no-alternative title

​ទោះបីជា​មាន​បញ្ហា​ចំ​រ៉ូង​ចំ​រ៉ា​ស់​ច្រើន​យ៉ាងណា​ក៏​ដោយ​ Huawei​ នៅ​តែ​បន្ត​នាំ​យក​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ Mate​ 9​ របស់​ខ្លួន​ ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អា​មេ​រិច​ដដែល​

ថ្មីៗនេះ ក្រុមហ៊ុន​ Huawei​ ប្រកាសថា នឹង​នាំ​យក​នូវ​ទូរស័ព្ទ​ Huawei​ Mate​ 9​ ស៊េរី​ថ្មី​របស់​ខ្ល​យ​ន​ដែល​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ចូល​ទៅ​កាន់​ទីផ្សារ​នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​។​ យ៉ាងណាមិញ​បើ​ក្រឡេក​ទៅ​មើល​ទិដ្ឋភាព​រួម​នៃ​ទីផ្សារ​មួយ​នេះ​ វា​ហាក់ដូចជា​ Huawei​ កំពុង​តែ​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ក្នុង​ការ​បញ្ចុះបញ្ចូល​នូវ​ក្រុមហ៊ុន​ចែកចាយ​ធំៗ​ នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ដើម្បី​គាំទ្រ​ទូរស័ព្ទ​នេះ​ ហើយ​វា​ពិតជា​មាន​បញ្ហា​ច្រើន​ក្នុង​កិច្ចការ​ខំប្រឹង​ប្រែង​របស់​ក្រុមហ៊ុន​ Huawei​ ក្នុង​ការ​ជ្រៀតចូល​ទៅ​ក្នុង​ទីផ្សារ​នៅ​ក្នុង​ប្រទេស​នេះ​។​

​និយាយ​រួម​ ស្មា​ត​ហ្វូ​ន​ច្រើន​ជាង​ 80%​ នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ ត្រូវ​បាន​ចែកចាយ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​បណ្តាញ​ចល័ត​នៅ​ក្នុង​ប្រទេស​នេះ​ដោយ​ផ្ទាល់​តែ​ម្តង​។​ ក្រុមហ៊ុន​ Huawei​ បាន​ក្លាយជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​ 3​ នៅ​ក្នុង​ពិភពលោក​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​បាន​ច្រើន​បន្ទាប់​ពី​ក្រុមហ៊ុន​ Apple​ និង​ Samsung​ ។​ ដៃគូ​ជា​ច្រើន​របស់​ក្រុមហ៊ុន​ Huawei​ ហាក់ដូចជា​មានគំនិត​ល្អជា​ច្រើន​ ប៉ុន្តែ​ក្រុមហ៊ុន​ចែកចាយ​ធំៗ​ ជា​ច្រើន​នៅ​សហរដ្ឋ​អា​មេ​រិច​ ហាក់បីដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​មួយ​នេះ​ ព្រោះ​ដោយសារ​តែ​ម៉ាក​យីហោ​នេះ​ ដូច​ជា​ថ្មី​នៅឡើយ​ក្នុង​ប្រទេស​មួយ​នេះ​ ហើយ​វា​ក៏​មានការ​ព្រួយបារម្ភ​ ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​សុវត្ថិភាព​ជាមួយនឹង​ឧបករណ៍​បណ្តាញ​របស់​ក្រុមហ៊ុន​ Huawei​ ផង​ដែរ​នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​កាសែត​ Wall​ Street​ Journal​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

គួរបញ្ជាក់ថា ឆ្នាំ​ 2012​ សភា​របស់​សហរដ្ឋ​អា​មេ​រិច​ បាន​ធ្វើការ​ផ្តល់​នូវ​អនុសាសន៍ដល់​ ក្រុមហ៊ុន​ចែកចាយនានាថា ​មិន​គួរ​ប្រើប្រាស់​នូវ​ឧបករណ៍​បណ្តាញ​របស់​ក្រុមហ៊ុន​ Huawei​ នោះ​ទេ​ ព្រោះ​ថា វា​អាច​ជា​មធ្យោបាយ​មួយ​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​ឈ្លបយកការណ៍​ទៅ​លើ​ពលរដ្ឋ​របស់​សហរដ្ឋ​អា​មេ​រិច​ ក៏ប៉ុន្តែបញ្ហានេះ ត្រូវបានក្រុមហ៊ុន​ Huawei​ ធ្វើការ​បដិសេធយ៉ាងណាត់ ​ចំពោះ​ការ​ចោទប្រកាន់​ទៅ​លើ​ពួក​គេ​ ប៉ុន្តែ​វា ​មិន​អាច​បញ្ឈប់​នូវ​ក្រុមហ៊ុន​ចែកចាយ​ពី​ការ​ព្រួយបារម្ភ​ទៅ​លើ​ការ​ចារកម្ម​ដោយ​រដ្ឋាភិបាល​នៃ​ទីក្រុង​ប៉េ​កាំ​ង​បាន​នោះ​ទេ​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ Android​ Headlines​ ។​

​បន្ទះ​ឈី​ប​ទូរស័ព្ទ​ចល័ត​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ Huawei​ នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​មិន​បាន​គោរព​តាម​ស្តង់ដារ​ចល័ត​ដែល​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ Verizon​ និង​ Sprint​ នេះ​ដែរ​។​ ប្រសិនបើ​ក្រុមហ៊ុន​ព្យាយាម​ផ្លាស់​ប្តូរ​នូវ​បន្ទះ​ឈី​ប​របស់​ខ្លួន​ឡើង​វិញ​ វា​ប្រហែលជា​មាន​តម្លៃ​ខ្ពស់​ពេក​។​ ក្រុមហ៊ុន​ T-Mobile​ វិញ​ក៏​កំពុង​មាន​ជម្លោះ​ប៉ាតង់​ជាមួយនឹង​ក្រុមហ៊ុន​ Huawei​ ហើយ​ការ​បង្កើត​នូវ​ភាព​ជា​ដៃគូ​រវាង​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ហាក់ដូចជា​មិន​អាច​ទៅ​រួច​បាន​នោះ​ទេ​។​ ក្តី​សង្ឃឹម​ដែល​ក្រុមហ៊ុន​នេះ​មាន​តែ​មួយ​គត់​គឺ​ជាមួយនឹង​ក្រុមហ៊ុន​ AT&T​ ដែល​ក្រុមហ៊ុន​ Huawei​ បាន​ពិភាក្សា​ជាមួយ​រួច​មក​ហើយ​។​ វា​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ទៅ​លើ​កិច្ចព្រមព្រៀង​ដែល​កើតឡើង​នៅ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ទេ​។​  

​បើ​ទោះបីជា​មាន​បញ្ហា​ចំ​រ៉ូង​ចំ​រ៉ា​ស់​ច្រើន​យ៉ាងណា​ក៏​ដោយ​ ក៏​ក្រុមហ៊ុន​ Huawei​ នៅ​តែ​បន្ត​ក្នុង​ការ​នាំ​យក​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ Huawei​ Mate​ 9​ របស់​ខ្លួន​ទៅ​កាន់​សហរដ្ឋ​អា​មេ​រិច​។​ ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នៅឡើយ​ទេ​ ហើយ​វា​ក៏​មិន​ទាន់​បាន​កំណត់​តម្លៃ​ផង​ដែរ​សម្រាប់​ទូរស័ព្ទ​នេះ​។​ ទូរស័ព្ទ​ Huawei​ Mate​ 9​ នឹង​ដាក់​លក់​នៅ​ក្នុង​តម្លៃ​ 699​ អ៊ឺ​រ៉ូ​នៅ​ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប​ដែល​មាន​តម្លៃ​ប្រហែលជា​ 760​ ដុល្លារ​អា​មេ​រិច​។​ ក្រុមហ៊ុន​ Huawei​ ប្រហែលជា​អាច​លក់​នូវ​ទូរស័ព្ទ​ Mate​ 9​ តាម​រយៈ​ហាង​លក់រាយ​ ដូច​ជា​នៅ​ Amazon,​ Best​ Buy​ និង​ Walmart​ នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​ Digital​ Trends​ ។​

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន