ក្រុមហ៊ុន Ford កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងក្នុងទីផ្សាររថយន្ត។ ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះ បានផលិតចេញនូវរថយន្តសម្រាប់ធ្វើដំណើរកម្សាន្តលក្ខណះគ្រួសារជាប្រភេទរថយន្ត SUV ដែលពោរពេញទៅដោយភាពទំនើប និងថ្លៃថ្នូរបំផុតក្នុងនាពេលបច្ចុប្បន្ន។ រថយន្តប្រភេទ SUV របស់ Ford ដែលកំពុងចរចរាណ៍លើទីផ្សាររថយន្តទូទាំងពិភពលោក និងនៅលើដងវីថីនានាមានជាច្រើនស៊េរីផ្សេងៗគ្នា ហើយស៊េរីនីមួយៗផលិតឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជនចង់បាន។ ខាងក្រោមនេះ ជាស៊េរីរថយន្តប្រភេទ SUV មួយនៅក្នុងចំណោមទាំងស៊េរីថ្មីៗទាំងអស់របស់ក្រុមហ៊ុន Ford។
Ford Escape ឬហៅម្យ៉ាងទៀតថា Kuga ជាស្រឡាយរថយន្តប្រភេទ SUV ដ៏ទំនើបមួយស៊េរីដែលបង្ហាញពីអំណាចដ៏អស្ចារ្យលើដងវីថីបើប្រៀបធៀបនឹងរថយន្តប្រភេទផ្សេងៗ។ Ford Kuga ត្រូវបានរៀបចំរចនាឡើងយ៉ាងពិសេសបំផុតជាគំរូរថយន្តបែប Sport មើលទៅមានរាងស្លីមតែរឹងមាំ។ ផ្នែកខាងក្បាលនៃរថយន្តត្រូវបានរចនាឡើងយ៉ាងពិសេសជាមួយសំណាញ់ការពារម៉ាស៊ីនបានយ៉ាងល្អពីធូលីដី និងទឹកព្រមទាំងបង្កប់ជាមួយនឹងចង្កៀងបំភ្លឺផ្លូវដែលត្រូវបានរចនាឡើងយ៉ាងប្រណីតប្រភេទ LED, តួរខ្លួនរបស់វាផលិតឡើងពីលោហះធាតុគុណភាពខ្ពស់ដែលមានការដុសខាតបានយ៉ាងល្អភ្លឺរលើបរលោង, ទ្វារចំហៀងឆ្វេងស្តាំងត្រូវបានរចនាឡើងមើលទៅមានភាពស៊ីគ្នាទៅនឹងតួររថយន្ត រីឯកញ្ចក់ខាងមុខបានសភាពទូលាយផ្តល់ភាពងាយស្រួលក្នុងការមើលផ្លូវខាងមុខ។ ឃ្លុបខាងក្រោយរបស់ Kuga ត្រូវបានរចនាឡើងយ៉ាងពិសេសមានទំហំធំទូលាយងាយស្រួលទុកដាក់របស់របរសម្រាប់ដំណើរកម្សាន្តបានច្រើន និងមានរទ្ទាអាចទាញបិទបើកបានយ៉ាងពិសេសទៀផង។
សូមទស្សនាវីដេអូការបង្ហាសមត្ថភាពលើដងវិថីនានានៅក្នុងប្រទេសហ្វីលីពីន៖