អាចនិយាយបាថា Meizu m3 Max ជាកូនកាត់ ស្មាតហ្វូន និង ថេបប្លែ៑ត ដែលវាត្រូវបានបំពាក់ មកជាមួយនឹងអេក្រង់ទំហំ 6 អុីង ដែលមាន ទំហំរីសូលូស្សិន 1080 x 1920 ភិចសែល រួមជាមួយនឹងដង់សុីតេរូបភាពទំហំ 367 ppi ផងដែរ។ Meizu m3 Max ត្រូវបានភ្ជាប់មកជាមួយនឹងកាមេរ៉ាផ្នែកខាងក្រោយទំហំ 13 មេហ្គា ភិចសែល អមជាមួយនឹងអំពូលភ្លើង Flash ចំនួន 2 គ្រាប់ និងកាមេរ៉ាខាងមុខទំហំ 5 មេហ្គា ភិចសែល ដែលអាចអោយលោកអ្នកធ្វើការថត សែលហ្វីលេងបានយ៉ាងពេញចិត្ត។
បើយើង ក្រឡេកមកមើលកំលាំងម៉ាសុីនរបស់ m3 Max វិញ ឃើញថា ម៉ូដែលនេះគឺត្រូវបានក្រុមហ៑ុន បំពាក់ទៅដោយបន្ទះឈីបប្រភេទ Mediatek MT67 55 Helio P10 ដែលមានអង្គគណនា ចំនួន 8 គ្រាប់ និងអង្គក្រហ្វិកដែលជាប្រភេទ Mali-T860 MP2 ផងដែរ។ Meizu m3 Max មានរ៉េមទំហំ 3GB និងទំហំផ្ទុកក្នុងម៉ាសុីន 64GB ហើយលោកអ្នកក៏អាចបន្ថែមនូវមេម៉ូរីកាតប្រភេទ microSD បានរហូតដល់ទៅទំហំ 256GB ឯណោះ។