no-alternative title

Huawei​ Mate​ 9​ ទំនងជា​នឹងបង្ហាញខ្លួន​នៅ​ទឹកដី​សហរដ្ឋ​អា​មេ​រិច​នាដើមឆ្នាំ​ក្រោយ​នេះ​ហើយ

​មិន​ថា​ លោក​អ្នកជា​អ្នកគាំទ្រ​របស់​ក្រុមហ៊ុន​ Huawei​ មែន​ ឬ​ក៏​មិនមែន​នោះ​ទេ​ វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​បដិសេធ​ថា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ធំ​ជាងគេ​បំផុត​របស់​ប្រទេស​ចិន​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​ខ្លាំង​គួរសម​ទៅ​លើ​ផលិតផល​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​របស់​ខ្លួន​ពិសេស​ទើបតែ​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន​កាលពី​ខែ​មុន​ផង​ដែរ​។​ អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺថា​ យើង​កំពុង​តែ​និយាយ​អំពី​ទូរស័ព្ទ​ Huawei​ Mate​ 9​ ព្រមទាំង​ខ្សែស្រឡាយ​របស់​វា​គឺ​ Porsche​ Design​ ដែល​ជា​ស៊េរី​ម៉ូ​ដែល​ពិសេស​។​ ការ​លក់​នូវ​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នេះ​ នៅ​តែ​មាន​ជា​បញ្ហា​ព្រោះ​វា​ មិន​ទាន់​គ្របដណ្តប់​បាន​គ្រប់​ទីកន្លែង​នោះ​ទេ​ ពោល​ គឺ​វា​បាន​បង្ហាញខ្លួន​ភាគច្រើន​នៅ​តំបន់​អឺរ៉ុប​ដូច​ជា​ប្រទេស​ចិន​ ប្រទេស​ជប៉ុន​ ប្រទេស​ប្រទេស​ម៉ា​ឡេ​ស៊ី​ ប្រទេស​ថៃ​ និង​ប្រទេស​អា​រ៉ាប់​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ក្រុមហ៊ុន​ Huawei​ នៅ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​នាំ​ទូរស័ព្ទ​ Mate​ 9​ ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក​នៅឡើយ​ទេ​។​

​តាម​រយៈ​ការ​ជំរុញ​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ការ​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ត្រូវ​បាន​គេ​និយាយ​ថា​នឹង​កើតឡើង​នៅ​ពេល​ឆាប់ៗ​នេះ​ ឬ​នៅ​ពេល​ក្រោយ​ឆាប់ៗ​នេះ​ហើយ​ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ Evan​ Blass​ ហើយ​ការ​លក់​របស់​ទូរស័ព្ទ​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ 6​ ខែមករា​ខាង​មុខ​នេះ​ហើយ​។​ អ្វី​ដែល​យើង​បានដឹង​គឺ​ភាគច្រើន​អំពី​ទូរស័ព្ទ​ Mate​ 9​ ប៉ុន្តែ​សម្រាប់​ទូរស័ព្ទ​ Porsche​ Design​ វិញ​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ចំនួន​មាន​កំណត់​ណាមួយ​ហើយនឹង​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ផង​ដែរ​។​ សម្រាប់​តម្លៃ​របស់​ Mate​ 9​ នៅ​តំបន់​អ៊ឺ​រ៉ុ​ប​គឺ​ 699​ អ៊ឺ​រ៉ូ​ ចំនែក​តម្លៃ​របស់​ Porsche​ Design​ គឺ​ 1395​ អ៊ឺ​រ៉ូ​ ហើយ​ក្រុមហ៊ុន​ Huawei​ ពិតជា​ត្រូវ​ធ្វើការ​ផ្តោត​ខិតខំ​ប្រឹងប្រែង​នៅ​លើ​ការ​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ដែល​ជា​កន្លែង​អាច​រក​ប្រាក់​កម្រៃ​បាន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​វា​ក៏​មាន​សំណួរ​ពាក់ព័ន្ធ​ជាមួយនឹង​ទូរស័ព្ទ​ Huawei​ Mate​ 9​ Pro​ និង​ទូរស័ព្ទ​ Mate​ 9​ Lite​ ផង​ដែរ​ ដែល​ជា​ក្រុម​គ្រួសារ​របស់​វា​។​ ព័ត៌មាន​កាលពី​ពេល​មុន​នេះ​ គឺជា​រឿង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាមួយនឹង​វត្តមាន​របស់​ម៉ូ​ដែល​ពិសេស​ Porsche​ Design​ ហើយ​បន្ទាប់​មក​ក៏​មានការ​បន្ថែម​នូវ​ស្មា​ត​ហ្វូ​ន​មួយ​ចំនួន​ដើម្បី​ដាក់​លក់​នៅ​ក្នុង​តម្លៃ​ទាប​។​ សម្រាប់​ប្រភេទ​ទូរស័ព្ទ​ត្រកូល​ Lite​ នេះ​ប្រហែលជា​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ប្រភេទ​ Kirin​ 655SoC​ ហើយ​ប្រព័ន្ធ​កាមេរ៉ា​ក៏​មិនធំ​ដូច​ Mate​ 9​ ដែរ​។​ បើ​និយាយ​អំពី​ទូរស័ព្ទ​ Huawei​ Mate​ 9​ គឺ​ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​មែនទែន​ជាមួយនឹង​ទំហំ​អេ​ក្រង់​ធំ​ដល់​ទៅ​5.9​អ៊ី​ង​កម្រិត​ភាព​ច្បាស់​ 1080p​ បន្ទះ​អេ​ក្រង់​ប្រភេទ​ IPS​ បន្ទះ​ឈី​ប​ Kirin​ 960SoC​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 4GB​ ម៉េ​មូ​រិ​ក្នុង​ម៉ាស៊ីន​ទំហំ​ 64GB​ ដែល​អាច​ធ្វើការ​ពង្រីក​បន្ថែម​ម៉េ​មូ​រី​បាន​ទៀត​ ថាមពល​ថ្ម​កម្លាំង​ 4000​ mAh​ និង​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​របស់​ Leica​ ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​។​ ចំនែក​ទូរស័ព្ទ​ Porsche​ Design​វិញ​មាន​រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 6GB​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 256GB​ រួម​ជាមួយនឹង​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​ដែល​មាន​បន្ទះ​អេ​ក្រង់​ប្រភេទ​ AMOLED​ QHD​ ថែម​ទៀត​ផង​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន