Watt Laboratory គឺជាអង្គការមួយដែលស្ថិតនៅពីក្រោមវិទ្យាស្ថានស្រាវជ្រាវកណ្តាលរបស់ក្រុមហ៊ុន Huawei។ ក្រុមហ៊ុននេះ បានចូលរួមនៅក្នុងសន្និសី Battery Symposium លើកទី 57 នៅក្នុងប្រទេសជប៉ុន។ Watt Laboratory បានដាក់បង្ហាញនូវ Graphene ជាលើកដំបូងបំផុតសម្រាប់ថ្ម Li-ion។ Graphene គឺជាសារធាតុកាបូនមួយជាមួយនឹងកម្រាស់ក្រាសនៃអាតូមមួយ ហើយវាត្រូវបានរៀបចំ អាតូម នៅក្នុងរូបរាងដូចជាដុំឃ្មុំមួយ។ សារធាតុនេះ គឺខ្លាំងជាងដែកថែបប្រហែល 100ដងនៅពេលដែលវាមានការកើនឡើងកំដៅនិងអគ្គិសនីខ្លាំង។ ដូច្នេះ Graphene ពិតជាខែលការពារកំដៅមួយដ៏ល្អឥតខ្ចោះ។
នេះជារបកគំហើញថ្មីមួយទៀតសម្រាប់ថាមពលថ្មថ្មីរបស់ក្រុមហ៊ុន Huawei។ ថាមពលថ្មដែលត្រូវបានខ្ចប់ដោយ Watt Laboratory ធន់រហូតដល់ទៅសីតុណ្ហភាព 60 % C ដែលវាមាន 10% C ខ្ពស់ជាងដែនថាមពលថ្មដែលមាននាពេលបច្ចុប្បន្ន។ នេះបើយោងតាមអ្នកបង្កើតនូវថាមពលថ្មថ្មីនេះ កញ្ចប់ថាមពលថ្ម Li-ion graphene មានថាមពលប្រើប្រាស់បានយូរជាងមុនដល់ទៅពីរដងបើធ្វើការប្រៀបធៀបជាមួយនឹងថ្ម Li-ion ធម្មតាជាមួយនឹងសមត្ថភាពដូចគ្នា។
លោកបណ្ឌិត Yangxing Li ដែលជាប្រធាននៃមន្ទីរពិសោធន៍ Watt Laboratory ក៏បានធ្វើការតេស្តសាកល្បង ហើយពួកគេក៏ទទួលបាននូវលទ្ធផលយ៉ាងល្អផងដែរ។ យើងបានដំណើរការនូវការសាកថ្មនិងការធ្វើតេស្តនៅក្នុងបរិស្ថានដែលមានសីតុណ្ហភាពខ្ពស់។ ការធ្វើតេស្តនេះបានបង្ហាញថានៅក្នុងការដំណើរការដូចគ្នា ថាមពលថ្ម Graphene មានសីតុណ្ហភាពត្រជាក់ជាងថ្ម Li-ion ធម្មតាដល់ទៅ 5 អង្សាសេ។ ថាមពល 70% នៃថ្ម Graphene នៅតែមានបន្ទាប់ពីវាបានធ្វើការតេស្តសាកបញ្ចូលថ្ម 2000 ដងនៅក្នុងសីតុណ្ហភាព 60% C នេះ។ សម្រាប់ថាមពល 13% ត្រូវបានបាត់បង់បន្ទាប់ពីរក្សាទុកនៅក្នុងសីតុណ្ហភាព 60% C នៅក្នុងរយៈពេល 200 ថ្ងៃ។
សម្រាប់ការប្រៀបធៀបនេះ ភាគច្រើននៃថាមពលថ្ម Li-ion ធ្លាក់ចុះយ៉ាងឆាប់រហ័សបន្ទាប់ពីការប្រើប្រាស់រយៈពេលពីរទៅបីឆ្នាំ មិនថាពួកគេកំពុងប្រើឬអត់ប្រើនោះទេ។ នៅក្នុងលក្ខខណ្ឌសីតុណ្ហភាពខ្ពស់បានធ្វើឱ្យថ្មកាន់តែឆាប់ខូចជាងមុនទៀត។ ប្រសិនបើតួរលេខខាងលើត្រឹមត្រូវ ថាមពលថ្ម graphene-assisted របស់ក្រុមហ៊ុន Huawei ដែលអាចទប់ទល់ នឹងសីតុណ្ហភាព 60%C អាចប្រើប្រាស់បានច្រើនជាងរយៈពេល 4 ឆ្នាំមុនពេលដែលវាខូចទាំងស្រុង។ ប្រភេទនៃថ្មថ្មីនេះ មិនទាន់ត្រូវបានដាក់ប្រើប្រាស់នៅលើទូរស័ព្ទណាមួយនៅឡើយទេ។ ប៉ុន្តែបច្ចេកវិទ្យាមួយផ្សេងទៀតដោយក្រុមហ៊ុន Huawei នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅចុងខែនេះ ចំនែកការសាកថ្មបានលឿនបំផុតក៏ធ្លាប់បានដាក់បង្ហាញនៅសន្និសិទមួយដូចគ្នាកាលពីឆ្នាំមុនផងដែរ៕