ឆ្នាំ 2017 ខាងមុខនេះ គឺជាឆ្នាំដែលក្រុមហ៊ុន NOKIA ត្រឡប់មកចូលរួមជាមួយនឹងទីផ្សារទូរស័ព្ទស្មាតហ្វូនសារជាថ្មីម្តងទៀត បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយះពេលយ៉ាងយូរកន្លងទៅ។ សម្រាប់ដំណឹងដ៏គួរឲ្យរំភើបនេះ ត្រូវបានក្រុមហ៊ុនរបស់ ហ្វាំងឡង់នេះផ្ទាល់ បានចេញមកបញ្ជាក់ជាច្រើនដងរួចមកហើយកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ ហើយទូរស័ព្ទស្មាតហ្វូនបង្អស់ដែលនឹងបង្ហាញខ្លួននៅពេលខាងមុខនេះ នឹងត្រូវបានដាក់ឲ្យដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការណ៍ Android នឹងមានឈ្មោះហៅថា Nokia D1C ដែលយើងបានឃើញនូវការបែកធ្លាយនូវគុណសម្បត្តិនៅក្នុងកម្មវិធីធ្វើតេស្តសមត្ថភាពចំនួនបីផ្សេងគ្នា ដោយក្នុងនោះក៏មានមួយបង្ហាញថាឧបករណ៍ដែល Nokia នឹងបង្ហាញនៅពេលខាងមុខនេះគឺជាថែបប្លេត ដែលមានអេក្រង់ធំរហូតដល់ 13.8 អីុងឯណ្ណោះ តែតាមការពិតវាគឺជាទូរស័ព្ទស្មាតហ្វូនទៅវិញទេ នេះបើតាមការបញ្ជាក់ជាថ្មីពីខាងក្រុមហ៊ុនផ្ទាល់។
ជាការពិតណាស់ សម្រាប់ពាក្យចរចាមអារាមផ្សេងទៀត ក៏បានបញ្ជាក់ផងដែរថា មិនមែនមានតែមួយគ្រឿងនោះទេ ប៉ុន្តែមានពីរគ្រឿង ហើយជាក់ស្តែងសម្រាប់ស្មាតហ្វូនដែលបានបង្ហាញខ្លួនឲ្យឃើញនៅពេលខាងមុខនេះមួយមានទំហំអេក្រង់ 5.0 អីុង ដែលមានឈ្មោះថា Nokia D1C មាន RAM ទំហំ 2GB មានកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខមានទំហំ 8 មេហ្គាផងដែរសម្រាប់មុខងារថតរូប Selfie បានយ៉ាងពេញចិត្ត និងមានទំហំផ្ទុកក្នុងមា៉ស៊ីនស្រាប់ទំហំ 16GB ផងដែរ។ ម្យា៉ងវិញទៀត វាក៏នឹងប្រើប្រាស់បន្ទះឈ បប្រភេទ Qualcomm Snapdragon 430 អង្គគណនាបួនគ្រាប់ Octa-core Cortex-A53 ល្បឿន 1.4 GHz និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android Nougat 7.0 ថែមទៀតផង។
ចំពោះ Nokia D1C មួយផ្សេងទៀតក៏នឹងមានលក្ខណះស្ទើតែដូចគ្នាទាំងស្រុង ខុសគ្នាត្រង់ថា វាមានអេក្រង់ធំជាង 5.5 អីុង និងមានកាេមរ៉ាខាងក្រោយទំហំ 16 មេហ្គាភិចសែល និងមាន RAM ទំហំ 3GB ។ គួរបញ្ជាក់ផងដែរទូរស័ព្ទស្មាតហ្វូនទាំងពីរម៉ូដែលនេះគឺកំពុងតែទទួលបានការធ្វើតេស្តសាកល្បងគំរូយ៉ាងលំអិតពីក្រុមហ៊ុន នេះបើតាមប្រភពដែលគួរឲ្យចិត្តបានបង្ហើប្រាប់អ្នកសារព័ត៍មានផងដែរ។ មួយវិញទៀត សាម្រាប់ម៉ូដែលទូរស័ព្ទទាំងពីរ អាចនឹងមានមួយមានរូបរាងស្រដៀងទៅនឹងរូបរាងដែលយើងបានងបង្ហាញ។ សម្រាប់រឿងតម្លៃ មិនមានសញ្ញាណាមួយចេញមកបញ្ចាក់ពីតម្លៃជាក់លាក់នោះឡើយ ហើយសម្រាប់ការប្រកាសចេញចាផ្លូវការ ក្រុមហ៊ុន Nokia អាចធ្វើនៅក្នុងព្រឹត្តិការណ៍ WMC 2017 ក្នុងខែកុម្ភះ ឬក្រុមហ៊ុននឹងធ្វើកម្មវិធីប្រកាស់ផ្ទាល់ខ្លួននៅក្នុងពេលណាមួយផងដែរ។សម្រាប់ព័ត៍មានលំអិតបន្ថែមពីការប្រកាស់យ៉ាងណា ក្រុមការងារយើងនឹងជម្រាបនៅពេល ដែលមានព័ត៍ជាក់លាក់នៅពេលណាមួយជាបន្តទៀត៕