no-alternative title

ជម្លោះ​ប៉ាតង់​របស់​ក្រុមហ៊ុន​ Apple​ និង​ Samsung​ មិន​ទាន់​បិទ​បញ្ចប់​នោះ​ទេ​

​ពេល​នេះ​ ក្រុមហ៊ុន​ Apple​ និង​ Samsung​ បាន​ត្រលប់​មក​វិញ​ហើយ​ដែល​រឿង​នេះ​ ក្រុមហ៊ុន​ទាំង​ពីរ​មាន​ជម្លោះ​ជាមួយ​គ្នា​តាំងពី​ 2​ ឆ្នាំ​មុន​មក​ម្ល៉េះ​។​ សហព័ន្ធ​តុលាការ​ឧទ្ធរណ៍​បាន​កាត់ក្តី​រឿង​ប៉ាតង់​នៅ​ក្នុង​ខែឧសភា​ ឆ្នាំ​ 2014​ ដែល​ឱ្យ​ក្រុមហ៊ុន​ Apple​ ឈ្នះក្តី​ ហើយ​ក្រុមហ៊ុន​ Samsung​ ត្រូវ​ធ្វើការ​បង់ប្រាក់​ 120​ លាន​ដុល្លារ​អា​មេ​រិច​ដោយ​រំលោភ​ប្រើប្រាស់​ប៉ាតង់​មួយ​ចំនួន​ពិតមែន​។​ បើ​យោង​តាម​ប្រភព​ពី​ Wall​ Street​ Journal​ សហព័ន្ធ​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​សាលក្រម​ឱ្យ​ក្រុមហ៊ុន​ Apple​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ Tim​ Cook​ ទាមទារ​បាន​ទឹកប្រាក់​ 119.6​ លាន​ដុល្លារ​អា​មេ​រិច​នៅ​ក្នុង​ជម្លោះ​ប៉ាតង់​ជាមួយនឹង​ក្រុមហ៊ុន​ Samsung​ ដែល​ត្រូវ​បាន​លុប​ចោល​ដោយ​បណ្តឹងឧទ្ធរណ៍​របស់​សហរដ្ឋ​អា​មេ​រិច​នៅ​ក្នុង​ខែកុម្ភៈ​មក​។​ 

​ប៉ាតង់​សំខាន់​ 3​ របស់​ក្រុមហ៊ុន​ Apple​ បំពាក់​នៅ​លើ​ទូរស័ព្ទ​មាន​ដូច​ជា​ Slide-to-unlock,​ Autocorrect​ និង​ Quick​ Links​ ។​ នៅ​ក្នុង​សាលក្រម​នេះ​ តុលាការ​បាន​និយាយ​ថា​ វា​មាន​ភស្តុ​តាង​ជា​ច្រើន​ដែល​អះអាង​ថា​ក្រុមហ៊ុន​ Samsung​ ពិតជា​រំលោភ​ប៉ាតង់​របស់​ក្រុមហ៊ុន​ Apple​ ពិតមែន​។​ ​ការ​កាត់ក្តី​នេះ​មិនមែន​ឈ្នះ​ជា​ឯកច្ឆ័ន្ទ​នោះ​ទេ​ដោយសារ​តែ​ចៅក្រម​ 3​ នាក់​ក្នុង​ចំណោម​ចៅក្រម​ 11​ នាក់​ដែល​មិន​ពេញចិត្ត​ជាមួយនឹង​ជ័យ​ជំនះ​របស់​ក្រុមហ៊ុន​ Apple​ នោះ​ទេ​។​ យ៉ាងណាមិញ​ ការ​កាត់ក្តី​របស់​ចៅក្រម​សាលាឧទ្ធរណ៍​ភាគច្រើន​យល់​ឃើញ​ថា​ ចៅក្រម​ទាំង​ ៣​ នាក់​នោះ​មិន​បាន​អនុវត្តន៍​តាម​ការ​កំណត់​របស់​តុលាការ​កំពូល​អា​មេ​រិច​ដែល​ពិនិត្យ​បង្ហាញ​ពី​ភស្តុ​តាង​នោះ​ទេ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ដោយសារ​តែ​មាន​ចៅក្រម​ ៣​ នាក់​បាន​ធ្វើការ​ជំទាស់​ទៅ​នឹង​ការ​ជំនុំជម្រះ​នេះ​ សហព័ន្ធ​តុលាការ​ឧទ្ធរណ៍​បាន​សម្រេចចិត្ត​ទៅ​លើ​សាលក្រម​នេះ​បន្ថែម​ថា​ ក្រុមហ៊ុន​ Apple​ ក៏​ត្រូវ​បង់ប្រាក់​ឱ្យ​ក្រុមហ៊ុន​ Samsung​ ក្នុង​ទឹកប្រាក់​ច​ចំនួន​ 158,400​ ដុល្លារ​អា​មេ​រិច​ដោយសារ​តែ​ក្រុមហ៊ុន​នេះ​បាន​រំលោភ​ក្នុង​ការ​ប្រើប្រាស់​នូវ​ប៉ាតង់​ Video​ និង​ Gallery​ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​។​ មក​ទល់​ពេល​នេះ​ ក្រុមហ៊ុន​ Apple​ និង​ក្រុមហ៊ុន​ Samsung​ នៅ​មិន​ទាន់​បាន​ចេញ​អត្ថាធិប្បាយ​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​តុលាការ​ទៅ​លើ​ជម្លោះ​ប៉ាតង់​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គេ​នៅឡើយ​ទេ​៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន