ទូរស័ព្ទ Samsung Galaxy A5 ( 2017) បានឆ្លងកាត់នូវជំហានជាច្រើនមុនពេលដែលទូរស័ព្ទនេះប្រកាសជាផ្លូវការដូចជាការវិញ្ញាបនប័ត្រនៃប្រព័ន្ធប្ល៊ូធូស និងប្រព័ន្ធ Wi-Fi ហើយលក្ខណៈសម្បត្តិជាច្រើនរបស់ទូរស័ព្ទនេះក៏បានបង្ហាញខ្លួននៅលើ GeekBench និងត្រូវបានបង្ហាញនៅក្នុងវីដេអូមួយផងដែរ។ អ្វីដែលល្អនោះ មុខងារនៃប្រព័ន្ធ NDAs ត្រូវបានបង្ហាញយ៉ាងច្បាស់ដោយធ្វើការទម្លាយលក្ខណៈសម្បត្តិនៅលើវីដេអូតែម្តង។ ប៉ុន្តែអ្វីដែលគួរឱ្យស្ដាយណាស់ វីដេអូនេះត្រូវគេលុបចេញ ប៉ុន្តែយើងនឹងប្រាប់លោកអ្នកអំពីលក្ខណៈសម្បត្តិរបស់វា។
ទូរស័ព្ទនេះមានរូបរាងមើលទៅដូចជាទូរស័ព្ទ Galaxy S7 ប៉ុន្តែយើងអាចមើលឃើញនូវរូបរាងរបស់វាតាមរយៈរូបភាពដែលបាន Renders តែប៉ុណ្ណោះ។ យើងនៅមិនទាន់បានដឹងអំពីទំហំអេក្រង់របស់វាប៉ុណ្ណោះទេ ប៉ុន្តែតាមរាយការណ៍របស់ Antutu បង្ហាញថាវាមានអេក្រង់ទំហំ 5.2 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1080p ។ ចំនែកក្រាហ្វិកកាត Mali-T830 GPU ត្រូវបានគេប្រើប្រាស់ជាមួយនឹងបន្ទះឈីប Exynos 7870 Chipset ប៉ុន្តែតាមរយៈរបាយការណ៍នេះវាអាចប្រើប្រាស់ជាមួយនឹងបន្ទះឈីប 7880 SoC យើងនឹងសន្និដ្ឋានថាវាគឺជាការធ្វើកំណែបច្ចុប្បន្នភាព (Update) ទៅលើបន្ទះឈីប 7870 ។ វាមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB មាននៅលើក្តារ Board របស់វាជាមួយនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ហើយអាចធ្វើការបន្ថែមតាមរយៈកាត microSD បានថែមទៀតផង។ បើនិយាយអំពីរបាយការណ៍របស់ Antutu ទូរស័ព្ទ A5 (2017) នេះទទួលបានពិន្ទុដល់ទៅ 60,000 ដែលជាពិន្ទុបង្ហាញពីការពេញនិយមបំផុត។
នៅក្នុងការរៀបរាប់របស់ទូរស័ព្ទនេះ ក៏បានសរសើរទៅលើថាមពលថ្មរបស់វា (ជាទូទៅជាមួយនឹងបទពិសោធផ្ទាល់ខ្លួនរបស់យើងជាមួយនឹងបន្ទះឈីប Exynos 78xx) ប៉ុន្តែប្រព័ន្ធកាមេរ៉ាវិញប្រហែលជាមិនទាន់បានពង្រឹងនៅឡើយទេ។ លើសពីនេះទៀត ការត្អូញត្អែមួយបានលើកឡើងថាទូរស័ព្ទនេះនៅតែប្រើប្រាស់នៅលើមូលដ្ឋាននៅលើប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ដដែល មិនទាន់បានធ្វើបច្ចុប្បន្នភាពទៅប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការចុងក្រោយនោះទេ។
ជាមួយនឹងការធ្វើតេស្តសាកល្បងរបស់ទូរស័ព្ទ Galaxy A5 (2017) នៅក្នុងការបើកចំហរបែបនេះ យើងរំពឹងថានឹងមានសេចក្តីប្រកាសបង្ហាញជាផ្លូវការនៃទូរស័ព្ទនេះនៅមុនពេលចុងឆ្នាំនេះជាក់ជាមិនខាន៕