no-alternative title

Xiaomi​ ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល​បី​ស៊េរី​បន្ថែម​ទៀត​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​

Xiaomi​ ទើបតែ​បាន​ប្រកាស​ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ចំនួន​ពីរ​ស៊េរី​កាលពី​ថ្ងៃ​ទី​ 25​ ខែ​ តុលា​ 2016​ កន្លង​ទៅ​ថ្មីៗ​នេះ​មាន​ Xiaomi​ Mi​ Note​ 2​ និង​ Mi​ Mix​។​ ហើយ​ពេល​នេះ​ក្រុមហ៊ុន​ល្បីល្បាញ​របស់​ចិន​ក្នុង​ការ​ផលិត​ និង​ចែកចាយ​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​មួយ​នេះ​បាន​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល​ស៊េរី​ថ្មី​ចំនួន​បី​ស៊េរី​បន្ថែម​ទៀត​គឺ​ Xiaomi​ Redmi​ 4A,​ Redmi​ 4​ និង​ Redmi​ 4​ Prime​ បន្ទាប់​ពី​លេចលឺ​ព័ត៌មាន​ច​ចាម​រ៉ា​ម​អស់​រយះ​ពេល​ជា​ច្រើន​ខែ​កន្លង​មក​។​

ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល​ទាំង​បី​ស៊េរី​នេះ​ផលិត​ឡើង​គឺ​តម្រូវ​តាម​សេចក្តី​ត្រូវការ​នៃ​អ្នក​ប្រើប្រាស់​ជាមួយ​ជម្រើស​ផ្សេងៗ​គ្នា​រួម​ទាំង​មាន​តម្លៃ​ថោក​សមរម្យ​សឹង​មិន​គួរ​ឲ្យ​ជឿ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

1-​​Xiaomi​ Redmi​ 4A

​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដំបូង​នេះ​នឹង​ត្រូវ​ចេញ​លក់​ជា​ផ្លូវ​ការណ៍​ក្នុង​ទីផ្សារ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​ 11​ ខែវិច្ឆិកា​នេះ​ដែល​មាន​តម្លៃ​ប្រមាណ​ 499​ យ័ន​ឬ​ប្រហែល​តែ​ 74​ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។​ ធូរ​ថ្លៃ​មែនទែន​តែ​ម្តង​។​ Xiaomi​ Redmi​ 4A​ ត្រួ​វ​បាន​ផលិត​ឡើង​ដោយ​មាន​តួរ​ជា​លោ​ហះ​យ៉ាង​ប្រណីត​មាន​ភាពរឹងមាំ​ស្រស់​ស្អាត​ និង​ក្រាល​ដោយ​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.0”​ ដែល​អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត​ HD​ ឬ​ 720​ x​ 1280​ ភិ​ច​សែ​ល​។​ ស្មា​ត​ហ្វូ​ន​មួយ​នេះ​ប្រតិបត្តិការ​ទូទៅ​លើ​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon​ 425​ មាន​អង្គ​គណនា​ Quad-Core​ Cortex-A53​ ល្បឿន​ 1.4GHz,​ រ៉េ​ម​ទំហំ​ 2GB,​ អង្គ​ក្រាហ្វិក​ Adreno​ 308,​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 16GB​ អាច​បន្ថែម​បាន​ក្រៅ​បាន​ត្រង់​ទ្រនាប់​ស៊ី​ម​ទី​ពីរ​ប្រភេទ​ Hybrid​ Slot​ និង​មាន​ថ្ម​ទំហំ​ 3,120​ mAh​។​ ជាមួយ​គ្នា​នេះ​ដែរ​ Redmi​ 4A​ ត្រូវ​បាន​ Xioami​ ដាក់​ឲ្យ​ដំណើរការ​ជាមួយ​ប្រតិបត្តិការ​ Android​ Marshmallow​ v6.0​ និង​ស្រោប​ដោយ​ផ្ទៃ​អ៊ី​ន​ធើ​ហ្វេ​ស​ MIUI​ 8.0​។​ ចំនែក​កាមេរ៉ា​សម្រាប់​ថតរូប​-​វី​ដេ​អូ​ខាងក្រោយ​បាន​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ជាមួយ​អំ​ពូ​ល​ភ្លើង​ជំនួយ​មួយ​គ្រាប់​ (Single​ LED​ Flash)​ និង​ខាង​មុខ​មាន​ទំហំ​ 5.0​ មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់​ថត​សែ​ល​ហ្វី​។​ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​សម្រាប់​ Xioami​ Red​ 4A​ ដោយ​វា​មិន​មាន​ភ្ជាប់​នូវ​ទ្រនាប់​ស្កែ​ន​ក្រ​យ៉ៅ​ម្រាមដៃ​នោះ​ទេ​។​

2-​​Xiaomi​ Redmi​ 4

​សម្រាប់​ Redmi​ 4​ នឹង​ត្រូវ​បញ្ចេញ​ដាក់​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ័ស​ប្តា​ហ៍​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​ទី​ 07​ វិច្ឆិកា​ ខាង​មុខ​នេះ​ដែល​មាន​តម្លៃ​ប្រមាណ​ 699​ យ័ន​ ឬ​ប្រហែល​ 104​ ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ជម្រើស​បី​ពណ៌​គឺ​ទឹកមាស​ ទឹកប្រាក់​ និង​ពណ៌​ប្រផេះ​។​ ស្មា​ត​ហ្វូ​ន​មួយ​នេះ​មានគុណ​សម្បត្តិ​រាង​គ្រាន់បើ​ជាង​ Redmi​ 4A​ បន្តិច​ដូច​ជា​វា​បាន​បំពាក់​នូវ​ទ្រនាប់​ស្កែ​ន​ក្រ​យ៉ៅ​ម្រាមដៃ​ និង​មាន​ថ្ម​ធំ​ទំហំ​ 4,100mAh​។​ Redmin​ 4​ មាន​តួរ​ស្រោប​ដោយ​លោ​ហះ​ និង​ក្រាល​ដោយ​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.0”​ ប្រភេទ​ IPS​ LCD​ អាច​បង្ហាញ​រូបភាព​បាន​ក្នុង​ទំហំ​ HD​ ស្រោប​ដោយ​កញ្ចក់​ការពារ​ 2.5D,​ ប្រើ​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon​ 430,​ មាន​អង្គ​គណនា​ប្រភេទ​ Octa-Core​ Cortex-A53​ ល្បឿន​ 1.4GHz,​ទ្រទ្រង់​បានជា​មួយ​ប្លូ​ធូ​ស​ v4.1,​ រ៉េ​ម​ទំហំ​ 2GB,​ ប្រើ​ក្រាហ្វិក​ពពួក​ Adreno​ 505,​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 16GB​ អាច​បន្ថែម​ម៉េ​មូ​រី​ក្រៅ​បាន​ និង​ដំណើរការ​ដោយ​ Android​ Marshmallow​ v6.0​ និង​ស្រោប​ដោយ​ផ្ទៃ​អ៊ី​ន​ធើ​ហ្វេ​ស​ MIUI8.0​។​ សម្រាប់​កាមេរ៉ា​ថតរូប​-​វី​ដេ​អូ​ផ្នែក​ខាងក្រោយ​មាន​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ អម​ដោយ​អំ​ពូ​ល​ LED​ Flash​ ពីរ​គ្រាប់​ និង​ខាង​មុខ​ទំហំ​ 5.0​ មេ​ហ្គា​ភិ​ច​សែ​ល​ដូច​ Redmi​ 4A​ ដែរ​។​

3-​​Xiaomi​ Redmi​ 4​ Prime

​ម៉ូ​ដែល​ចុង​ក្រោយ​នេះ​មាន​សមត្ថភាព​ប្រើ​ខ្លាំង​ជាង​ម៉ូ​ដែល​ទាំង​ពីរ​ខាងលើ​ដោយ​វា​ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​នូវ​បន្ទះ​ឈី​ប​ Qualcomm​ ជំនាន់​ Snapdragon​ 625​ ដែល​មាន​អង្គ​គណនា​ប្រភេទ​ Octa-Core​ Cortex-A53​ ល្បឿន​ប្រតិបត្តិការ​ 2.0GHz​ ជាមួយ​រ៉េ​ម​ទំហំ​ 3GB,​ ប្រើ​ក្រាហ្វិក​ពពួក​ Adreno​ 506​ និង​មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ស្រាប់​ទំហំ​ 32GB​ ហើយ​ក៏​អាច​បន្ថែម​ម៉េ​មូ​រី​ក្រៅ​បាន​ផង​ដែរ​។​ Redmi​ 4​ Prime​ បំពាក់​ជាមួយ​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.0”​ ប្រភេទ​ IPS​ LCD​ ដែល​អាច​ទ្រទ្រង់​ការ​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ Full-HD​ ឬ​ 1080x1920​ ភិ​ច​សែ​ល​។​ ចំនែក​កាមេរ៉ា​ថតរូប​មាន​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ដូច​ Redmi​ 4​ ដែរ​ ប៉ុន្តែ​វា​ភ្ជាប់​ដោយ​អំ​ពូ​ល​ LED​ Flash​ ប្រភេទ​ Dual-tone​ Dual-LED​ Flash​ ដែល​អាច​ចាប់​រូបភាព​បាន​លឿន​ចំ​គោលដៅ​ និង​ច្បាស់​ល្អ​ជាង​។​ ចំនុច​ពិសេសៗ​ក្រៅពី​នេះ​ដូច​ជា​ប្រព័ន្ធ​ប្រិត​ប​ត្តិ​ការ​ កំលាំង​ថាមពល​ថ្ម​ ទ្រនាប់​ស្កែ​ន​ក្រ​យ៉ៅ​ម្រាមដៃ​ជាដើម​គឺ​ដូច​គ្នា​ជាមួយ​ម៉ូ​ដែល​ Redmi​ 4​ ដែរ​។​ Xiaomi​ Redmi​ 4​ Prime​ បាន​ដាក់​ឲ្យ​ធ្វើការ​កក់​ជា​មុន​បាន​ចាប់ពី​ថ្ងៃ​ប្រកាស​ចេញ​នេះ​ទៅ​ និង​ចេញ​លក់​ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃ​ដំណាលគ្នា​ជាមួយ​ Redmi​ 4​ ដែរ​ ហើយ​វា​តម្លៃ​ប្រមាណ​ 899​ យ័ន​ ឬ​ប្រហែល​ 133​ ដុល្លារ​អា​មេ​រិ​ក​។​ ប៉ុន្តែ​សម្រាប់​ចេញ​លក់​ក្នុង​ទីផ្សារ​សកល​ក្រុមហ៊ុន​ Xioami​ មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​នៅឡើយ​ទេ​ក្នុង​ពេល​នេះ​៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន