ទីបំផុត​ ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ នឹង​ដាក់​លក់​នៅ​ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប​នៅ​ថ្ងៃ​ទី​ 28​ ខែតុលា​ខាង​មុខ​នេះ​

ចុះផ្សាយថ្ងៃទី 29 ខែ 09 ឆ្នាំ 2016 | ម៉ោង 07:21 am

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​តាម​ពិត​ទៅ​ ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ របស់​ក្រុមហ៊ុន​ Samsung​ គ្រោង​នឹង​ធ្វើការ​ប្រកាស​បង្ហាញខ្លួន​នៅ​ទ្វីប​អ៊ឺ​រ៉ុ​ប​តាំងពី​ថ្ងៃ​ទី​ 2​ ខែកញ្ញា​មក​ម្ល៉េះ​ ប៉ុន្តែ​ចំ​ថ្ងៃ​នៃ​ការ​ប្រកាស​ដាក់​លក់​នោះ​ ក្រុមហ៊ុន​ Samsung​ បាន​ប្រកាស​ប្រមូល​នូវ​ហ្វា​ប់​ប្លេ​ត​ត្រលប់​មក​វិញ​នៅ​ទូ​ទាំង​ពិភពលោក​ដោយ​ព្រួយបារម្ភ​ទៅ​លើ​ហានិភ័យ​នៃ​បញ្ហា​ថ្ម​ដែល​អាច​បណ្តាល​ឱ្យ​ផ្ទុះ​បាន​។​ ការ​ប្រមូល​មក​វិញ​នូវ​ហ្វា​ប់​ប្លេ​ត​នៅ​ក្នុង​តំបន់​នេះ​គឺ​មាន​ភាព​ងាយស្រួល​សម្រាប់​ក្រុមហ៊ុន​ Samsung​ ដោយសារ​តែ​នៅ​តំបន់​ទាំងនេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​កម្ម​ង់​ទិញ​នៅឡើយ​ ហើយ​មិន​ទាន់​បាន​ទទួល​ហ្វា​ប់​ប្លេ​ត​ដែល​មាន​បញ្ហា​ថ្ម​នោះ​ទេ​។​ ពេល​នេះ​ ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​បាន​សម្រេច​យក​ថ្ងៃ​ទី​ 28​ ខែតុលា​ដែល​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ នឹង​ដាក់​លក់​នៅ​ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប​នេះ​ដែល​ស្តុក​ទាំងអស់​សុទ្ធតែ​បាន​ផ្លាស់​ប្តូរ​ថ្ម​អស់​រួចរាល់​ហើយ​។​ 

 

​ទន្ទឹម​នឹង​ការ​ប្រកាស​អំពី​កាលបរិច្ឆេទ​នៃ​ការ​សម្ភោ​ធ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ នៅ​ទ្វីប​អ៊ឺ​រ៉ុ​ប​ ក្រុមហ៊ុន​ Samsung​ បាន​ផ្តល់​ជូន​នូវ​ព័ត៌មាន​អាប់​ឌែ​ត​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រកាស​ប្រមូល​ត្រលប់​មក​វិញ​ផង​ដែរ​នៅ​ថ្ងៃនេះ​។​ នៅ​ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប​ ហ្វា​ប់​ប្លេ​ត​ប្រហែលជា​ 57%​ ត្រូវ​បាន​អតិថិជន​ប្រើប្រាស់​មុន​ពេល​ដែល​មានកម្ម​វិធី​ផ្លាស់​ប្តូរ​ចាប់ផ្តើម​រយៈពេល​មួ​យស​ប្តា​ហ៍​ក្រោយមក​ ហើយ​ក្រុមហ៊ុន​ Samsung​ ជឿជាក់​ថា​ ហ្វា​ប់​ប្លេ​ត​ដែល​មាន​បញ្ហា​នៅ​តែ​មាន​ហើយ​ត្រូវ​ធ្វើការ​ប្រមូល​មក​វិញ​ឱ្យ​អស់​នៅ​ដើមខែ​តុលា​ខាង​មុខ​នេះ​។​ នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ ហ្វា​ប់​ប្លេ​ត​ច្រើន​ជាង​ 60%​ កំពុង​តែ​ត្រូវ​បាន​តាមដាន​នឹង​បានឱ្យ​ដឹង​ថា​ជំហាន​នៃ​ការ​លក់​ហ្វា​ប់​ប្លេ​ត​នេះ​តាំងពី​ថ្ងៃ​ទី​ 19​ ខែសីហា​មាន​ល្បឿន​យឺត​នៅឡើយ​។​ 

 

​ចំនែក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ​ ហ្វា​ប់​ប្លេ​ត​ប្រហែលជា​ 60%​ ដែល​បាន​ដាក់​លក់​នៅ​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ថ្មី​ផង​ដែរ​ ហើយ​ជនជាតិ​សិង្ហ​បុរី​ដែល​ប្រើប្រាស់​នូវ​ហ្វា​ប់​ប្លេ​ត​នេះ​ជាង​ 80%​ ក៏​បាន​ប្រមូល​ត្រលប់​មក​វិញ​ផង​ដែរ​។​ ជា​លទ្ធផល​នៃ​ការ​ប្រមូល​ហ្វា​ប់​ប្លេ​ត​ត្រលប់​មក​វិញ​ជា​បន្ទាន់​នៅ​ទូ​ទាំង​ពិភពលោក​នេះ​ ក្រុមហ៊ុន​ Samsung​ បាន​ខាតបង់​នូវ​ទឹកប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​តម្លៃ​ទីផ្សារ​ ប៉ុន្តែ​អតិថិជន​នៅ​តែ​គាំទ្រ​នឹង​ចង់​ប្រើប្រាស់​នូវ​ហ្វា​ប់​ប្លេ​ត​ Note​ 7​ ដោយ​ភាព​សប្បាយ​រីករាយ​។​ សរុប​មក​ អតិថិជន​ជាង​ 90%​ បាន​ជ្រើសរើស​នូវ​ជម្រើស​នៃ​ការ​ផ្លាស់​ប្តូរ​ហ្វា​ប់​ប្លេ​ត​ថ្មី​ (Galaxy​ Note​ 7​ ដែល​បាន​ផ្លាស់​ប្តូរ​ថ្ម​)​ ជា​ជាង​ការ​បង្វិលប្រាក់​សង​មក​វិញ​ ៕​ 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us