no-alternative title

Samsung​ Galaxy​ S7​ ជួយ​សង្គ្រោះ​ក្រុម​អ្នកនេសាទ​សមុទ្រ​ឲ្យ​រួច​ផុត​ជីវិត​ពីលើ​ផ្ទៃ​សាគរ​ដ៏​ធំ​ល្វឹងល្វើយ​

​វា​មិនមែន​ជា​រឿង​ធម្មតា​ឡើយ​ដែល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​អាច​ជួយ​សង្គ្រោះ​ជីវិត​ម្ទា​ស់វា​បាន​។​ គួរ​រំលឹក​ផង​ដែរ​ថា​កាលពី​កំឡុង​មានការ​វាយប្រហារ​នៅ​ទីលាន​កីឡាដ្ឋាន​មួយ​ក្នុង​ទី​ក្រុងប៉ារីស​ប្រទេស​បាន​រាំង​ដែល​ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់​រហូត​ដល់​ទៅ​ 154​ នាក់​កាលពី​កំឡុង​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​ 2015​ កន្លង​ទៅ​ ប៉ុន្តែ​មានរឿង​ហេតុ​ដែល​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​គឺ​មាន​បុរស​ម្នាក់​មាន​បែរជា​មានសំណាង​រួច​ផុត​ពី​ទ្វារ​មច្ចុរាជ​ដោយសារ​តែ​បាន​ទូរស័ព្ទ​ម៉ាក​ Samsung​ Galaxy​ S6​ Edge​ ជា​ភ្នាក់ងារ​ជួយ​សង្គ្រោះ​ទៅ​វិញ​ដោយ​វា​បាន​ជួយ​រក​នៅ​បំណែក​គ្រាប់​ជំ​នូ​ស​ម្ចាស់​របស់​វា​កំឡុង​ពេល​វាយប្រហា​ពី​ក្រុម​ភេរវ​ករ​។​ 

​ឥលូវ​នេះ​ វា​ដល់​វេន​របស់​ Samsung​ Galaxy​ S7​ វិញ​ម្តង​គឺ​វា​បាន​ជួយ​សង្គ្រោះ​ជីវិត​ម្ទា​ស់រប​ស់វា​ឲ្យ​រួច​ផុត​ពី​មាត់ទ្វារ​មច្ចុរាជ​ផង​ដែរ​។​ ដំណើររឿង​គឺ​កើត​ឡើយ​ដូច្នេះ​ ដោយ​កាលពី​ថ្មី​នេះ​មាន​បុរស​ម្នាក់​មានឈ្មោះ​ថា​ Nick​ អាយុ​ប្រហែល​ 29​ ឆ្នាំ​មក​ពី​ទីក្រុង​មែ​ល​ប៊​ន​ជាមួយ​មិត្តភក្តិ​របស់​គេ​បី​ទៅ​បួន​នាក់​ផ្សេង​ទៀត​ចេញ​ទៅ​នេសាទ​ត្រី​ក្នុង​សមុទ្រ​។​ នៅ​ថ្ងៃ​នោះ​ដែរ​ខាង​ព្យាករណ៍​ឧតុ​និ​ម​យ​បាន​ប្រកាស​ប្រមា​ន​មិន​ឲ្យ​អ្នកនេសាទ​សមុទ្រ​ចេញ​ទូក​ទៅ​នេសាទ​ឡើយ​ព្រោះ​អាកាសធាតុ​មិនល្អ​បណ្តាល​ឲ្យ​មាន​ព្យុះ​រលក​សមុទ្រ​ធំៗ​ក្នុង​ស​ប្តា​ហ៍​នេះ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ប៉ុន្តែ​ទោះបីជា​បានដឹង​ពី​ការ​ព្រមាន​យ៉ាងនេះ​ក្តី​ក៏​ Nick​ ព្រម​ជាមួយ​មិត្តភក្តិ​របស់​គេ​នៅ​តែ​ចេញ​ទូរ​ទៅ​នេសាទ​ដែរ​ដោយ​បាន​ចេញដំណើរ​ពី​ចំនុច​ឡា​ង​ឡង់​នៃ​កំពង់​ផែ​ Western​ Port​ Bay​ ឆ្នេរសមុទ្រ​ Victoria​។​ Nick​ និង​មិត្តភក្តិ​បាន​ចេញ​ទៅ​នេសាទ​ត្រី​នៅ​ជិត​កោះ​មួយ​របស់​បារាំង​ហើយ​ក្រោយ​នេសាទ​បាន​ត្រី​ហើយ​ពួក​គេ​ក៏​បាន​វិល​ត្រឡប់​មក​កាន់​កំពង់​ផែ​វិញ​ តែ​ជា​អកុសល​នៅ​ពេល​ធ្វើ​ដំណើរ​មក​វិញ​អាកាសធាតុ​ប្រែ​ទៅ​ជា​មាន​ព្យុះ​ភ្លៀង​បោកបក់​យ៉ាង​ខ្លាំង​មក​លើ​ទូក​របស់​ពួក​គេ​បណ្តា​ឲ្យ​លេច​ក្នុង​ផ្ទៃ​សាគរ​។​ រំពេច​នោះ​ក្រុម​របស់​ Nick​ មិន​មាន​វី​ទ្យុ​ទាក់ទង​ឬ​ក៏​ឧបករណ៍​ផ្តល់​សញ្ញា​ EPIRB​ ដើម្បី​សុំ​ជំនួយ​ពីរ​ភ្នាក់ងារ​សង្គ្រោះ​ (​ឆ្មាំ​សមុទ្រ​)​ នោះ​ទេ​។​ 

 

​ប៉ុន្តែ​ភ្លាមៗ​នោះ​ Nick​ បាន​នឹង​ឃើញ​ដល់​ទូរស័ព្ទ​ Samsung​ Galaxy​ S7​ ដែល​ខ្លួន​បាន​ទិញ​កាលពី​ប៉ុន្មាន​ខែ​មុន​ដែល​មាន​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ហើយ​អាច​ដំណើរការ​ក្នុង​ទឹកបាន​។​ Nick​ ក៏​ទាញ​ទូរស័ព្ទ​ Galaxy​ S7​ របស់​ខ្លួន​រួច​ដោះ​សោ​រហើយ​ហៅ​ទៅ​កាន់​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​លេខ​ 000​។​ ក្រោយ​ទទួល​បានការ​ហៅ​សុំ​ជំនួយ​ហើយ​ភ្នាក់ងារ​សង្គ្រោះ​ដែល​មាន​ទាំង​ក្រុម​ប៉ូ​លី​ស​ Victoria​ និង​ក្រុម​សង្គ្រោះ​ស្ម​គ្រ័​ចិត្ត​កង​ម៉ា​រី​ន​បាន​ចេញ​ស្វែងរក​ទីតាំង​ដែល​ក្រុម​របស់​ Nick​ លើ​ផ្ទៃ​សាគរ​។​ មួយ​ម៉ោង​ក្រោយមក​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​ និង​បាន​ជួយ​សង្គ្រោះ​ពួក​គេ​ចេញពី​ក្នុង​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​។​ 

 

​ហើយ​ពេល​នេះ​ Nick​ និង​មិត្ត​ភ័​ក្ត​របស់​គេ​ទាំង​បួន​នាក់​បាន​មក​ដល់ទី​កន្លែង​មាន​សុវត្ថិភាព​ហើយ​។​ នេះ​កុំ​តែ​បាន​ទូរស័ព្ទ​ Samsung​ Galaxy​ S7​ កុំ​អី​ពួ​គេ​មិនដឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ​។​ នេះ​គឺជា​រឿង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុមហ៊ុន​ Samsung​ ហើយ​ពេល​នេះ​ Samsung​ ក៏​បាន​ប្តូរ​ទូរស័ព្ទ​ថ្មី​ទៅ​ឲ្យ​លោក​ Nick​ ផង​ដែរ​ព្រោះ​ទូរស័ព្ទ​ដែល​លោក​បាន​ទិញ​គឺ​ស្ថិត​ក្រោម​ការ​ធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​ផ្ទាល់​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន