ខណៈពេលដែលមនុស្សជាច្រើនកំពុងតែនិយាយអំពីក្រុមហ៊ុន Samsung ពួកគេនឹងនឹកឃើញភ្លាមនូវការផ្ទុះថ្មរបស់ហ្វាប់ប្លេត Galaxy Note 7 ។ ពេលនេះ ទូរស័ព្ទម៉ូដែលថ្មីដែលមានឈ្មោះថា Elephone S7 ដែលមានរូបរាងស្រស់ស្អាតដូចគ្នាបេះបិទជាមួយនឹងទូរស័ព្ទ Samsung Galaxy S7 នេះប្រហែលជាក្លាយជាជម្រើសដ៏ល្អសម្រាប់អតិថិជនដែលស្រឡាញ់នូវរូបរាងរបស់ Note 7 ។ ទូរស័ព្ទ Elephone S7 នេះបានបំពាក់នូវស្រទាប់ការពារចំនួន 3 ជាន់សម្រាប់ការពារនូវការផ្ទុះថ្មដោយចៃដន្យនៅពេលដែលវាក្តៅនោះ ហើយជាពិសេសវាបានធ្វើការតេស្តពិសោធន៍ថាពិតជាការពារប្រឆាំងទៅនឹងការផ្ទុះថ្មពិតមែនតាមរយៈការប្រើប្រាស់នូវបន្ទះ TPU ដ៏រឹងម៉ាំបំផុត។
ក្រុមហ៊ុន Elephone បានព្យាយាមបង្ហើតនូវដំណោះស្រាយសម្រាប់អតិថិជនដែលចង់បានទូរស័ព្ទនេះហើយធានានូវសុវត្ថិភាពរបស់ពួកគេមិនឱ្យមានគ្រោះថ្នាក់នោះទេ។ ការបង្កើតនូវម៉ូដែលទូរស័ព្ទនេះឡើងដើម្បីការពារកុំឱ្យមានការប្រកាសប្រមូលមកវិញជាសកលលោកដូច Galaxy Note 7 ហើយទូរស័ព្ទនេះបានដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសចិនដែលជាកន្លែងដែលក្រុមហ៊ុននេះអាចលួចចម្លងម៉ូដនឹងដាក់លក់បានងាយស្រួលជាងនៅកន្លែងផ្សេងទៀត។
ទូរស័ព្ទ Elephone S7 នេះបានដាក់លក់នៅក្នុងតម្លៃមួយយ៉ាងធូរថ្លៃគឺចាប់ផ្តើមពីតម្លៃ 139.99 ដុល្លារអាមេរិចសម្រាប់ម៉ូដែលដែលមានរ៉េមសម្រាប់ផ្ទុកទិន្នន័យបណ្តោះអាសន្ន 2GB ។ គ្រប់ម៉ូដែលទាំងអស់របស់ទូរស័ព្ទនេះនឹងបំពាក់ជាមួយអង្គប្រតិបត្តិការ MediaTek Helio X20 ដែលផ្តល់នូវល្បឿនដំណើរការលឿនគួរសមដែរសម្រាប់ទូរស័ព្ទតម្លៃសមរម្យមួយនេះ។ ប្រហែលជាក្រុមហ៊ុន Elephone អាចធ្វើឱ្យអតិថិជនពេញចិត្តជាមួយនឹងទូរស័ព្ទស៊េរីថ្មីដែលមានរូបរាងដូចគ្នាទៅនឹងទូរស័ព្ទ Galaxy Note 7 ហើយក៏អាចប្រើប្រាស់ជាមួយនឹងប៊ិក S-PEN បានដែរប៉ុន្តែយើងនៅមិនទាន់ដឹងថាតើទូរស័ព្ទ Samsung Galaxy S8 នឹងបំពាក់នូវប្រព័ន្ធស្រទាប់ការពារប្រឆាំងទៅនឹងការផ្ទុះថ្មដែរឬទេ?