ស្មាតហ្វូន Xperia X របស់ក្រុមហ៊ុនSony ហាក់ដូចជានៅមិនទាន់អាចទាញយកចំណាប់អារម្មណ៍បានខ្លាំងនោះទេសម្រាប់អតិថិជន ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសជប៉ុន មួយនេះ នៅតែខិតខំផលិតនូវអ្វីដែលថ្មីសម្រាប់កែវភ្នែកអតិថិជនដ៏ស្មោះត្រង់របស់ខ្លួន។ ស្មាតហ្វូនស៊េរីថ្មីបន្ទាប់របស់ក្រុមហ៊ុន Sony ប្រហែលជាអាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 27 ខែកុម្ភៈ រហូតដល់ថ្ងៃទី 2 ខែមីនា។ វាមានន័យថា វានៅសល់រយៈពេល 4 ខែទៀតដែលស្មាតហ្វូនស៊េរីថ្មីត្រកូល Xperia នឹងធ្វើការបង្ហាញខ្លួន យ៉ាងណាមិញ ព័ត៌មានលម្អិតរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Sony ជាច្រើននៅមិនទាន់បានប្រកាសឱ្យដឹងនៅឡើយទេ ប៉ុន្តតាមរយៈគណកម្មាធិការសេដ្ឋកិច្ចអាស៊ីបញ្ជាក់ថាស្មាតហ្វូនចំនួនពីរម៉ូដែលដែលនឹងត្រូវធ្វើការបង្ហាញខ្លួននោះគឺម៉ូដែល G3112 និង G3121 ។
រឿងមួយដែលធ្វើឱ្យយើងជឿជាក់នោះគឺថាស្មាតហ្វូនទាំងនេះនឹងបង្ហាញខ្លួននៅឆ្នាំក្រោយពិតមែននៅក្នុងព្រឹត្តិការណ៍ MWC គឺជាស៊េរីម៉ូដែលដែលផ្តើមឡើងដោយលេខកូដរៀងគ្នាពីឆ្នាំមុនៗរបស់ក្រុមហ៊ុន Sony នៅក្នុងការតាំងពិពរណ៍ពាណិជ្ជកម្មនេះគឺ Exxxx នៅក្នុងឆ្នាំ 2015 និង Fxxxx នៅក្នុងឆ្នាំ 2016 ។ សម្រាប់លេខកូដម៉ូដែលដូចគ្នានេះ នៅក្នុងឆ្នាំ 2017 នេះក្រុមហ៊ុន Sony ពិតជាត្រូវធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូន Xperia ស៊េរីថ្មីម៉ូដែលត្រកូល Gxxxx វិញម្តងដែលថ្មីៗនេះទូរស័ព្ទនេះក៏មានព័ត៌មានបែកធ្លាយផងដែរ។ បើទោះបីជាវាហាក់ដូចជាមិនសូវចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកគាំទ្រស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ក្តី យ៉ាងហើយណាស់យើងនៅតែដឹងថាការប្រកាសបង្ហាញខ្លួនរបស់ស្មាតហ្វូនត្រកូលថ្មី Xperia នឹងចាប់ផ្តើមនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ឆ្នាំក្រោយនេះ។ តើអ្នកមានអារម្មណ៍រំភើបដែរឬទេសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Sony នៅពេលដ៏ខ្លីខាងមុខនេះ?