តាមរបាយការឲ្យដឹងពីគេហទំព័រ Commercial Times បានឲ្យដឹងថា Pegratron គឺជាឈ្មោះរបស់ក្រុមហ៊ុនមួយ ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផ្នែកផ្គត់ផ្គង់ដ៏ធំរបស់ក្រុមហ៊ុន Apple ហើយថ្មីៗនេះក្រុមហ៊ុនមួយនេះ ត្រូវបានពាក្យចរចាមអារាមជាច្រើនបាននិយាយតៗគ្នាថា បាននឹងកំពុងតែធ្វើការងារជាមួយនឹងក្រុមហ៊ុន Microsoft ហើយថែមទាំងមានគម្រោងការចាប់ផ្តើមធ្វើផលិតកម្មនូវទូរស័ព្ទប្រភេទ Microsoft Surface Phone ដែលអ្នកទាំងអស់គ្នាបានរង់ចាំមើលអស់រយះពេលជាយូរមកហើយ។
គេហទំព័រដដែលនេះ បានបន្តឲ្យបន្ថែមទៀតផងដែរថា ក្រុមហ៊ុន Microsoft ត្រូវបានគេរំពឹងទុកថានឹងធ្វើការប្រកាស់ចេញលក់នូវទូរស័ព្ទស្មាតហ្វូនម៉ូដែល Surface Phone នៅក្នុងឆ្នាំ 2017 ខាងមុខនេះ ដែលអាចប្រកាស់ចេញក្នុងកំឡុងពេលចុងឆ្នាំ 2017 ឬនៅដើមឆ្នាំ 2018 ។ ជាមួយគ្នានេះដែរ គេហទំព័រមួយក៏បានបន្ថែមទៀតថា ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីរបស់ Microsoft មួយនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាមួយនឹងបន្ទះឈីបរបស់ក្រុមហ៊ុន Intel និងមានសមត្ថភាពខ្ពស់ក្នុងការដំណើរការជាមួយកម្មវិធីប្រភេទ x86 បានយ៉ាងរលូនតែម្តង។ ព័ត៍មាននេះត្រូបានលេចលឺមកបន្ទាប់ពី ពីរ ឬបីថ្ងៃ បន្ទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft បាននិយាយអំពីអនាគតរបស់ក្រុមហ៊ុន នៅក្នុងព្រឹត្តិការណ៍អាជីវកម្មទូរស័ព្ទ និងថាខ្លួននឹងខិតខំដើម្បីឈានទៅដល់ការទទួលបានជោគជ័យ ដោយធ្វើឱ្យបាន "ឧបករណ៍ចល័តចុងក្រោយដែលល្អបំផុត" នឹងបាននិយាយថា ក្រុមហ៊ុននឹងមិនបោះបង់ការផលិតនូវទូរស័ព្ទស្មាតហ្វូននោះឡើយ។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទស្មាតហ្វូនម៉ូដែល Surface Phone ជំនាន់ថ្មីនេះ នៅមិនទាន់ដឹងច្បាស់ថាក្រុមហ៊ុន Microsoft នឹងបន្តដាក់ឲ្យដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Microsoft Smartphone Platform ឬយ៉ាងណានោះទេ ហើយចំពោះការប្រកាសចេញជាផ្លូវការក៏នៅមិនទាន់បានបញ្ជាក់ឲ្យបានច្បាស់ជាក់លាក់នៅឡើយដែរ ប៉ុន្តែពាក្យចរចាមអារាមនៅតែបន្តមានពាក្យបន្ថែមថា ក្រុមហ៊ុន Microsoft គួរតែធ្វើការប្រកាស់ចេញជាផ្លូវការនូវទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនឲ្យបានមុន ឬក្រោយឆ្ងាយពីការប្រកាស់ចេញរបស់ក្រុមហ៊ុន Apple ដែលបានកំណត់ពេលប្រកាស់នូវផលិតផលរបស់គេយ៉ាងទៀងទាត់បំផុត ជាពិសេស ជាមួយនឹងទូរស័ព្ទ iPhone ជំនាន់ថ្មី ដែលត្រូវបានគេរំពឹងទុកយ៉ាងខ្លាំងថានឹងទទួលបានជោគជ័យក្នុងកំឡុងពេលដែលក្រុមហ៊ុនមួយនេះនឹងធ្វើការប្រកាសចេញស្របពេលដែលប្ររព្ធធ្វើខួបលើកទី 10 ឆ្នាំផងដែរ៕