no-alternative title

រូបភាព​របស់​ទូរស័ព្ទ​ Moto​ M​ ត្រូវបាន​បែកធ្លាយ​កាន់តែ​ច្បាស់​ ហើយ​ត្រៀម​បង្ហាញខ្លួន​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​

​ទូរស័ព្ទ​ស៊េរី​ថ្មី​ដែល​នឹង​បង្ហាញខ្លួន​នា​ពេល​ខាង​មុខ​នោះ​គឺ​ Moto​ M​ ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ដោយ​ TENAA​ នៅ​ក្នុង​ខែសីហា​ ប៉ុន្តែ​វា​នៅ​តែ​មិន​ទាន់​បាន​ប្រកាស​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅឡើយ​ទេ​។​ ប៉ុន្តែ​ថ្មីៗ​នេះ​ យើង​បានឃើញ​នូវ​រូបភាព​យ៉ាង​ច្បាស់​របស់​ទូរស័ព្ទ​នេះ​ដែល​បាន​បែកធ្លាយ​កាន់​នៅ​ក្នុង​ប្រអប់ដៃ​របស់​មនុស្ស​ម្នាក់​នៅ​លើ​អន​ឡាញ​ហើយ​។​ ទូរស័ព្ទ​ Moto​ M​ នឹង​ក្លាយជា​ផលិតផល​ដំបូង​បំផុត​របស់​ក្រុមហ៊ុន​ Motorola​ ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​ស្កែ​ន​ប្រ​យ៉ៅ​ដៃ​ស្ថិត​នៅ​ខាងក្រោយ​។​ វា​ថែម​ទាំង​ស្រោប​ដោយ​លោហធាតុ​មួយ​តួខ្លួន​តែ​ម្តង​ ហើយ​នៅ​ផ្នែក​ខាងក្រោយ​នេះ​ជា​ប្រភេទ​សម្បក​កោង​ថែម​ទៀត​ផង​។​ ទូរស័ព្ទ​នេះ​ប្រហែលជា​មាន​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​ជាមួយនឹង​ថាមពល​ថ្ម​ខ្លាំង​ដល់​ទៅ​ 3,000mAh​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ទូរស័ព្ទ​ Moto​ M​ អាច​បំពាក់​ជាមួយនឹង​អង្គ​ប្រតិបត្តិការ​ MT6750​ របស់​ក្រុមហ៊ុន​ MediaTek​ ដែល​ជា​ប្រភេទ​ CPU​ Octa-Core​ Cortex-A53​ ដែល​មាន​ល្បឿន​ 1.9GHz​ រ៉េ​ម​សម្រាប់​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 3GB​ ឬ​ 4GB​ និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 32GB​ ឬ​ 64GB​ ។​ កាមេរ៉ា​ខាងក្រោយ​ទំហំ​ 16​ មេ​ហ្គា​ភិ​ច​សែ​ល​ ខណៈ​ពេល​ដែល​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ​ត្រឹមតែ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​។​ ទូរស័ព្ទ​នេះ​ទ្រទ្រង់​នូវ​ប្រព័ន្ធ​ 4G​ ហើយ​ថែម​ទាំង​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 6.0​ Marshmallow​ ថែម​ទៀត​។​ វា​មាន​វិមាត្រ​ 151​ x​ 75​ x​ 8​ មី​លី​ម៉ែត្រ​។​ ​ពាក្យ​ចចាមអារ៉ាម​នេះ​បានឱ្យ​ដឹង​ថា​ ទូរស័ព្ទ​ Moto​ M​ នឹង​ធ្វើការ​ប្រកាស​នៅ​ក្នុង​ពេល​មួយ​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​។​ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​បានដឹង​អំពី​ទីផ្សារ​ណាខ្លះ​ដែល​ក្រុមហ៊ុន​គ្រោង​ដាក់​លក់​ និង​ព័ត៌មាន​អំពី​តម្លៃ​នៃ​ទូរស័ព្ទ​នេះនោះ​ទេ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន