no-alternative title

ក្រុមហ៊ុន​ Samsung​ កំណត់​គោលដៅ​ថានឹង​លក់​នាឡិកា​ Gear​ S3​ អោយ​បាន​ដល់​ទៅ​ 60%

​កាលពី​ចុងខែ​មុន​នេះ​ ក្រុមហ៊ុន​ Samsung​ បាន​ធ្វើការ​ប្រកាស​បង្ហាញ​នូវ​នាឡិកា​ស្មា​ត​វ៉​ច​ Gear​ S3​ នៅ​ក្នុង​ព្រឹត្តិការណ៍​ IFA​ ប៉ុន្តែ​នាឡិកា​ស៊េរី​ថ្មី​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​មួយ​នេះ​ នៅ​តែ​មិន​ទាន់​បាន​ដាក់​ លក់​នៅ​គ្រប់​ទីកន្លែង​នោះ​ទេ​។​ ពេល​នេះ​ របាយការណ៍​ថ្មី​មួយ​ របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​អះអាង​ថា​ អ្វី​គ្រប់យ៉ាង​នឹង​ត្រូវ​ផ្លាស់​ប្តូរ​នៅ​ក្នុង​រយៈពេល​ត្រឹមតែ​ 1​ ខែ​។​ 

​នាឡិកា​ស្មា​ត​វ៉​ច​ Gear​ S3​ ត្រៀមខ្លួន​ក្នុង​ការ​បង្ហាញ​នៅ​ចុងខែ​តុលា​ខាង​មុខ​នេះ​ នៅ​ក្នុង​ទីផ្សារ​ជា​ច្រើន​កន្លែង​។​ ក្រុមហ៊ុន​ Samsung​ បាន​បង្ហាញ​ពី​ទំនុកចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​នាឡិកា​ស្មា​ត​វ៉​ច​ស៊េរី​ថ្មី​របស់​ខ្លួន​ ខណៈ ​ពេល​ដែល​ក្រុមហ៊ុន​ដៃគូ​ប្រកួតប្រជែង​ Apple​ ទើបតែ​ប្រកាស​បង្ហាញ​នូវ​នាឡិកា​ស្មា​ត​វ៉​ច​ស៊េរី​ថ្មី​របស់​ខ្លួន​ផង​ដែរ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ជាក់ស្តែង​ ក្រុមហ៊ុន​ Samsung​ បាន​លើក​ឡើង​ពី​គោលដៅ​នៃ​ការ​លក់​នាឡិកា​ស្មា​ត​វ៉​ច​ Gear​ S3​ បាន​រហូត​ដល់​ទៅ​ 60%​ បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​នាឡិកា​ស្មា​ត​វ៉​ច​ និង​ខ្សែដៃ​រក្សា​សុខភាព​ដែល​បាន​ដាក់​លក់​កាលពី​ឆ្នាំ​មុន​។​ សម្រាប់​តួរ​លេខ​ពិតប្រាកដ​នោះ​ វា​មាន​ន័យ​ថា​ក្រុមហ៊ុន​មួយ​នេះ​ ត្រូវ​ធ្វើការ​ដាក់​លក់​នូវ​នាឡិកា​ស្មា​ត​វ៉​ច​ Gear​ S3​ រហូត​ដល់​ទៅ​ 5​ លាន​គ្រឿង​ ប៉ុន្តែ​មិន​ទាន់​ដឹង​រយៈពេល​ប៉ុន្មាន​នោះ​ទេ​ ប្រហែល​នេះ​ ជា​ការ​លក់​របស់​វា​ហើយ​។​ សម្រាប់​ឯកសារ​កាលពី​ឆ្នាំ​មុន​ ក្រុមហ៊ុន​ Samsung​ សម្រេចការ​លក់​នាឡិកា​ស្មា​ត​វ៉​ច​របស់​ខ្លួន​បាន​ត្រឹមតែ​ 3.1​ លាន​គ្រឿង​តែ​ប៉ុណ្ណោះ​។​ 

​នាឡិកា​ឆ្លាត​វៃ​ Gear​ S3​ បង្ហាញខ្លួន​ជាមួយនឹង​ទម្រង់​ Classic​ ឬ​ Frontier​ ហើយ​ថែម​ទាំង​បំពាក់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ 4G​ LTE​ ថែម​ទៀត​ផង​។​ បើ​និយាយ​ពី​តម្លៃ​របស់​វា​ប្រហែលជា​ក្បែរ​ 400​ អ៊ឺ​រ៉ូ​ហើយ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន