កាលពីខែមុននេះ ក្រុមហ៊ុន Huawei បានប្រកាសបង្ហាញនូវទូរស័ព្ទស៊េរីថ្មីត្រកូល Honor មួយស៊េរីទៀតដែលមានឈ្មោះថា Honor 6x ។ ពេលនេះ ក្រុមហ៊ុនយក្សរបស់ប្រទេសចិននេះ កំពុងសម្លឹងមើលក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតជាមួយនឹងទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីដែលមានតម្លៃសមរម្យអាចទទួលយកបាន។ ទូរស័ព្ទនេះត្រូវបានគេហៅឈ្មោះថា Honor 6S ហើយតំលៃរបស់វាប្រហែលជា 120 ដុល្លារ ឬ 130 ដុល្លារ។
សម្រាប់លក្ខណៈសម្បត្តិផ្សេងទៀតនៅលើទូរស័ព្ទស៊េរីថ្មីនេះគឺនៅតែមិនច្បាស់លាស់ទេ ប៉ុន្តែវាបានមកពីររូបភាពដែលផ្តល់ចេញតាមរយៈ Renders ក៏យ៉ាងហោចណាស់អ្វីដែលច្បាស់លាស់នោះគឺថាកាមេរ៉ាភ្លោះមិនត្រូវបានតម្លើងនៅផ្នែកខាងក្រោយនោះទេ។ ការធ្វើបែបនេះអាចនាំយកមកនូវការចំណាយឱ្យមានការធ្លាក់ចុះដល់កម្រិតមួយដែលយើងអាចសន្មត់នូវលក្ខណៈពិសេសផ្សេងទៀតបានផងដែរ។ ទូរស័ព្ទនេះប្រហែឡជាមានអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ Full HD ការទ្រទ្រង់នូវប្រព័ន្ធ 4G និងប្រព័ន្ធ VoLTE ការប្រើប្រាស់រន្ធដោតស៊ីម Hybrid មួយ និងថាមពលថ្មដែលមានទំហំ 3340 mAh ។
បើនិយាយពីបន្ទះឈីបវិញ ពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា ទូរស័ព្ទនេះនឹងដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 435 SoC ។ វាជាផ្នែកមួយនៃបន្ទះឈីបដែលបានបង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 625 របស់ក្រុមហ៊ុន Qualcomm ដែលទើបតែប្រកាសកាលពីដើមឆ្នាំនេះ។ អ្វីដែលគួរឱ្យស្ដាយនោះគឺថា បន្ទះឈីប 435 គឺមិនត្រូវបានផលិតផ្អែកលើដំណើរការនៃបច្ចេកវិទ្យា 14nm ប៉ុន្តែជាផ្អែកទៅលើបច្ចេកវិទ្យា 25nm មួយស៊េរីយូរមកហើយ។ ទូរស័ព្ទ Huawei Honor 6S អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើននៅក្នុងខែមករាឆ្នាំ 2017 ខាងមុខនេះ៕