no-alternative title

Samsung​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​រំពឹង​ថា​ នឹង​មាន​កំណើន​ភាគហ៊ុន​នៅ​ទីផ្សារ​នៅ​ត្រីមាស​នេះ​បើ​ទោះបីជា​ Galaxy​ Note​ 7​ មិន​ជោគជ័យ​ក៏​ដោយ​

​ក្រុមហ៊ុន​ Samsung​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​របស់​ខ្លួន​ជឿជាក់​ថា​ ភាព​បរាជ័យ​របស់​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ មិន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ការ​លក់​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​នោះ​ទេ​ នៅ​ត្រីមាស​ទី​ 4​ ឆ្នាំ​ 2016​ នេះ​។​ ជា​ការ​ពិត​ណាស់​ ក្រុមហ៊ុន​មួយ​នេះ​ បាន​ទម្លាយ​ទៀត​ថា​ ការ​លក់​នៅ​ក្នុង​ឱកាស​កម្មវិធី​ពិសេសៗ​ជា​ច្រើន​គឺ​ដំណើរការ​តាម​ការ​រំពឹង​ទុក​ធម្មតា​ ហើយ​ពួក​គេ​ថែម​ទាំង​រំពឹង​ថា​នឹង​មាន​កំណើន​ភាគហ៊ុន​ទីផ្សារ​កើនឡើង​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Manu​ Sharma​ ដែល​ជា​អនុប្រធាន​(​ផ្នែក​អាជីវកម្ម​ទូរស័ព្ទ​)​ របស់​ក្រុមហ៊ុន​ Samsung​ India​ Electronics​ បាន​និយាយ​ថា​ “​យើង​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ពី​ការ​កក់​ទូរស័ព្ទ​ Galaxy​ Note​ 7​ ទៅ​ជា​ការ​ជំនួស​មក​វិញ​នូវ​ទូរស័ព្ទ​ Galaxy​ S7​ និង​ S7​ Edge​ វិញ​។​ ​ពួក​យើង​យល់​អំពី​ភាព​ស្មោះត្រង់​របស់​អតិថិជន​ចំពោះ​យីហោ​មួយ​នេះ​។​ ពេល​នេះ​ ការ​លក់​កើនឡើង​ខ្លាំង​ចំពោះ​ទូរស័ព្ទ​ S7​ និង​ S7​ Edge​ ។​ ដោយសារ​តែ​ស្មា​ត​ហ្វូ​ន​របស់​យើង​មាន​ច្រើន​ យើង​ជឿជាក់​ថា​ការ​លក់​របស់​យើង​នឹង​កើនឡើង​ ហើយ​ភាគហ៊ុន​របស់​យើង​នឹង​កើនឡើង​ដូច​គ្នា​នៅ​ត្រីមាស​នេះ​។​

​វា​ពិតជា​អស្ចារ្យ​មែនទែន​ ការ​លក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​សម្រាប់​ទូរស័ព្ទ​ Galaxy​ S7​ និង​ S7​ Edge​ បាន​កើនឡើង​ទ្វេរ​ដង​ចាប់តាំងពី​ក្រុមហ៊ុន​ Samsung​ ប្រកាស​ផ្អាក​ផលិត​នូវ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ មក​។​ ក្រៅពី​នេះ​ លោក​ Sharma​ ក៏​បាន​ទម្លាយ​ទៀត​ថា​ ចាប់ពី​ពេល​នេះ​ត​ទ​ភ​ ក្រុមហ៊ុន​នឹង​លក់​តែ​ស្មា​ត​ហ្វូ​ន​ដំណើរការ​ប្រព័ន្ធ​ 4G​ តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន