no-alternative title

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Xiaomi​ បាន​បញ្ជាក់​ថា​ មិន​មាន​ទូរស័ព្ទ​ ឈ្មោះ​ Mi​ Mix​ Nano​ នោះ​ទេ​!

​នៅ​ពេល​ដែល​ក្រុមហ៊ុន​ Xiaomi​ ដឹង​ពី​របៀប​ធ្វើ​ឱ្យ​ក្តី​សុ​បិ​ន្ត​របស់​ខ្លួន​ជា​ការ​ពិត​នោះ​ ក្រុមហ៊ុន​ ក៏​ដឹង​ថា​ អ្វី​ដែល​អាច​ធ្វី​ដែល​អាច​សម្លាប់​ពួក​គេ​បាន​ផង​ដែរ​។​ ទូរស័ព្ទ​ស៊េរី​ថ្មី​ Mi​ Mix​ ទើបតែ​ធ្វើការ​ប្រកាស​បង្ហាញខ្លួន​កាលពី​ខែ​មុន​នេះ​ ដែល​មាន​អេ​ក្រង់​ស្ទើរតែ​ពេញ​អេ​ក្រង់​តែ​ម្តង​ជាមួយនឹង​គែម​ស្តើង​បំផុត​នោះ​ វា​នៅ​មិន​ទាន់​ជា​ការ​រចនា​ល្អ​ឥត​ខ្ចោះ​នៅឡើយ​ទេ​ ជាមួយនឹង​ការ​រចនា​ទំហំ​អេ​ក្រង់​ធំ​សម្រាប់​ប្រើប្រាស់​នោះ​។​ ក្រុមហ៊ុន​ សង្ឃឹមថា​ យើង​អាច​នឹង​មើលឃើញ​នូវ​វត្តមាន​របស់​ទូរស័ព្ទ​ Mi​ Mix​ Nano​ ដែល​មាន​អេ​ក្រង់​តូច​ជាង​ជំនាន់​ដើម​របស់​វា​។​ ពេល​នេះ​ក្តី​សង្ឃឹម​ទាំងនេះ​ ត្រូវ​បាន​កាត់​ផ្តាច់​ហើយ​នៅ​ពេល​ដែល​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ Xiaomi​ លោក​ Zang​ Zhiyuan​ បាន​បញ្ជាក់​នៅ​លើ​ Weibo​ ទៅ​កាន់​អ្នកគាំទ្រ​របស់​ក្រុមហ៊ុន​ថា​ ទូរស័ព្ទ​នេះ​ពិតជា​មិន​មាន​វត្តមាន​ឡើយ​។​

​ទូរស័ព្ទ​ Mi​ Mix​ គឺ​មាន​រូបរាង​ងាយស្រួល​ក្នុង​ការ​ចំណាំ​ជាង​ទូរស័ព្ទ​ជា​ច្រើន​របស់​ក្រុមហ៊ុន​ Xiaomi​ ពិសេស​គឺ​ទូរស័ព្ទ​ Mi​ Note​ 2​ ដោយសារ​តែ​ទូរស័ព្ទ​នេះ​ មានការ​រចនា​ម៉ូ​ដ​ គឺ​ស្ទើរតែ​គ្មាន​គែម​នោះ​ទេ​ គឺ​គែម​ស្តើង​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​ ប៉ុន្តែ​ជាក់ស្តែង​អេ​ក្រង់​នៃ​ទូរស័ព្ទ​ Mi​ Mix​ នេះ​មាន​ទំហំ​ត្រឹមតែ​ 91.3%​ ដែល​មិន​ទាន់​មាន​ទូរស័ព្ទ​ណា​ប្រើប្រាស់​អេ​ក្រង់​ធំ​ដូចនេះ​ ទេពី​មុន​មក​។​ ទូរស័ព្ទ​នេះ​ មាន​បំពាក់​នូវ​ Hardware​ ខ្លាំង​ដូច​ជា​បន្ទះ​ឈី​ប​ Snapdragon​ 821​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 4GB​ ឬ​ 6GB​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 128GB​ ឬ​ 256GB​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​អ្វី​ដែល​ជា​ការ​ខកចិត្ត​នោះ​ គឺថា​ទូរស័ព្ទ​នេះ​ មាន​អេ​ក្រង់​ទំហំ​ធំ​ដល់​ទៅ​ 6.4​ អ៊ី​ង​ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ 1080​ ភិ​ខសែ​ល​ដែល​វា​មើលទៅ​ស្រស់​ស្អាត​ណាស់​ដែរ​ ប៉ុន្តែ​វា​ពិតជា​មិន​ស្រួល​កាន់​នៅ​ក្នុង​ដៃ​នោះ​ទេ​។​ ជា​ពិសេស​ការ​កាន់​ដោយ​ប្រើប្រាស់​តែ​ដៃ​ម្ខាង​នោះ​។​ វា​មិន​មាន​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ ដែល​ទូរស័ព្ទ​ Mi​ Mix​ Nano​ ត្រូវ​បាន​បែកធ្លាយ​ក្នុង​ទំរង់​រូបភាព​ជា​ច្រើន​ដែល​បញ្ជាក់​ថា​ ទូរស័ព្ទ​នេះ​មាន​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​ ហើយ​មាន​លក្ខណៈ​ស​ម្ប​តិ្ត​ដូច​គ្នា​បេះបិទ​ខុស​តែ​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​របស់​វា​មាន​ទំហំ​ 64GB​ តែ​ប៉ុណ្ណោះ​។​

​បើ​យោង​តាម​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Xiaomi​ បាន​បញ្ជាក់​ថា​ មិន​មាន​ទូរស័ព្ទ​ ឈ្មោះ​ Mi​ Mix​ Nano​ នេះ​ទេ​។​ លោក​បាន​ធ្វើការ​បន្ថែម​ទៀត​ថា​ ការ​បែកធ្លាយ​នេះ​ គឺ​អាច​មក​ពី​ម៉ាក​យីហោ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​ធ្វើការ​ចម្លង​នូវ​រូបរាង​របស់​ទូរស័ព្ទ​ Xiaomi​ Mi​ Mix​ ដែល​កំពុង​តែ​ទទួល​បានការ​ពេញ​និយម​ និង​ដាក់​ឈ្មោះ​ថា​ Xiaomi​ ដើម្បី​លក់​នូវ​ផលិតផល​របស់​ពួក​គេ​។​ សរុប​មក​ គឺ​ពិតជា​មិន​មា​នូវ​ម៉ូ​ដែល​ទូរស័ព្ទ​ Mi​ Mix​ Nano​ នោះ​ទេ​ ជាមួយ​គ្នា​នេះ​ ផង​ដែរ​ ក្រុមហ៊ុន​ Xiaomi​ អាច​ធ្វើការ​ផ្លាស់​ប្តូរ​នូវ​គំនិត​របស់​ពួក​គេ​បាន​គ្រប់ពេល​នៅ​ពេល​ ដែល​មានការ​លក់​ទូរស័ព្ទ​ Mi​ Mix​ បាន​ចំនួន​តិច​ ហើយ​តម្រូវការ​ចង់​ បាន​ខ្លាំង​ទៅ​លើ​ Mi​ Mix​ Nano​ នេះ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន