no-alternative title

ក្រុមហ៊ុន​ Samsung​ ផលិត​ចេញ​នូវ​រ៉េ​ម​ LPDDR4​ DRAM​ ទំហំ​ 8GB​ ដំបូង​បំផុត​សម្រាប់​ទូរស័ព្ទ​

​បើ​រំលឹក​ទៅ​ដល់​ខែធ្នូ​ឆ្នាំ​ 2014​ វិញ​ ក្រុមហ៊ុន​ Samsung​ បាន​ប្រកាស​នូវ​រ៉េ​ម​ LPDDR4​ DRAM​ ទំហំ​ 4GB​ ដែល​បាន​បំពាក់​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ និង​ថេ​ប្លេ​ត​ជា​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ សព្វ​ថ្ងៃនេះ ​ទូរស័ព្ទ​ស៊េរី​ទំនើប​កំពូល​ជា​ច្រើន​ក៏​បាន​បំពាក់​នូវ​រ៉េ​ម​ទំហំ​រហូត​ទៅ​ដល់​ 6GB​ ។​ នៅ​ថ្ងៃនេះ​ ក្រុមហ៊ុន​ Samsung​ បាន​ចាប់ផ្តើម​មួយ​កម្រិត​ទៀត​ហើយដោយ​ធ្វើការ​ប្រកាស​នូវ​រ៉េ​ម​ LPDDR4​ DRAM​ ទំហំ​ដល់​ទៅ​ 8GB​ ដែល​វា​ពិតជា​អស្ចារ្យ​មែនទែន​។​

​រ៉េ​ម​ DRAM​ ប្រើប្រាស់​នូវ​ម៉េ​មូ​រី​ឈី​ប​ 4​ នៃ​បន្ទះ​ LPDDR4​ 16GB​ ដែល​បាន​បំពាក់​នៅ​លើ​ឈី​ប​ស៊េរី​ថ្មី​ចុង​ក្រោយ​ទំហំ​ 10nm​ ។​ រ៉េ​ម​ LPDDR4​ ទំហំ​ 8GB​ នេះ​ អាច​ដំណើរការ​នៅ​ក្នុង​ល្បឿន​ 4266​ Mbps​ ដែល​មាន​ល្បឿន​លឿន​ជាង​មុន​ទ្វេរ​ដង​បើ​ប្រៀបធៀប​ជាមួយនឹង​បច្ចេកវិទ្យា​របស់​ DDR4​ ដែល​ដំណើរការ​នៅ​លើ​កុំព្យូទ័រ​លើ​តុ​នោះ​។​ ខណៈ​ពេល​ដែល​រ៉េ​ម​ LPDDR4​ DRAM​ ទំហំ​ 8GB​ នឹង​ដាក់​ប្រើប្រាស់​នៅ​លើ​ថេ​ប្លេ​ត​ស៊េរី​ថ្មី​ចុង​ក្រោយ​ដែល​ផ្តល់​នូវ​គុណភាព​រូបភាព​វី​ដេ​អូ​កម្រិត​ខ្ពស់​ដល់​ទៅ​ 4K​ ដំណើរការ​រលូន​ដូច​លោក​អ្នក​មើលឃើញ​នៅ​លើ​កុំព្យូទ័រ​យួរដៃ​ ជា​ពិសេស​វា​មាន​សមត្ថភាព​ក្នុង​ការ​ទ្រទ្រង់​នូវ​ Virtual​ Machine​ ថែម​ទៀត​។​ នៅ​ក្នុង​ការ​ប្រើប្រាស់​ថាមពល​ស្មើរ​គ្នា​ រ៉េ​ម​ថ្មី​នេះ​ មាន​សមត្ថភាព​លើស​ Samsung​ 20​ nm​ LPDDR4​ DRAM​ 4GB​ ដល់​ទៅ​ពីរ​ដង​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Joo​ Sun​ Choi​ ដែល​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​ផ្នែក​លក់​ម៉េ​មូ​រី​ និង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ Samsung​ Electronics​ និយាយ​ថា​ ការ​បង្កើត​នូវ​រ៉េ​ម​ DRAM​ ដ៏​ខ្លាំងក្លា​សម្រាប់​ទូរស័ព្ទ​ទំហំ​ 8GB​ នឹង​ផ្តល់​នូវ​សមត្ថភាព​កាន់តែ​ខ្លាំង​ប្រសើរ​ជាង​មុន​សម្រាប់​ទូរស័ព្ទ​ស៊េរី​ទំនើប​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។​ យើង​នឹង​បន្តរ​ផ្តល់​នូវ​ដំណោះស្រាយ​ម៉េ​មូ​រី​កម្រិត​ខ្ពស់​បំផុត​ដែល​ផ្តល់​នូវ​គុណប្រយោជន៍​យ៉ាងច្រើន​ និង​បំពេញតម្រូវការ​ជា​ច្រើន​របស់​ទូរស័ព្ទ​ទំនើប​ថ្មីៗ​ ដែល​ប្រើប្រាស់​នូវ​កាមេរ៉ា​ភ្លោះ​ ការ​ទ្រទ្រង់​នូវ​វី​ដេ​អូ​កម្រិត​ 4K​​ និង​បច្ចេកវិទ្យា​ VR​ ថែម​ទៀត​ផង​ ។ ​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ ក្រុមហ៊ុន​ Samsung​ មិន​បាន​និយាយ​ពី​ពេល​ណា​ដែល​រ៉េ​ម​ DRAM​ ថ្មី​នេះ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​កាន់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ជា​ច្រើន​នៅឡើយ​ទេ​៕​ 

​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន