 50​ ភាគរយ​ដែល​ជា​មុខងារ​តំបូង​បំផុត​នៅ​លើ​ស្មា​ត​ហ្វូ​ន​។​ ការ​ប្រើប្រាស់​នូវ​ HD​ Audio​ Recorder​ របស់​វា​ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់​នូវ​ការ​បង្កើត​នូវ​ការ​ថត​គុណភាព​សំឡេង​ដោយ​ប្រើប្រាស់​នូវ​ម៉ៃ​ក្រូ​ហ្វូ​ន​ Acoustic​ Overload​ Point​ (AOP)​ ជាមួយនឹង​កម្រិត​ហ្វ្រេ​កង់​ Dynamic​ ទៀត​។​ ក្នុង​ការ​បង្កើត​នូវ​ប្រព័ន្ធ​សំឡេង​សម្រាប់​ទូរស័ព្ទ​ LG​ V20​ នេះ​ ក្រុមហ៊ុន​ LG​ បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ B&O​ PLAY​ របស់​អ៊ឺ​រ៉ុ​ប​សម្រាប់​ផ្តល់​នូវ​គុណភាព​សំឡេង​ល្អ​លើសគេ​ដែល​ជា​គំនិត​ច្នៃប្រឌិត​ថ្មី​ដែល​មិន​ធ្លាប់​មាន​ផង​ដែរ​។​

 

​ទូរស័ព្ទ​ LG​ V20​ ប្រើប្រាស់​នូវ​កាមេរ៉ា​មុខ​ដែល​អាច​លំ​ងាក​បាន​មុំ​កម្រិត​ 120​ ដឺ​ក្រេ​ និង​កាមេរ៉ា​ខាងក្រោយ​ដែល​លំ​ងាក​បាន​មុំ​កម្រិត​ 135​ ដឺ​ក្រេ​។​ អ្វី​ដែល​រឹតតែ​ពិសេស​ជាង​នេះ​ទៀត​នោះ​ មុខងារ​ Hybrid​ Auto​ Focus​ បាន​ផ្តល់​នូវ​រូបភាព​កាន់តែ​ប្រសើរ​អស្ចារ្យ​ជាមួយនឹង​ការ​ថត​ Auto​ Shot​ Selfies​ និង​ការ​ប្រើប្រាស់​មុខងារ​ Face​ Detection​ ផង​ដែរ​។​ 

 

​ទូរស័ព្ទ​ LG​ V20​ គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​បំផុត​ក្នុង​លោក​ដែល​បំពាក់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 7.0​ Naugat​ ហើយ​វា​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​ប្រើប្រាស់​នូវ​កម្មវិធី​ថ្មី​បំផុត​របស់​ Google​ គឺ​ In​ Apps​ សម្រាប់​ធ្វើការ​ស្វែងរក​កាន់តែ​អស្ចារ្យ​។​ ទូរស័ព្ទ​ LG​ V20​ នេះ​មាន​ទម្រង់​ស្រាល​ និង​មាន​ស្រោប​ដោយ​អាលុយមីញ៉ូម​ AL6013​ ខណៈ​ពេល​ដែល​ផ្នែក​ខាងលើ​នឹង​ខាងក្រោម​ប្រើប្រាស់​នូវ​ Silicone​ Polycarbonate​ (Si-PC)​ ដែល​ធន់​រឹង​ម៉ាំ​ ហើយ​ឆ្លងកាត់​ការ​តេស្ត​សាកល្បង​ថែម​ទៀត​នៅ​សហរដ្ឋ​អា​មេ​រិច​។​

​ដើម្បី​ធ្វើ​ឱ្យ​ទូរស័ព្ទ​នេះ​កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៀត​ វា​បាន​បន្ថែម​នូវ​មុខងារ​ថ្មី​មួយទៀត​ឈ្មោះ​ថា​ Signature​ Wallpaper​ សម្រាប់​ធ្វើការ​ស្គាល់​នូវ​តួអក្សរ​តំបូង​នៃ​អត្ថបទ​ដែល​បាន​វាយ​នៅ​លើ​អេ​ក្រង់​ ហើយ​ថែម​ទាំង​ផ្តល់​នូវ​ការ​ប្រមូលផ្តុំ​នៃ​ការ​រចនា​ម៉ូ​ដ​ផ្ទាំង​ Wallpapers​ ដែល​បង្ហាញ​រួម​មាន​តួអក្សរ​ចាប់ផ្តើម​ លេខ​ និង​សញ្ញា​នៅ​លើ​ Lock​ Screen​ Wallpaper​ របស់​ទូរស័ព្ទ​ផង​ដែរ​។​ (​អ្នក​អាច​ធ្វើការ​ទស្សនា​តាម​រយៈ​តំណរ​៖​ http://youtu.be/n9ew9zTQl3E​ បាន​)

 

​លោក​ Juno​ Cho​ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ LG​ Electronics​ និង​ក្រុមហ៊ុន​ Mobile​ Communications​ Company​ បាន​និយាយ​ថា​ “​នៅ​ថ្ងៃនេះ​ អ្នក​ប្រើប្រាស់​មិន​ត្រឹមតែ​អាច​ប្រើប្រាស់​នឹង​ចែករំលែក​ភាព​អស្ចារ្យ​ជា​ច្រើន​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​អាច​ធ្វើការ​បង្កើត​បាន​ទៀត​ផង​។​ ស៊េរី​ V​ ដែល​ពួក​យើង​បាន​បង្កើត​មិន​ត្រឹមតែ​មាន​ភាព​ទាក់ទាញ​សម្រាប់​អតិថិជន​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​អាច​ធ្វើការ​បង្កើត​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន​ថែម​ទៀត​។​ ខ្ញុំ​ពិតជា​មាន​មោ​ទ​ភាព​ណាស់​ដែល​ទូរស័ព្ទ​ LG​ V20​ បាន​សម្រេច​បាន​ដូច​អ្វី​ដែល​បាន​រំពឹង​ទុក​។​”​ យ៉ាងណាមិញ​ តម្លៃ​ និង​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​របស់​ទូរស័ព្ទ​នេះ​អាស្រ័យ​ទៅ​លើ​ទីផ្សារ​តាម​តំបន់​ក្នុងស្រុក​ និង​គោលដៅ​នៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​មួយ​នេះ​៕​  

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន