វាពិតជាអស្ចារ្យមែនទែនដែលទូរស័ព្ទ Huawei Mate 9 មានចំនួនដល់ទៅ 4 ស៊េរីម៉ូដែលសម្រាប់ជ្រើសរើស។ បន្ទាប់ពីការប្រកាសបង្ហាញខ្លួនរបស់ Huawei Mate 9 និង Porsche Design Mate 9 ត្រូវបានប្រកាសនៅក្នុងព្រឹត្តិការណ៍ជាសកលរួចមក ទូរស័ព្ទ Huawei Mate 9 Pro ត្រូវបានបង្ហាញខ្លួនផងដែរនៅក្នុងប្រទេសចិន។ ពេលនេះ ទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការណាមួយក៏ដោយ ទូរស័ព្ទ Huawei Mate 9 Lite ត្រូវបានបង្ហាញខ្លួនចុងក្រោយគេបំផុត។ ទូរស័ព្ទច្រើនម៉ូដែល ច្រើនជម្រើស ហើយវាអាចមានភាពតានតឹងក្នុងការជ្រើសរើសផងដែរ។ ជាពិសេសលក្ខណៈមើលពីខាងក្រៅរបស់វាពិតជាដូចគ្នាមែនទែន។ ទោះជាយ៉ាងណាក៏ដោយ ទូរស័ព្ទ Mate 9 Lite ប្រាកដជាមានតម្លៃទាបជាងគេជាក់ជាមិនខានដោយសារតែលក្ខណៈសម្បត្តិរបស់វា។
សម្រាប់ត្រកូលក្រុមគ្រួសារ Mate 9 នេះ ប្រហែលជាតម្រូវការខ្ពស់ជាងគេនោះគឺ Huawei Mate 9 Lite នេះហើយ។ ប្រសិនបើលោកអ្នកចង់បាន និងចង់អួតនូវការរចនាថ្មីរបស់ទូរស័ព្ទ Mate 9 នោះ ឬបង្ហាញអ្នកដទៃថាវាមានកាមរ៉ាភ្លោះទៀតដោយមិនចាំបាច់ចំណាយលុយពីគណនីធានាគាររបស់អ្នកច្រើន ទូរស័ព្ទនេះជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។ កុំមើលលម្អិតអំពីលក្ខណៈសម្បតិ្តរបស់វា ឬរំពឹងទៅលើម៉ូដែលនេះខ្លាំងពេកអីព្រោះទូរស័ព្ទ Huawei Mate 9 Lite នេះប្រហែលជាមិនខ្លាំងជាងម៉ូដែល 3 ស៊េរីនោះទេ។
បើយោងតាមបញ្ជីដែលបង្ហាញពីលក្ខណៈសម្បត្តិតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Huawei បញ្ជាក់ថា ទូរស័ព្ទ Huawei Mate 9 Lite នឹងមានអេក្រង់ទំហំ 5.5 អ៊ីងជាមួយអេក្រង់កម្រិត 1080p ។ វាមានអេក្រង់ទំហំដូចទៅនឹង Mate 9 Pro និង Porsche Design ផងដែរ ប៉ុន្តែគ្រាន់តែមានកម្រិតភាពច្បាស់នៃ Mate 9 មានរហូតដល់ទៅ 1920 x 1080 ភិចសែល។ វាមានម៉ូដែលមានរ៉េមទំហំ 3GB ជាមួយនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB រួមទាំងរ៉េមក្នុងម៉ាស៊ីនទំហំ 4GB ជាមួយនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ដែលដូចគ្នាទៅនឹង Mate 9 ផងដែរ។ សម្រាប់ថាមពលថ្មវិញគឺ 3340mAh ប៉ុន្តែវាមិនអន់ណាស់ណានោះទេ។
ទូរស័ព្ទ Mate 9 Lite នៅមានការដំណើរការយឺតបន្តិច រួមទាំងប្រព័ន្ធកាមេរ៉ាតូចជាងមុនបន្តិចផងដែរ។ វាដំណើរការនូវបន្ទះឈីប Kirin 655 របស់ក្រុមហ៊ុន Huawei ដែលមាន CPU ចំនួន 8 គ្រាប់ដែលមានល្បឿន 2.1GHz ហើយវាមានកាមេរ៉ាភ្លោះត្រឹមតែ 12MP និង 2MP ដែលប្រៀបធៀបជាមួយនឹង Mate 9 មានកាមេរ៉ាភ្លោះ 20MP និង 12MP ។ សមត្ថភាពរបស់វាមិនខុសគ្នានោះទេគ្រាន់តែបើវាមានសែនស័រធំនោះវាអាចធ្វើការចាប់បាននូវកូល័រ និងមុខងារ Autofocus បាននៅកន្លែងដែលខ្វះពន្លឺ ឬនៅឆ្ងាយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ វាក៏មានការចូលរួមពីក្រុមហ៊ុន Leica ផងដែរ។ សម្រាប់ព័ត៌មានដែលខ្វះខាតនោះ គឺថាតើពេលណាដែលទូរស័ព្ទ Huawei Mate 9 Lite នេះដាក់លក់នោះ? នៅក្នុងគេហទំព័រជាភាសាអង់គ្លេសសង្ឃឹមថាទូរស័ព្ទនេះពិតជាដាក់លក់នៅក្នុងទីផ្សារជាច្រើនក្រៅពីប្រទេសចិនដែលរួមមានទាំងសហរដ្ឋអាមេរិចផងដែរ៕