ការិយាល័យក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន Xiaomi ប្រចាំប្រទេសឥណ្ឌាបានចេញសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលមួយទាក់ទងនឹងការលក់ទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មី Xiaomi Redmi Note 3 ក្នុងទីផ្សារប្រភេទឥណ្ឌា។ តាមតួរលេខដែលបានប្រកាសគឺវាពិតជាអស្ចារ្យណាស់ព្រោះថាក្នុងរយះពេល 7 វិនាទី Redmi Note 3 លក់ដាច់បានមួយគ្រឿងក្នុងចំណោមស្មាតហ្វូន 9 គ្រឿងផ្សេងទៀតដែលបានដាក់លក់នៅលើអនឡាញដូចគ្នា។
ដូចនេះមានន័យថា Xiaomi Redmi Note 3 ស្ថិតក្នុងចំណាត់ថ្នាក់នាំមុខគេដែលអតិថិជនត្រូវការ។ ចាប់តាំងពីការចេញដាក់លក់ជាផ្លូវការណ៍រហូតមកទល់នឹងខែកញ្ញានេះ Redmi Note3 លក់ដាច់បានចំនួនជាង 2,300,000 គ្រឿងហើយ ហើយក្រុមហ៊ុន Xiaomi ក៏បានបង្កើតទំព័រមួយសម្រាប់ធ្វើការផ្សព្វផ្សាយបន្ថែមទៀតនូវស្មាតហ្វូនមួយនេះ ដោយមានភ្ជាប់ជាមួយអត្ថប្រយោជន៍ជាច្រើនដូចជារាល់ការជាវ Redmi Note 3 មួយគ្រឿងអតិថិជននឹងទទួលបានការបន្ថែមជូននូវកញ្ចប់ពិសេសមួយដែលគិតជាទឹកប្រាក់ប្រមាណ 100 រ៉ូពីជាដើម។ ហើយនេះគឺជាសញ្ញាមួយបង្ហាញពីការរីកចំរើន និងភាពជោគជ័យកាន់តែខ្លាំងឡើងៗសម្រាប់ក្រុមហ៊ុន Xiaomi នៅលើទីផ្សារអន្តរជាតិ៕