no-alternative title

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Microsoft​ លោក​ Satya​ Nadella​ ត្រូវ​បាន​ចោទសួរ​ ស្តី​ពី​យុទ្ធសាស្ត្រ​នៃ​ទូរស័ព្ទ​ចល័ត​ ដោយ​ម្ចាស់​ភាគហ៊ុន​ជា​ច្រើន​

​នៅ​ក្នុង​កិច្ចប្រជុំ​ម្ចាស់​ភាគហ៊ុន​ប្រចាំឆ្នាំ​របស់​ខ្លួន​ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ 30​ ខែវិច្ឆិកា​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ Microsoft​ បាន​ឆ្លើយ​សំណួរ​ជា​ច្រើន​ទាក់ទង​នឹង​មហិច្ឆតា​របស់​ក្រុមហ៊ុន​នា​ពេល​អនាគត​ទាក់ទង​នឹង​ឧបករណ៍​ចល័ត​របស់​ខ្លួន​។​ កម្មវិធី​សន្និសីទ​នេះ​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​ប្រកាស​ "​សូម​ធ្វើការ​ដាក់​ Silence​ សម្រាប់​ទូរស័ព្ទ​ Windows​ Phones​ និង​ឧបករណ៍​ផ្សេង​ទៀត​"​ ដែល​ជា​ពាក្យ​សម្តី​ដែល​ស្តាប់​មើលទៅ​ហាក់ដូចជា​កំប្លែង​មែនទែន​។​ ទោះជា​យ៉ាងណា​នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ក្រុមហ៊ុន​ Microsoft​ រក្សា​សិទ្ធិ​ផ្តាច់មុខ​ វា​មាន​អ្នកចូលរួម​ជា​ច្រើន​ដែល​ជា​អ្នកគាំទ្រ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ Mobile​ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពិតប្រាកដ​ទាក់ទង​នឹង​ផ្នែក​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន​ Microsoft​ ។​

​សព្វ​ថ្ងៃនេះ​ ក្រុមហ៊ុន​ផលិតកម្ម​វិធី​យក្ស​មួយ​នេះ​បាន​កំណត់​ចំនួន​ទៅ​លើ​ការ​ផលិត​នូវ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ដែល​នៅ​មាន​ទំហំ​តិចតួច​នៅឡើយ​សម្រាប់​ទូរស័ព្ទ​លំដាប់​ប្រណិត​របស់​ក្រុមហ៊ុន​នេះ​ ។​ ការ​ពិត​មួយ​នោះ​គឺថា​ម្ចាស់​ភាគហ៊ុន​ដែល​បាន​អះអាង​ថា​ការ​ប្រើ​ឧបករណ៍​ទូរស័ព្ទ​ Windows​ Phone​ របស់​គាត់​សម្រាប់​រយៈពេល​ "18​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​”​ បាន​សួរ​ទៅ​កាន់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Microsoft​ លោក​ Satya​ Nadella​ថា​ "​ តើ​អ្នក​អាច​ធ្វើ​ឱ្យ​ខ្ញុំ​ត្រជាក់​ចិត្តបាន​នោះ​ទេ​...​ ហើយ​ប្រាប់​ខ្ញុំ​តើ​អ្វី​ជា​ចក្ខុវិស័យ​របស់​អ្នក​គឺ​សម្រាប់​ទូរស័ព្ទ​ដៃ​?”​ បន្ទាប់​ពី​បានឮ​សំនួរ​នេះ​ភ្លាម​វា​បង្ហាញ​ថា​ក្រុមហ៊ុន​នេះ​អាច​ត្រូវ​បាន​បោះ​ជំហាន​ទៅ​មុខ​ឆ្ងាយ​ពី​ផ្នែក​ទូរស័ព្ទ​ចល័ត​ហើយ​។​​ជា​ការ​ឆ្លើយ​តប​របស់​លោក​ Nadella​ បាន​បង្ហាញ​អំពី​ការ​ផ្តោតអារម្មណ៍​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​ការ​វិវត្តន៍​ថ្មី​មួយទៀត​នា​ពេល​បច្ចុប្បន្ន​ជាមួយនឹង​ការ​ច្នៃប្រឌិត​ថ្មី​ទី​កាន់​ទីផ្សារ​: “​យើង​គិត​អំពី​ការ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​យ៉ាង​ទូលាយ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​នៅ​ក្នុង​ពាក្យ​ផ្សេង​ទៀត​ យើង​គិត​អំពី​ការ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​របស់​មនុស្ស​ទាំងអស់​ផ្តោត​ទៅ​លើ​ឧបករណ៍​ប្រើប្រាស់​របស់​ពួក​គេ​ មិនមែន​គ្រាន់តែ​ផ្តោត​ទៅ​លើ​ទូរស័ព្ទ​ចល័ត​នៃ​ឧបករណ៍​តែ​មួយ​នោះ​ទេ​។​ ដូច​អ្វី​ដែល​យើង​បាន​និយាយ​ យើង​មិន​បាន​បោះ​ជំហាន​ទៅ​មុខ​ ឬ​ត្រឡប់​ថយក្រោយ​ចេញពី​ការ​ផ្តោតអារម្មណ៍​របស់​យើង​ទៅ​លើ​ឧបករណ៍​ចល័ត​របស់​យើង​នោះ​ទេ​។​ អ្វី​ដែល​យើង​នឹង​ធ្វើ​នោះ​គឺ​ការ​ផ្តោត​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​ទីកន្លែង​ជា​ច្រើន​ផ្សេង​គ្នា​។​ ប្រសិនបើ​អ្នក​រើស​យក​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ Phone​ នោះ​វា​ជា​កន្លែង​ដែល​យើង​មាន​ភាព​ផ្សេង​គ្នា​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ Phone​ គឺ​ទៅ​លើ​ការ​គ្រប់គ្រង​នេះ​ហើយ​។​ វា​មាន​សុវត្ថិភាព​  វា​ជា​សមត្ថភាព​ខ្លាំង​ដែល​នោះ​គឺជា​សមត្ថភាព​មួយ​ដែល​ទូរស័ព្ទ​អាច​ធ្វើ​ដូច​ជា​កុំព្យូទ័រ​មួយ​បាន​។​ ដូច្នេះ​យើង​ភាព​ខុស​គ្នា​ពី​អ្នក​ទាំង​អស់នោះ​។​ លោក​បាន​សម្តែង​ការ​សាទរ​ចំពោះ​ទូរស័ព្ទ​ HP​ Elite​ X3​ ដែល​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ 10​ ហើយ​ខាងក្រោម​នេះ​លោក​បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​មហិច្ឆតា​របស់​ក្រុមហ៊ុន​ដើម្បី​កសាង​ "​ឧបករណ៍​ចល័ត​ចុង​ក្រោយ​"​ គេ​បំផុត​។​

 

​លោក​ Dana​ Vance​ ដែល​ជា​ម្ចាស់​ភាគហ៊ុន​យូរ​ឆ្នាំ​មក​ហើយ​តែងតែ​កោតសរសើរ​ទៅ​លើ​ Windows​ Phones​ ហើយ​លោក​ក៏​ជា​ម្ចាស់​នៃ​ Microsoft​ Band​ បាន​ចោទសួរ​លោក​ Nadella​ អំពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​នេះ​សម្រាប់​ឧបករណ៍​ប្រើប្រាស់​ បន្ទាប់​ពី​របាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ថា​គម្រោង​ Band​ ត្រូវ​បាន​ផ្អាក​ជា​រៀង​រហូត​។​ លោក​ Vance​ បាន​បញ្ជាក់​ថា​លោក​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​បាន​ទទួល​អ៊ី​ម៉ែ​ល​ដែល​បាន​បញ្ជាក់​ថា​កម្មវិធី​ Microsoft​ PIX​ និង​ Outlook​ អាច​ប្រើប្រាស់​បាន​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ និង​ iPhone​ ប៉ុន្តែ​មិនមែន​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ Phone​ នោះ​។​

 

​ជា​ការ​ឆ្លើយ​តប​លោក​ Satya​ Nadella​ បាន​ប្រកាស​ថា​ក្រុមហ៊ុន​នេះ​ "​មិន​បាន​បោះ​ជំហាន​ទៅ​មុខ​ឆ្ងាយ​»​ពី​ការ​គាំទ្រ​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ Phone​ នោះ​ទេ​ ប៉ុន្តែ​លោក​បាន​អះអាង​ថា​កម្មវិធី​របស់​ក្រុមហ៊ុន​ Microsoft​ ក៏​ត្រូវ​តែ​អាច​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ដៃ​ផ្សេង​ទៀត​បាន​ផង​ដែរ​។​ យើង​នឹង​រក្សា​ការ​សម្លឹង​មើល​ទម្រង់​ផ្សេង​គ្នា​និង​មុខងារ​ផ្សេង​គ្នា​ជា​ច្រើន​ដែល​យើង​អាច​នាំ​យក​ទៅ​កាន់​ឧបករណ៍​ចល័ត​ជា​ច្រើន​ ខណៈ​ពេល​ដែល​កម្មវិធី​ទាំងនេះ​ក៏​អាច​ប្រើប្រាស់​នៅ​លើ​ឧបករណ៍​ចល័ត​ផ្សេង​ទៀត​បាន​ដែរ​។​ ដូច្នេះ​ នោះ​ហើយ​ជា​វិធីសាស្ត្រ​ដែល​អ្នក​នឹង​មើលឃើញ​ថា​យើង​បាន​ធ្វើ​វា​ពិតមែន​។​ យើង​មិន​បាន​បោះ​ជំហាន​ទៅ​មុខ​ឆ្ងាយ​ពី​ការ​គាំទ្រ​សម្រាប់​អ្នក​ប្រើប្រាស់​ Windows​ Phone​ របស់​យើង​នោះ​ទេ​។​ ប៉ុន្តែ​នៅ​ក្នុង​ពេលវេលា​ដូច​គ្នា​នេះ​ យើង​ទទួលស្គាល់​ថា​ វា​មាន​ Platforms​ ផ្សេង​ទៀត​ដែល​មាន​ចំណែក​ទីផ្សារ​ខ្ពស់​ ហើយ​យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​កម្មវិធី​របស់​យើង​គឺ​អាច​រក​ដំណើរការ​បាន​សម្រាប់​ពួក​គេ​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន