no-alternative title

Samsung​ បានបញ្ជាក់​ដោយ​ប្រយោល​ថា​ វត្តមាន​របស់​ទូរស័ព្ទ​ Galaxy​ Note​ 8​ ពិតជា​មាននៅ​ឆ្នាំ​ថ្មី​នេះ​

​កាលពី​ស​ប្តា​ហ៍​មុន​នេះ​ យើង​បាន​ប្រាប់​លោក​អ្នក​ថា​ក្រុមហ៊ុន​ Samsung​ ប្រហែលជា​មាន​គម្រោង​ថ្មីៗ​សម្រាប់​អតិថិជន​ដែល​គាំទ្រ​នូវ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ដោយ​ផ្តល់​នូវ​កម្មវិធី​បញ្ចុះតម្លៃ​សម្រាប់​ពួក​គេ​នៅ​ពេល​ដែល​ទិញ​ទូរស័ព្ទ​ស៊េរី​ថ្មី​ Galaxy​ S8​ និង​ Galaxy​ Note​ 8​ ។​ នៅ​ពេល​នេះ​ យើង​នៅ​មិន​ទាន់​ដឹង​ថា​តើ​ គម្រោង​នេះ​នឹង​ដំណើរការ​បែប​ណា​នោះ​ទេ​ ប៉ុន្តែ​ក្រុមហ៊ុណ​ Samsung​ ទើបតែ​ប្រកាស​នៅ​កម្មវិធី​ថ្មី​មួយទៀត​សម្រាប់​អតិថិជន​របស់​ Note​ 7​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ទាំងអស់​ដោយ​ផ្តល់​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ដំណើរការ​មួយ​នេះ​។​

​សម្រាប់​លោក​អ្នក​ដែល​បាន​ទិញ​នូវ​ហ្វា​ប់​ប្លេ​ត​ Samsung​ Galaxy​ Note​ 7​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ អាច​ធ្វើការ​ផ្លាស់​ប្តូរ​ទូរស័ព្ទ​របស់​ពួក​គេ​ជាមួយនឹង​ទូរស័ព្ទ​ Galaxy​ S7​ ឬ​ Galaxy​ S7​ Edge​ ហើយ​ពួក​គេ​មានឱកាស​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​ទូរស័ព្ទ​ Galaxy​ S8​ ឬ​ Galaxy​ Note​ 8​ ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ​។​ ការ​ផ្លាស់​ប្តូរ​នេះ​មិនមែន​ឥត​គិតថ្លៃ​នោះ​ទេ​។​ អតិថិជន​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ពាក់កណ្តាល​នៃ​តម្លៃ​របស់​ទូរស័ព្ទ​ Galaxy​ S7​ ឬ​ Galaxy​ S7​ Edge​ របស់​ពួក​គេ​ (​អាស្រ័យ​ទៅ​លើ​ទូរស័ព្ទ​ដែល​អ្នក​ជំនួស​ពី​ Note​ 7​ របស់​អ្នក​)​ ។​ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៀត​នោះ​ វា​ក៏​មានកម្ម​វិធី​មួយ​ឈ្មោះ​ថា​ Galaxy​ Upgrade​ Program​ របស់​ក្រុមហ៊ុន​ Samsung​ សម្រាប់​ធ្វើការ​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​អតិថិជន​របស់​ខ្លួន​ផង​ដែរ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ព័ត៌មាន​លម្អិត​មួយ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា​ ក្រុមហ៊ុន​ Samsung​ បាន​ធ្វើការ​ប្រកាស​ជា​ប្រយោល​ថា​ វា​ពិតជា​នឹង​មាន​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 8​ ។​ បន្ទាប់​ពី​ក្រុមហ៊ុន​ Samsung​ បាន​ប្រកាស​នូវ​ការ​ប្រមូល​ជា​លើក​ទី​ពីរ​សម្រាប់​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​អះអាង​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​ប្រហែលជា​បញ្ចប់​នូវ​ការ​ផលិត​នូវ​ហ្វា​ប់​ប្លេ​ត​ត្រកូល​ Note​ ផង​ដែរ​។​ ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​មានការ​បញ្ជាក់​អ្វី​ផ្សេង​ទៀត​នោះ​ទេ​។​

​នៅ​ខណៈ​ពេល​នេះ​ វា​នៅ​មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ​ថា​ ប្រសិនបើ​ក្រុមហ៊ុន​មាន​គម្រោង​ផ្លាស់​ប្តូរ​នូវ​កម្មវិធី​ថ្មី​នេះ​ពិតមែន​ តើ​ប្រទេស​ណាខ្លះ​ដែល​ទទួល​បាន​កម្មវិធី​នេះ​ក្រៅពី​ប្រទេស​កូរ៉េ​ខាងត្បូង​នោះ​?​ តើ​លោក​អ្នក​គិត​ថា​អតិថិជន​សប្បាយចិត្ត​ឬទេ​ ប្រសិនបើ​ក្រុមហ៊ុន​ Samsung​ ឈប់​ផលិត​នូវ​ហ្វា​ប់​ប្លេ​ត​ត្រកូល​ Samsung​ Galaxy​ Note​ នោះ​?

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន