សម្រាប់លោកអ្នកដែលបានរង់ចាំអស់រយៈពេលជាយូរក្នុងការកម្មង់ទិញនូវទូរស័ព្ទស៊េរីថ្មី OnePlus 3T នៅក្នុងសហរដ្ឋអាមេរិច ពេលនេះ អ្នកអាចរកទិញបានហើយ។ ទូរស័ព្ទនេះ ពេលនេះត្រូវ បានដាក់ឱ្យធ្វើការបញ្ជាទិញហើយនៅក្នុងទឹកដីសហរដ្ឋអាមេរិច។ ទូរស័ព្ទ OnePlus 3T បានទទួលនូវការពិនិត្យសារឡើងវីញជាច្រើនដងទៅលើគុណភាពរបស់វា ហើយវាត្រូវបានជាប់ចំណាត់ថ្នាក់ជាទូរស័ព្ទដែលមានតម្លៃល្អបំផុតនៅក្នុងទីផ្សារស្មាតហ្វូន។ វាមើលទៅហាក់ដូចជាថា ទូរស័ព្ទ OnePlus 3T មិនត្រឹមតែមានពណ៌ថ្មីដ៏ទាក់ទាញនោះទេ ប៉ុន្តែវាមានថាមពលថ្មកាន់តែប្រសើរជាងមុនថែមទឿត ជាពិសេសប្រព័ន្ធកាមេរ៉ាខាងមុខរបស់វាគឺថតរូបបានស្រស់ស្អាត និងថតរូបបានលឿនថែមទៀត។ ទូរស័ព្ទនេះ មានពណ៌មាសស្រាល ប៉ុន្តែពណ៌នេះ នៅមិនទាន់ដាក់ឱ្យធ្វើការទិញបាននៅឡើយទេនៅខណៈពេលនេះ។
តម្លៃរបស់ទូរស័ព្ទ OnePlus 3T ក៏មានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារផងដែរ ហើយនេះ គឺជាតម្លៃរបស់វាបើធ្វើការប្រៀបធៀបជាមួយនឹងទូរស័ព្ទជាច្រើនស៊េរីផ្សេងទៀតដែលមាន Hardware ប្រហាក់ប្រហែលគ្នាដែរ៖
-OnePlus 3T ទំហំ 64GB តម្លៃ 440 ដុល្លារ,
-LG V20 ទំហំ 64GB តម្លៃ 670 ដុល្លារ.
-Google Pixel XL ទំហំ 32GB តម្លៃ 770 ដុល្លារ.
-Samsung Galaxy S7 Edge ទំហំ 32GB តម្លៃ 600 ដុល្លារ ឬច្រើនជាងនេះ
-OnePlus 3T ទំហំ 128GB តម្លៃ 480 ដុល្លារ
-Apple iPhone 7 Plus ទំហំ 128GB តម្លៃ 870 ដុល្លារ
-Google Pixel XL ទំហំ 128GB តម្លៃ 870 ដុល្លារ
ខណៈពេលដែលទូរស័ព្ទ OnePlus 3T មានតម្លៃ 440 ដុល្លារថ្លៃជាងទូរស័ព្ទ OnePlus 3 វាគឺបង្ហាញយ៉ាងច្បាស់ថា តម្លៃរបស់វាពិតជាមានការប្រកួតប្រជែងខ្លាំងជាមួយនឹងទូរស័ព្ទទំនើបរបស់ក្រុមហ៊ុនផ្សេងៗបើធ្វើការប្រៀបធៀបជាមួយនឹងប្រព័ន្ធដំណើរការរបស់វា ប្រព័ន្ធកាមេរ៉ា និងបទពិសោធន៍ប្រើប្រាស់។ ទូរស័ព្ទ 3T នេះប្រើប្រាស់នូវបច្ចេកវិទ្យា Dash Charge ដែលអាចប្រើប្រាស់បានតែជាមួយនឹងខ្សែដោតរបស់ OnePlus ដែលចែកចាយនូវល្បឿននៃការបញ្ចូលថាមពលបានលឿនបំផុតនៅលើទូរស័ព្ទ។ វាមានរឿងសំខាន់មួយដែលអ្នកត្រូវធ្វើការកត់ចំនាំនោះគឺថា វាគឺដូចទៅនឹងស៊េរីជំនាន់មុនរបស់វាដែរ ទូរស័ព្ទ 3T នេះមិនទ្រទ្រង់នូវ CDMA ដូចនេះវាមិនអាចដំណើរការនៅលើ Verizon Wireless ឬ Sprint នោះទេនៅក្នុងសហរដ្ឋអាមេរិច។ វាដំណើរការបានយ៉ាងល្អនៅលើ AT&T និង T-Mobile ហើយវាទ្រទ្រង់នូវប្រព័ន្ធ 4G LTE Networks ថែមទៀត៕