ការ​ស្រាវជ្រាវ​អះអាង​ថា​ 70%​ នៃ​អតិថិជន​ដែល​ប្រើប្រាស់​ Galaxy​ Note​ 7​ នៅ​តែ​មាន​ភាព​ស្មោះត្រង់​ភក្តីភាព​ជាមួយនឹង​ក្រុមហ៊ុន​ Samsung​

ចុះផ្សាយថ្ងៃទី 28 ខែ 10 ឆ្នាំ 2016 | ម៉ោង 08:52 am

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​នៅ​ពេល​នេះ​វា​ត្រូវ​បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​ Samsung​ កំពុង​តែ​តស៊ូ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រមូល​នូវ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ ជា​លើក​ទី​ 2​ ហើយ​ក្រុមហ៊ុន​នេះ​នៅ​តែ​ជម្រុញ​ឱ្យ​អតិថិជន​ដែល​បាន​ជាវ​នូវ​ហ្វា​ប់​ប្លេ​ត​ Note​ 7​ របស់​ខ្លួន​ត្រូវ​ប​ញ្ចូ​ន​មក​កាន់​ក្រុមហ៊ុន​វិញ​។​  បើ​ទោះបីជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​មួយ​នេះ​បាន​ខិតខំ​បង្កើត​នូវ​កម្មវិធី​លើកទឹកចិត្ត​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ការ​ប្រកាស​ប្រមូល​នូវ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ លើក​ទី​មួយ​ក៏​ដោយ​ ក៏​អតិថិជន​ជា​ច្រើន​នៅ​តែ​ភិតភ័យ​ខ្លាច​ជួប​ប្រទះ​រឿងរ៉ាវ​ដូច​គ្នា​ទៅ​នឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​ពួក​គេ​បាន​ផ្លាស់​ប្តូរ​រួច​។​​យ៉ាងណាមិញ​ សម្រាប់​អតិថិជន​ដែល​ស្មោះត្រង់​ជាមួយនឹង​ក្រុមហ៊ុន​ Samsung​ មិន​ព្រម​ប្រគល់​នូវ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ ត្រលប់​មក​កាន់​ក្រុមហ៊ុន​វិញ​ទេ​ ទើប​ក្រុមហ៊ុន​ Samsung​ បាន​រក​វិធី​ជា​ច្រើន​ដើម្បី​ធ្វើការ​បញ្ឈប់​នូវ​ការ​ប្រើប្រាស់​ Note​ 7​ របស់​អតិថិជន​របស់​ខ្លួន​ដោយ​ធ្វើការ​អាប់​ឌែ​តទៅ​លើ​កម្មវិធី​ថ្មី​ដែល​កា​រប​ញ្ជូ​ល​ថ្ម​បាន​ត្រឹមតែ​ខ្ពស់​បំផុត​គឺ​ 60%​ ប៉ុណ្ណោះ​។​

​បន្ទាប់​ពី​បញ្ហា​ជា​ច្រើន​បាន​កើតឡើង​ទៅ​លើ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ លោក​អ្នក​អាច​គិត​ថា​អតិថិជន​ជា​ច្រើន​ដែល​បាន​ទិញ​ទូរស័ព្ទ​មួយ​នេះ​អាច​នឹង​ងាក​លែង​គាំទ្រ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ Samsung​ ដែល​ជា​ម៉ាក​យីហោ​ដែល​ពួក​គេ​ពេញចិត្ត​យ៉ាង​ខ្លាំង​។​ ជាក់ស្តែង​ អតិថិជន​ជា​ច្រើន​បាន​សម្រេចចិត្ត​ងាក​ទៅ​ជ្រើសរើស​ប្រើប្រាស់​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​ iPhone​ 7​ របស់​ក្រុមហ៊ុន​ Apple​ ទូរស័ព្ទ​ LG​ V20​ របស់​ក្រុមហ៊ុន​ LG​ ឬ​ទូរស័ព្ទ​ Pixel​ XL​ របស់​ក្រុមហ៊ុន​ Google​ ។​ យ៉ាងណាមិញ​ អតិថិជន​ជា​ច្រើន​ដែល​គាំទ្រ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ នៅ​តែ​រក្សា​នូវ​ភាព​ស្មោះត្រង់​ភក្តីភាព​ជា​និច្ច​ជាមួយនឹង​ក្រុមហ៊ុន​ Samsung​ ។​ តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ BayStreet​ បាន​បញ្ជាក់​ថា​ អ្នកគាំទ្រ​មួយ​ចំនួន​ធំ​ដែល​បាន​ជាវ​នូវ​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ នៅ​តែ​មាន​ភក្តីភាព​ជាមួយនឹង​ក្រុមហ៊ុន​ Samsung​ ហើយ​ពួក​គេ​នៅ​តែ​ជ្រើសរើស​នូវ​ការ​ជំនួស​នូវ​ហ្វា​ប់​ប្លេ​ត​នេះ​ជាមួយនឹង​ទូរស័ព្ទ​ Galaxy​ S7​ ឬ​ S7​ Edge​ ។​

​យើង​ជឿជាក់​ថា​ អតិថិជន​មួយ​ចំនួន​ធំ​ (70%)​ នៅ​តែ​រក្សា​ភក្តីភាព​ជាមួយនឹង​ក្រុមហ៊ុន​ Samsung​ ហើយ​ពួក​គេ​សម្រេចចិត្ត​ជ្រើសរើស​នូវ​ជម្រើស​នូវ​ការ​ផ្លាស់​ប្តូរ​ជាមួយនឹង​ទូរស័ព្ទ​ Galaxy​ S7​ ។​ រឿង​ទី​ពីរ​នោះ​គឺថា​ចំនួន​អ្នក​ដែល​សម្រេចចិត្ត​ធ្វើការ​ផ្លាស់​ប្តូរ​នៅ​តែ​ងាក​ទៅ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ដដែល​។​ សម្រាប់​អតិថិជន​ផ្សេង​ទៀត​បាន​ងាក​ទៅ​ប្រើប្រាស់​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​ដូច​ជា​ទូរស័ព្ទ​ iPhone​ ជាដើម​។​ យ៉ាងណាមិញ​ អតិថិជន​ភាគច្រើន​នៅ​តែ​រក្សា​ភក្តីភាព​ស្មោះត្រង់​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​នេះ​ដដែល​។​

​បើ​យោង​តាម​ប្រភព​ពី​ BayStreet​ បានឱ្យ​ដឹង​ថា​ មាន​តែ​ 15%​ ប៉ុណ្ណោះ​របស់​អតិថិជន​របស់​ខ្លួន​ដែល​បាន​សម្រេចចិត្ត​មិន​ជ្រើសរើស​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ Samsung​ បន្ត​ទៀត​នោះ​ទេ​ហើយ​ងាក​ទៅ​ច្រើ​ស​រើស​ទូរស័ព្ទ​ដំណើរការ​ប្រព័ន្ធ​ iOS​ ហើយ​អតិថិជន​ 15%​ ទៀត​ងាក​ទៅ​ជ្រើសរើស​នូវ​ទូរស័ព្ទ​ក្រុមហ៊ុន​ផ្សេង​ដែល​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ។​ អ្វី​ដែល​សំខាន់​ទៀត​នោះ​គឺថា​ អតិថិជន​ជា​ច្រើន​នៅ​តែ​រក្សា​ភក្តីភាព​ជាមួយនឹង​ក្រុមហ៊ុន​ Samsung​ បើ​ទោះបីជា​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ ជួប​ប្រទះ​នូវ​បញ្ហា​ថ្ម​ផ្ទុះ​នោះ​ក៏​ពួក​គេ​នៅ​តែ​បន្ត​ប្រើប្រាស់​នូវ​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​របស់​ក្រុមហ៊ុន​ Samsung​ ពីព្រោះ​តែ​គុណភាព​របស់​ពួក​គេ​ ជា​ពិសេស​ការ​លើកទឹកចិត្ត​កម្មវិធី​ជា​ច្រើ​សម្រាប់​អតិថិជន​នៅ​ពេល​ដែល​អតិថិជន​ប​ញ្ចូ​ន​នូវ​ហ្វា​ប់​ប្លេ​ត​ Note​ 7​ ត្រលប់​មក​កាន់​ក្រុមហ៊ុន​វិញ​។​

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us