ខណៈពេលដែលគ្រប់គ្នាកំពុងតែភ្នាល់គ្នាទៅលើប្រព័ន្ធជំនួយការឆ្លាតវៃរបស់ក្រុមហ៊ុន Samsung នោះ ក្រុមហ៊ុន Samsung ក៏ធ្លាប់សម្រេចចិត្តក្នុងការការបង្កើតនូវប្រព័ន្ធឆ្លាតវៃនេះដែរ។ សម្រាប់ពាក្យចចាមអារ៉ាមនៅតែបន្តមានដដែលបញ្ជាក់ថា ក្រុមហ៊ុនSamsung កំពុងតែអភិវឌ្ឍទៅលើជំនួយការឆ្លាតវៃ AI សម្រាប់ដំណើរការនៅលើទូរស័ព្ទ Galaxy S8/S8 Edge នៅដើមឆ្នាំក្រោយនេះ។ ការទិញយកក្រុមហ៊ុន Viv ដែលជាក្រុមអ្នកបង្កើតកម្មវិធីជំនួយការឆ្លាតវៃ Siri កំពុងតែចាប់ផ្តើមធ្វើតេស្តទៅលើជំនួយការឆ្លាតវៃនៅលើទូរស័ព្ទ Samsung Galaxy S8/S8 Edge ។
កាលពីដំបូង យើងបានលឺថាជំនួយការឆ្លាតវៃរបស់ក្រុមហ៊ុន Samsung ប្រហែលជាត្រូវបានគេស្គាល់ឈ្មោះថា Bixby ហើយថ្ងៃនេះព័ត៌មានថ្មីមួយទៀតក៏បានបង្ហាញផងដែរ។ ក្រុមហ៊ុន Samsung បានទទួលនូវឈ្មោះ Trademark ថ្មីសម្រាប់ជំនួយការឆ្លាតវៃ Bixby និង Kestra ។ បន្ថែមពីនេះទៀតនោះ ឈ្មោះទាំងពីរនេះបានក្លាយជា Trademark សម្រាប់ជំនួយការឆ្លាតវៃនៃទូរស័ព្ទស៊េរីថ្មីខាងមុខនេះហើយ។ ការប្រើប្រាស់នូវ Trademark សម្រាប់ទូរស័ព្ទស៊េរីថ្មីត្រូវបានពិពរណ៌នាថា៖ “កម្មវិធីប្រើប្រាស់នៅលើកុំព្យូទ័រអនុញ្ញាតឱ្យប្រើប្រាស់នូវទូរស័ព្ទចល័តតាមរយៈប្រព័ន្ធជំនួយការឆ្លាតវៃ។ កម្មវិធីកុំព្យូទ័រនេះប្រើប្រាស់សម្រាប់ដំណើរការទៅលើការបញ្ជាជាសំឡេងបាន។
អ្នកគាំទ្រជាច្រើនរបស់ Hardcore Star Trek ទំនងជាអាចស៊ាំជាមួយនឹងឈ្មោះថា Jerome Bixby ដែលជាអ្នកនិពន្ធជនជាតិអាមេរិចដែលបានផលិតនូវអត្ថបទសម្រាប់ខ្សែភាពយន្ត Star Trek ខណៈពេលដែល Kestra អាចផ្សារភ្ជាប់ជាមួយនឹងឈ្មោះ Kestra Troi ដែលជាប្អូនស្រីតូចរបស់នាវា USS Enterprise ៕