no-alternative title

ម៉ាក​យីហោ​ក្រុមហ៊ុន​ Nokia​ ត្រូវ​បាន​គ្រប់គ្រង​ជា​ផ្លូវការ​ដោយ​ HMD​ Global​ ហើយ​ស្មា​ត​ហ្វូ​ន​ Android​ នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ​ 2017​

​វា​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ​ណ៍​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​ជា​ច្រើន​របស់​ក្រុមហ៊ុន​ Nokia​ ដើម្បី​បង្កើត​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ។​ នៅ​ថ្ងៃនេះ​ ក្រុមហ៊ុន​ បាន​ប្រកាស​ជា​ផ្លូវការ​ថា​ក្រុមហ៊ុន​ HDM​ Global​ គឺជា​ផ្ទះ​ថ្មី​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​។​ កាលពី​ដំបូង​ឡើយ​ ក្រុមហ៊ុន​ Nokia​ បាន​បង្ហាញ​ទូរស័ព្ទ​ស៊េរី​ថ្មី​មួយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​ នៅ​ក្នុង​ទំព័រ​ផ្លូវការ​ បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ នឹង​ប្រកាស​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នៅ​ឆ្នាំ​ឆ្នាំ​ 2017​ ខាង​មុខ​នេះ​។​ ទំព័រ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ វេ​ប​សាយ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ HMD​ Global​ Oy​ ហើយ​ក្រុមហ៊ុន​នេះ​ជា​ម្ចាស់​គ្រប់គ្រង​ស្លាក​យីហោ​ Nokia​ សម្រាប់​ប្រើប្រាស់​រយៈពេល​ 10​ ឆ្នាំ​។​ ក្រុមហ៊ុន​ Nokia​ បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ក្រុមហ៊ុន​ HMD​ Global​ បាន​បញ្ចប់​ការ​ទិញ​យក​អាជ្ញាប័ណ្ណ​ Nokia​ របស់​ខ្លួន​ពី​ក្រុមហ៊ុន​ FIH​ Mobile​ Ltd​ និង​ក្រុមហ៊ុន​ Microsoft​ ។​ នេះ​មាន​ន័យ​ថា​ ពេល​នេះ​ក្រុមហ៊ុន​ HMD​ Global​ កំពុង​ចាប់ផ្តើម​ដំណើរការ​ទូរស័ព្ទ​ថ្មី​ជា​ច្រើន​គ្រឿង​ដែល​ស្ថិត​នៅ​ក្រោម​ស្លាក​យីហោ​របស់​ក្រុមហ៊ុន​ Nokia​ ។​

​លោក​ Brad​ Rodrigues​ នាយក​គ្រប់គ្រង​បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន​ Nokia​ បាន​ថ្លែង​ថា​ “​យើង​ពិតជា​មាន​ភាព​រីករាយ​ដែល​បាន​បង្ហាញ​វត្តមាន​នៃ​ការ​វិល​ត្រឡប់​នៃ​ស្លាក​យីហោ​ Nokia​ សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នៅ​ជុំវិញ​ពិភពលោក​។​ ក្រុមហ៊ុន​ HMD​ Global​ មាន​មហិច្ឆតា​ ទេព​កោសល្យ​ និង​ធនធាន​ដើម្បី​នាំ​យក​មក​នូវ​ជំនាន់​ថ្មី​នៃ​ទូរស័ព្ទ​ម៉ាក​ Nokia​ ចូល​ទៅ​ក្នុង​ទីផ្សារ​ ហើយ​យើង​សង្ឃឹមថា​ពួក​គេ​នឹង​ទទួល​បាន​ជោគជ័យ​។​ ខ្ញុំ​ប្រាកដ​ថា​អ្នកគាំទ្រ​រាប់​លាន​នាក់​របស់​ក្រុមហ៊ុន​ Nokia​ ពិតជា​រំភើបចិត្ត​នៅ​ពេល​បាន​មើលឃើញ​នូវ​ផលិតផល​ថ្មី​ទាំង​អស់នេះ​!​ ក្រុមហ៊ុន​ Nokia​ បាន​បញ្ជាក់​ថា​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ (​ទូរស័ព្ទ​មូលដ្ឋាន​)​ នឹង​ត្រូវ​បន្ត​ចែកចាយ​តាម​រយៈ​ទីផ្សារ​របស់​ក្រុមហ៊ុន​ HDM​ ដែល​ជា​ផ្នែក​មួយ​នៃ​ផលប័ត្រ​រួម​បញ្ចូល​គ្នា​របស់​ខ្លួន​។​ ក្រុមហ៊ុន​របស់​ប្រទេស​ហ្វាំ​ង​ឡង់​បានឱ្យ​ដឹង​ថា​ទូរស័ព្ទ​នេះ​នឹង​ត្រូវ​បាន​ដាក់​លក់​រួម​ជាមួយនឹង​ "​ស្មា​ត​ហ្វូ​ន​ និង​ថេ​ប្លេ​ត​ស៊េរី​ថ្មី​"​ ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ​ដោយ​ក្រុមហ៊ុន​ HMD​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ HMD​ របស់​ថ្លែង​ថា​"​ក្រុមហ៊ុន​ HMD​ កំពុង​អភិវឌ្ឍ​ផលិតផល​ប្រើប្រាស់​ថ្មី​ដែល​គួរ​ឱ្យ​រំភើប​ដែល​ផ្តោត​ទៅ​លើ​ការ​ច្នៃប្រឌិត​ថ្មី​ គុណភាព​ និង​បទ​ពិសោធន៍​ថ្មី​ជាមួយនឹង​ស្លាក​យីហោ​របស់​ក្រុមហ៊ុន​ Nokia​ ដែល​ជា​និមិត្តរូប​នៃ​ការ​រចនា​ ភាពរឹងមាំ​ និង​ការ​ជឿជាក់​។​ លោក​ Artos​ Nummela​ របស់​ក្រុមហ៊ុន​ HMD​ Global​ បាន​ប្រាប់​ Reuters​ ថា​ ក្រុមហ៊ុន​ HDM​ ចង់​ដំណើរការ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Nokia​ របស់​ខ្លួន​ដែល​ដំណើរការ​ប្រតិបត្តិការ​ Android​ ដំបូង​របស់​ខ្លួន​នៅ​ដើមឆ្នាំ​ 2017​ នេះ​។​ ក្រុមហ៊ុន​ HMD​ បាន​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​កំពុង​តែ​ផលិត​នូវ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ដោយ​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ Google​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ Foxconn​ នឹង​ទទួលខុសត្រូវ​សម្រាប់​ការ​ផលិត​ទូរស័ព្ទ​ដោយ​ផ្ទាល់​ខ្លួនឯង​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន