no-alternative title

Samsung​ កំពុង​ចាប់ផ្តើម​ធ្វើ​ការងារ​នៅ​លើ​ Firmware​ សម្រាប់​ការ​បង្ហាញខ្លួន​របស់​ Galaxy​ S8​ នៅ​ឆ្នាំ​ក្រោយ​នេះ​

​ការ​ផ្ទុះ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ ជា​រឿង​អកុសល​មួយ​ ដែល​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ Samsung​ សម្រេចចិត្ត​ផ្អាក​លក់​ និង​ផលិត​តទៅ​ទៀត​ហើយ​ថែម​ទាំង​ប្រកាស​ប្រមូល​មក​វិញ​ដោយ​ផ្តល់​នូវ​កញ្ចប់​ផ្លាស់​ប្តូរ​ផ្សេងៗ​ សម្រាប់​អតិថិជន​ដែល​ស្មោះ​ស្ម​គ្រ​នឹង​ក្រុមហ៊ុន​មួយ​នេះ​កំពុង​តែ​រង់ចាំ​ការ​ប្រកាស​បង្ហាញ​វត្តមាន​របស់​ Samsung​ Galaxy​ S8​ នៅ​ឆ្នាំ​ក្រោយ​នេះ​។​ ពេល​នេះ​ សម្រាប់​លោក​អ្នក​ដែល​រង់ចាំ​នូវ​វត្តមាន​របស់​ Galaxy​ S8​ លោក​អ្នក​ទទួល​បាន​ដំណឹង​ល្អ​ហើយ​ព្រោះ​ក្រុមហ៊ុន​ Samsung​ កំពុង​ចាប់ផ្តើម​ធ្វើ​ការងារ​នៅ​លើ​ Firmware​ របស់​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ហើយ​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ដំណឹង​នេះ​ ត្រូវ​បានដឹង​តាម​រយៈ​ Sammobile​ ដែល​ជា​គេហទំព័រ​បច្ចេកវិទ្យា​មួយ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ដោយសារ​តែ​ព័ត​មាន​ដែល​រាយការណ៍​នៅ​ទី​នេះ​និយាយ​ពី​ផលិតផល​របស់​ក្រុមហ៊ុន​ Samsung​ ហើយ​ត្រឹមត្រូវ​ថែម​ទៀត​។​ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា​ ក្រុម​វិស្វករ​ Software​ របស់​ក្រុមហ៊ុន​ Samsung​ បាន​ចាប់ផ្តើម​ផលិត​នូវ​ firmware​ សម្រាប់​ទូរស័ព្ទ​ Samsung​ Galaxy​ S8​ ហើយ​។​

 

​ថ្មីៗ​នេះ​ គេ​ថែម​ទាំង​ដឹង​ទៀត​ថា​ Firmware​ នេះ​ត្រូវ​បាន​កំពុង​សាងសង់​នៅ​ក្នុង​ទីផ្សារ​ជា​ច្រើន​ដូច​ជា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ សហរដ្ឋ​អា​មេ​រិច​ ចក្រភព​អង់គ្លេស​ ចិន​ បារាំង​ អា​ឡឺ​ម៉​ង់​ អ៊ី​តា​លី​ និង​ប្រទេស​ប៉ូ​ឡូញ​។​ នៅ​ពេល​ដែល​កម្មវិធី​ Software​ របស់​ក្រុមហ៊ុន​ Samsung​ មាន​ស្ថេ​រ​ភាព​ហើយ​នោះ​ ក្រុមហ៊ុន​មួយ​នេះ​នឹង​ចាប់ផ្តើម​បង្ហាញ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​សំខាន់ៗ​ជា​ច្រើន​ទៀត​។​ ខណៈ​ពេល​ដែល​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​អះអាង​ថា​ ក្រុមហ៊ុន​ Samsung​ ពិតជា​ប្រញាប់​ខ្លាំង​ក្នុង​ការ​សម្ភោ​ធន៍​នូវ​ទូរស័ព្ទ​ Galaxy​ S8​ មុន​ការ​គ្រោងទុក​របស់​ពួក​គេ​ដើម្បី​ជំនួស​នូវ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ ដែល​ផ្ទុះ​ថ្ម​ជា​ច្រើន​គ្រឿង​នោះ​។​ កាលពី​ឆ្នាំ​មុន​ ក្រុមហ៊ុន​ Samsung​ ចាប់ផ្តើម​ធ្វើការ​នៅ​លើ​ Firmware​ របស់​ទូរស័ព្ទ​ Galaxy​ S7​ នៅ​អំឡុង​ពេល​នេះ​ដែរ​ ប៉ុន្តែ​ពេលវេលា​សម្រាប់​ធ្វើការ​ប្រកាស​ទូរស័ព្ទ​ Galaxy​ S7​ គឺ​នៅ​ក្នុង​ព្រឹត្តិការណ៍​ MWC​ 2016​ នៅ​ក្នុង​ខែកុម្ភៈ​ ។​

 

​ដូចនេះ​ វា​ពិត​ណាស់​ដែល​ក្រុមហ៊ុន​ Samsung​ នឹង​ធ្វើការ​ប្រកាស​បង្ហាញ​នូវ​ទូរស័ព្ទ​ Galaxy​ S8​ នៅ​ថ្ងៃ​ទី​ 26​ ខែកុម្ភៈ​នៅ​ក្នុង​ព្រឹត្តិការណ៍​ MWC​ 2017​ នៅ​ក្នុង​ទីក្រុង​ប៉ា​សេ​ឡូ​ណា​។​ ក្រុមហ៊ុន​មួយ​នេះ​បាន​ធ្វើការ​កំណត់​ពេលវេលា​ប្រកាស​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​រួចរាល់​ហើយ​ និង​បាន​បង្ហោះ​នូវ​លិខិត​អញ្ជើញ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​។​

 

​បើ​តាម​ប្រភព​ពាក្យ​ចចាមអារ៉ាម​មុន​នេះ​ឱ្យ​ដឹង​ថា​ ទូរស័ព្ទ​ Samsung​ Galaxy​ S8​ នឹង​មាន​ពីរ​ស៊េរី​ម៉ូ​ដែល​។​ មួយ​ម៉ូ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​អេ​ក្រង់​កោង​ទំហំ​ 5.1​ អ៊ី​ង​កម្រិត​ភាព​ច្បាស់​ 1440​ x​ 2560​ ភិ​ច​សែ​ល​។​ ចំនែក​មួយ​ម៉ូ​ដែល​ទៀត​មាន​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​កម្រិត​ភាព​ច្បាស់​ 2160​ x​ 3840​ ភិ​ច​សែ​ល​ (4K)​ ។​ សម្រាប់​ទីផ្សារ​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​នឹង​បំពាក់​នូវ​អង្គ​ប្រតិបត្តិការ​ CPU​ ប្រភេទ​ Qualcomm​ Snapdragon​ 830​ 10nm​ ខណៈ​ពេល​ដែល​ទីផ្សារ​ប្រទេស​ដទៃ​ទៀត​នឹង​បំពាក់​នូវ​អង្គ​ប្រតិបត្តិការ​ CPU​ របស់​ក្រុមហ៊ុន​ផ្ទាល់​តែ​ម្តង​គឺ​ Exynos​ 8895​ SoC​ ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន