ក្រុមហ៊ុន HP បានធ្វើការប្រកាសជាផ្លូវការនូវទូរស័ព្ទស៊េរីថ្មី Elite x3 ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 នៅក្នុងហុងកុងកាលពីខែកញ្ញាកន្លងទៅនេះ តែមិនត្រូវបានប្រកាសលក់នោះទេ។ ថ្ងៃនេះ ក្រុមហ៊ុន HP បានបញ្ជាក់ថា ការដាក់លក់នៅក្នុងប្រទេសនេះ នឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកានេះហើយ។ នៅពេលនេះ ក្រុមហ៊ុន បានដាក់លក់នៅប្រទេសជាច្រើននៅអាស៊ីផងដែរ។ នៅលើគេហទ័ររបស់ក្រុមហ៊ុន HP នៅហុងកុង ក្រុមហ៊ុន បានដាក់បង្ហាញនូវទូរស័ព្ទ Elite x3 នេះ ហើយអតិថិជន អាចរកទិញបាននៅក្នុងតម្លៃ HKD 6,499 (ប្រហែលជា 840 ដុល្លារ) ។ ប្រសិនបើលោកអ្នកទិញជាកញ្ចប់ជាមួយនឹង Elite Desk Dock មួយទៀតវាមានតម្លៃ HKD 7,698 (ប្រហែលជា 990 ដុល្លារ) ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន HP នៅហុងកុង ក៏កំពុងដាក់លក់នូវគ្រឿងអេឡិចត្រូនិក Accessories ជាច្រើនសម្រាប់ទូរស័ព្ទស៊រីថ្មីនេះផងដែរ៕