no-alternative title

Apple​ រក​ឃើញ​ថា​ គ្រឿងបន្លាស់​របស់​ខ្លួន​ជាង​ 90%​ ជា​ផលិតផល​ក្លែងក្លាយ​ ត្រូវបានដាក់​លក់​នៅ​លើ​ Amazon

 

​អ្នក​ប្រហែលជា​យល់​ឃើញ​ថា​ការ​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​ Apple​ ដូច​ជា​ឆ្នាំង​សាក​ថ្ម​ ឬ​ខ្សែ​កាស​មក​ពី​ក្រុមហ៊ុន​លក់ទំនិញ​ Amazon​ មាន​ន័យ​ថា​អ្នក​នឹង​ទទួល​បាន​នូវ​ផលិតផល​ពិតប្រាកដ​នោះ​ អ្នក​ប្រហែលជា​អាច​យល់​ខុស​ហើយ​។​ បើ​យោង​តាម​ពាក្យបណ្តឹង​ដែល​ប្តឹង​ដោយ​ក្រុមហ៊ុន​ផលិត​ iPhone​ បានឱ្យ​ដឹង​ថា​ 90%​ នៃ​ផលិតផល​គ្រឿងបន្លាស់​របស់​ក្រុមហ៊ុន​ Apple​ ដែល​បាន​រក​ឃើញ​លក់រាយ​នៅ​ក្នុង​គេហទំព័រ​មួយ​នេះ​គឺជា​ផលិតផល​ក្លែងក្លាយ​បើ​ទោះបីជា​វា​មាន​ស្លាក​សញ្ញា​ឡូ​ហ្គោ​ពិតប្រាកដ​ក៏​ដោយ​។​ ​ក្រុមហ៊ុន​ Apple​ បាន​រាយការណ៍​ថា​ក្រុមហ៊ុន​របស់​ខ្លួន​បាន​ប្តឹង​ក្រុមហ៊ុន​ Mobile​ Star​ LLC​ ដែល​មា​នទី​តាំងនៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​ដែល​បាន​រំលោភ​ទៅ​លើ​និមិត្តសញ្ញា​ពាណិជ្ជកម្ម​នៃ​ផលិតផល​របស់​ខ្លួន​ ហើយ​ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​ចោទប្រកាន់​ទៅ​លើ​ការ​លក់ទំនិញ​ក្លែងក្លាយ​ដោយ​ប្រើប្រាស់​ស្លាក​សញ្ញា​ឡូ​ហ្គោ​របស់​ក្រុមហ៊ុន​ Apple​ នឹង​រូបភាព​ផលិតផល​ជា​ច្រើន​នៅ​ក្នុង​បញ្ជី​ទំនិញ​របស់​ខ្លួន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ក្រុមហ៊ុន​ Apple​ បាន​បញ្ជាក់​នៅ​ក្នុង​បណ្តឹង​នេះ​ថា​ នៅ​ក្នុងឆ្នាំនេះ​ ក្រុមហ៊ុន​របស់​ខ្លួន​បាន​ទិញ​ផលិតផល​ម៉ាក​យីហោ​ Apple​ ជាង​ 100​ ផលិតផល​ពី​ក្រុមហ៊ុន​ Amazon​ ដូច​ជា​ទូរស័ព្ទ​ iPhone,​ ផលិតផល​ឆ្នាំង​សាក​ថាមពល​របស់​ Apple​ និង​ខ្សែ​កាស​ជាដើម​ ហើយ​ក្នុង​ចំណោម​ផលិតផល​ទាំងនោះ​គឺ​ 90%​ ហើយ​ដែល​ជា​ផលិតផល​ក្លែងក្លាយ​។​ ក្រុមហ៊ុន​ Mobile​ Star​ ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ទទួលខុសត្រូវ​ទៅ​លើ​បញ្ហា​ផលិតផល​ជា​ច្រើន​ទាំង​អស់នេះ​។ ​ការ​ទិញ​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​ក្លែងក្លាយ​ទាំងនោះ​មិន​គ្រាន់តែ​មាន​ន័យ​ថា​អ្នក​ប្រើប្រាស់​នូវ​ផលិតផល​មិន​សុទ្ធ​នោះ​ទេ​ ហើយ​អ្នក​អាច​ប្រឈម​មុខ​ទៅ​នឹង​ហានិភ័យ​ថែម​ទៀត​។​ ក្រុមហ៊ុន​ Apple​ និយាយ​ថា​ ក្រុមហ៊ុន​ផលិត​ផលិតផល​ក្លែងក្លាយ​នេះ​មិន​បាន​ប្រើប្រាស់​នូវ​ស្តង់ដារ​ពេញលេញ​នោះ​ទេ​ ហើយ​វា​អាច​ផ្តល់​នូវ​កម្លាំង​ភ្លើង​មិន​គ្រប់​ដែល​បណ្តាល​ឱ្យ​ឆេះ​បាន​ ឬ​ឆក់​ខ្សែភ្លើង​ដែល​អាច​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​បាន​ផង​ដែរ​។​

 

​ក្រុមហ៊ុន​ Apple​ បាន​អះអាង​ថា​កេ​រ្ត​រ៍​ឈ្មោះ​នៃ​ក្រុមហ៊ុន​របស់​ខ្លួន​ត្រូវ​រង​ការ​ខូចខាត​នៅ​ពេល​ដែល​អតិថិជន​ជា​ច្រើន​ទិញ​ផលិតផល​ក្លែងក្លាយ​ទាំង​អស់នោះ​។​ ក្រុមហ៊ុន​មួយ​នេះ​នៅ​តែ​ស្វែងរក​ដីកា​ការពារ​ខ្លួន​ប្រឆាំង​ជាមួយនឹង​ក្រុមហ៊ុន​ Mobile​ Star​ ដែល​លួច​លក់​នូវ​ផលិតផល​ទំនិញ​ក្លែង​ក្លាយជា​ច្រើន​ ទាមទារ​ឱ្យ​មានការ​កំទេច​ចោល​នូវ​ផលិតផល​ក្លែងក្លាយ​ទាំង​អស់នោះ​ ការ​ទាមទារ​ទឹកប្រាក់​ 150,000​ ដុល្លារ​ទៅ​លើ​ការ​រំលោភ​កម្មសិទ្ធិបញ្ញា​ និង​ការ​បង់ប្រាក់​ 2​ លាន​ផោន​សម្រាប់​ការ​រំលោភ​ប្រើប្រាស់​ផ្លា​ក​យីហោ​របស់​ក្រុមហ៊ុន​។​ ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ Apple​ បាន​ជូនដំណឹង​ទៅ​កាន់​ក្រុមហ៊ុន​ Amazon​ អំពី​ផលិតផល​ក្លែងក្លាយ​របស់​ក្រុមហ៊ុន​ Mobile​ Star​ ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​បំផុត​មួយ​នេះ​បាន​ប្រគល់​នូវ​ស្តុក​ទាំងអស់​ដែល​បាន​ទិញ​ពី​ក្រុមហ៊ុន​មួយ​នេះ​។​ ក្រុមហ៊ុន​ Amazon​ បញ្ជាក់​ថា​ “​យើង​មិន​អាច​អត់អោន​បាន​ទេ​ចំពោះ​ការ​លក់​បន្លំ​ផលិតផល​ក្លែងក្លាយ​នៅ​លើ​គេហទំព័រ​របស់​យើង​។​ យើង​ធ្វើការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ជា​ច្រើន​ និង​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ជា​ច្រើន​ដែល​កំពុង​បន្ត​រការ​ប្រព្រឹត្តិ​ខុស​បែប​នេះ​”៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន