no-alternative title

ទូរស័ព្ទ​ TCL​ 950​ ប្រកាស​វត្តមាន​ជា​ផ្លូវការ​បំពាក់​នូវ​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​ AMOLED​ និង​ប្រព័ន្ធ​សំឡេង​ស្តេ​រី​អូ​

​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ TCL​ បាន​ធ្វើការ​ប្រកាស​បង្ហាញ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា​ TCL​ 950​ ។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ព័ត៌មាន​មួយ​ចំនួន​បាន​ទម្លាយ​នូវ​ព័ត​មាន​អំពី​ទូរស័ព្ទ​ស៊េរី​ថ្មី​មួយទៀត​ដែល​ឈ្មោះ​ថា​ BlackBerry​ DTEK60​ ក៏​ប៉ុន្តែ​ទូរស័ព្ទ​នេះ​នៅ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​នោះ​ទេ​។​ ក្រុមហ៊ុន​ TCL​ ក៏​បាន​ប្រកាស​នូវ​ទូរស័ព្ទ​ TCL​ 580​ ផង​ដែរ​ជាមួយនឹង​ម៉ូ​ដែល​ស៊េរី​ TCL​ 950​ នេះ​។​ 

​ទូរស័ព្ទ​ TCL​ 950

រូបភាពពាណិជ្ជកម្ម
no-alternative title

​បើ​និយាយ​ពី​លក្ខណៈសម្បត្តិ​របស់​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​គឺ​ពិតជា​អស្ចារ្យ​មែនទែន​ កម្រាស់​របស់​ទូរស័ព្ទ​នេះ​គឺ​ត្រឹមតែ​ 7​ មី​លី​ម៉ែត្រ​ ប៉ុន្តែ​ថ្ម​របស់​វា​មាន​ថាមពល​ត្រឹមតែ​ 3000​ mAh​ ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ Quick​ Charge​ 3.0​ ។​ សម្រាប់​ Frame​ របស់​វា​ជា​អាលុយមីញ៉ូម​ដែល​ស្រោប​នៅ​លើ​កញ្ចក់​ 2.5D​ ។​

​ទូរស័ព្ទ​ TCL​ 950​ មាន​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​កញ្ចក់​ប្រភេទ​ AMOLED​ ជាមួយនឹង​កម្រិត​ពន្លឺ​ 500​ nit​ ដែល​ទ្រទ្រង់​នូវ​ភាព​ច្បាស់​ 1080p​ ដែល​ជួយ​រក្សា​នូវ​ថាមពល​ថ្ម​កាន់តែ​តិច​ និង​ការ​ដំណើរការ​កាន់តែ​ប្រសើរ​លឿន​ជាង​មុន​ដោយសារ​តែ​ទូរស័ព្ទ​នេះ​ប្រើប្រាស់​នូវ​ CPU​ ប្រភេទ​ Snapdragon​ 820​ Chipset​ រ៉េ​ម​ទំហំ​ 4GB​ និង​ម៉េ​មូ​រី​ម៉ាស៊ីន​ទំហំ​ដល់​ទៅ​ 64GB​ ហើយ​វា​ថែម​ទាំង​មាន​រន្ធ​សម្រាប់​ដាក់​ microSD​ កាត​ថែម​ទៀត​ផង​។​

 

​សម្រាប់​កាមេរ៉ា​វិញ​ (​ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​នៃ​កន្លែង​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​)​ មាន​ទំហំ​ដល់​ទៅ​ 21​ មេ​ហ្គា​ភិ​ច​សែ​ល​ប្រភេទ​សែន​ស័​រ​ IMX230​ របស់​ក្រុមហ៊ុន​ Sony​ និង​ Aperture​ f/2.2​ ។​ ចំនែក​កាមេរ៉ា​ខាង​មុខ​វិញ​មាន​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់​ធ្វើការ​ថតរូប​ Selfie​ ភ្ជាប់​នូវ​ Aperture​ f/2.2​ ដូច​គ្នា​។​ លើស​ពី​នេះ​ទៀត​ ទូរស័ព្ទ​នេះ​ថែម​ទាំង​បំពាក់​នូវ​ប្រព័ន្ធ​បំពង​សំឡេង​ស្តេ​រី​អូ​នៅ​ខាង​មុខ​ថែម​ទៀត​។​

 

​លក្ខណៈសម្បត្តិ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៀត​សម្រាប់​ទូរស័ព្ទ​ TCL​ 950​ នេះ​គឺ​ប្រើប្រាស់​នូវ​មុខងារ​ Multi-function​ Key​ (Key​ ដែល​មាន​រង្វង់​មូល​ដូច​ប៊ូ​តុង​ Power​ របស់​ទូរស័ព្ទ​ Xperia)​ សម្រាប់​ធ្វើការ​រៀបចំ​ទៅ​លើ​កម្មវិធី​ Apps​ ជា​ច្រើន​ដោយ​គ្រាន់តែ​អ្នកធ្វើការ​សង្កត់​តែ​ម្តង​ ឬ​ពីរ​ដង​។​​ទូរស័ព្ទ​នេះ​ដាក់​លក់​នៅ​ក្នុង​ជម្រើស​ 2​ ពណ៌​គឺ​ពណ៌​ទឹកប្រាក់​ និង​ពណ៌​មាស​ ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា​តើ​ពេល​ណា​ដែល​ទូរស័ព្ទ​នេះ​ដាក់​លក់​នោះ​ទេ​?

 

​ទូរស័ព្ទ​ TCL​ 580

​សម្រាប់​ទូរស័ព្ទ​ TCL​ 580​ វិញ​គឺ​មាន​រូបរាង​តូច​យ៉ាង​ស្រស់​ស្អាត​ដែល​មាន​គោលដៅ​ក្នុង​ការ​វាយលុក​ទីផ្សារ​ជា​ច្រើន​។​ ទូរស័ព្ទ​នេះ​មាន​ប្រវែង​ត្រឹមតែ​ 7.05​ មី​លី​ម៉ែត្រ​ និង​ទម្ងន់​ត្រឹមតែ​ 135​ ក្រាម​។​ ទូរស័ព្ទ​នេះ​មាន​អេ​ក្រង់​ទំហំ​ 5​ អ៊ី​ង​កញ្ចក់​ប្រភេទ​ AMOLED​ (​កម្រិត​ភាព​ច្បាស់​ត្រឹមតែ​ 720p)​ និង​ប្រើប្រាស់​នូវ​ CPU​ ប្រភេទ​ MediaTek​ MT6750​ Chipset​ រ៉េ​ម​ទំហំ​ 3GB​ និង​ម៉េ​មូ​រី​ម៉ាស៊ីន​ទំហំ​ 32GB​ ។​ ចំនែក​ Home​ Key​ របស់​វា​គឺ​សម្រាប់​ប្រើប្រាស់​ជា​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​។​

 

​ទូរស័ព្ទ​ TCL​ 580​ ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ (f/2.0)​ និង​កាមេរ៉ា​ខាង​មុខ​ទំហំ​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​ (f/2.2)​ ដែល​ប្រើប្រាស់​នូវ​ភ្លើង​ LED​ Flash​ ថែម​ទៀត​ផង​។​ ទូរស័ព្ទ​នេះ​ប្រើប្រាស់​នូវ​ថ្ម​ដែល​មាន​កម្លាំង​ថាមពល​ 2,460​ mAh​ ដែល​អាច​ប្រើប្រាស់​បាន​យ៉ាង​ហោច​ណាស់​ក៏​មួយ​ថ្ងៃ​ផង​ដែរ​។​ ទូរស័ព្ទ​ 580​ នឹង​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​ 10​  ខែតុលា​ខាង​មុខ​នេះ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន