ទូរស័ព្ទ Huawei Mate 9 នឹងធ្វើការប្រកាសបង្ហាញខ្លួននៅរយៈពេលដ៏ខ្លីខាងមុខនេះដែលបានកំណត់កាលបរិច្ឆេទរួចហើយគឺនៅថ្ងៃទី 3 ខែវិច្ឆិកាដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ ហើយព័ត៌មានលម្អិតមួយចំនួនរបស់ទូរស័ព្ទស៊េរីថ្មីនេះនៅបន្តរបែកធ្លាយពីប្រភពជាច្រើនផ្សេងៗគ្នា។ រូបភាពដែលបានមកពីកាសែតមួយបានបញ្ជាក់ថាទូរស័ព្ទនេះមានអេក្រង់ទំហំធំដល់ទៅ 5.9 អ៊ីងប៉ុន្តែវាជាប្រភេទអេក្រង់រាបស្មើរនោះទេ (ប្រភពព័ត៌មានជាច្រើនក៏បានបញ្ជាក់អំពីម៉ូដែលអេក្រង់ធំកោងផងដែរ) ។ អេក្រង់កោងរាបស្មើរនេះមានកម្រិតភាពច្បាស់ 1080p ហើយសម្រាប់ម៉ូដែលតម្លៃថ្លៃជាងគេមានកម្រិតភាពច្បាស់ QHD ។
រូបភាពជាច្រើនទៀតដែលបានបែកធ្លាយបង្ហាញពីប្រព័ន្ធកាមេរ៉ាភ្លោះស្ថិតនៅផ្នែកខាងក្រោយដែលកាមេរ៉ាមួយមានទំហំ 20 មេហ្គាភិចសែល និងកាមេរ៉ាមួយទៀតមានទំហំ 12 មេហ្គាភិចសែល។ សម្រាប់ម៉ាកយីហោ Leica ក៏មិនមានបង្ហាញនៅលើទូរស័ព្ទនេះផងដែរ ប៉ុន្តែប្រភពជាច្រើនបានរំពឹងថាក្រុមហ៊ុនផលិតកាមេរ៉ាដ៏ល្បីឈ្មោះនេះនឹងត្រលប់មកវិញ ហើយទូរស័ព្ទនេះប្រហែលជាបំពាក់នូវកាមេរ៉ាកែវពង្រីកអុបទិក។ ទូរស័ព្ទ Huawei Mate 9 ត្រូវបានគេរំពឹងថានឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ហើយដំណើរការជាមួយនឹងបន្ទះឈីប Kirin 960 ស៊េរីថ្មីរបស់ក្រុមហ៊ុន HiSilicon ផងដែរ។ រូបភាព Teasers ថ្មីចុងក្រោយគេក៏បានបង្ហាញពីថាមពលថ្មដ៏អស្ចារ្យរបស់ទូរស័ព្ទនេះផងដែរ៕