no-alternative title

Gionee​ P7​ ស្មា​ត​ហ្វូ​ន​ទើប​ចេញ​ថ្មី​មាន​តម្លៃ​ប្រហែល​ $150​ ប៉ុន្តែ​សមត្ថភាព​ប្រើ​ការ​វិញ​ពិតជា​មិនធម្មតា​ឡើយ​

​នៅ​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នា​ពេល​បច្ចុប្បន្ន​មាន​ម៉ាក​សញ្ញា​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​កំពុង​តែ​ចរាចរណ៍​លក់​លើ​ទីផ្សារ​ ប៉ុន្តែ​ម៉ាក​សញ្ញា​ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ជាងគេ​បំផុត​នោះ​គឺ​មាន​ Samsung,​ iPhone,​ Huawei,​ Sony​ និង​ LG​ ជាដើម​។​ ដោយឡែក​បើ​យើង​ក្រឡេក​ទៅ​មើល​ក្នុង​ឧស្សាហកម្ម​ផលិត​ស្មា​ត​ហ្វូ​ន​ដែល​មាន​ក្រុមហ៊ុន​ផលិត​ និង​ម៉ាក​សញ្ញា​ច្រើន​ជា​គេ​បំផុត​ក្នុង​ពិភពលោក​ គឺ​មាន​តែ​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ​ ហើយ​សូ​ម្បី​តែ​ iPhone​ របស់​ Apple​ ក៏​ផលិត​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​នេះ​ដែរ​។​ Gionee​ គឺជា​ក្រុមហ៊ុន​មានឈ្មោះ​បោះ​សំឡេង​គ្រាន់បើ​ដែរ​ក្នុង​វិស័យ​ផលិត​ស្មា​ត​ហ្វូ​ន​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​សម្រាប់​ទីផ្សារ​អន្តរជាតិ​វិញ​ក្រុមហ៊ុន​មួយ​នេះ​ហាក់​មិន​ទាន់​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ប៉ុន្មាន​ទេ​។​ 

​ថ្មីៗ​នេះ ​ក្រុមហ៊ុន​មួយ​នេះ​ បាន​ធ្វើការ​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ខ្លួន​ម៉ូ​ដែល​ Gionee​ P7​ ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត​ប្រមាណ​តែ​ $150​ ប៉ុណ្ណោះ​។​ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​គឺជា​ប្អូន​របស់​ Gionee​ P7​ Max​ ដែល​បាន​ប្រកាស​ចេញ​កាលពី​ខែ​មុន​ និង​បាន​ប្រកាស​ចេញ​លក់​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា​រួច​ហើយ​ដែរ​។​ Gionee​ P7​ ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើការ​ពង្រួម​ទំហំ​ខ្លួន​ពី​ P7​ Max​ មក​នៅ​ត្រឹម​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.0”​ ប្រភេទ​ IPS​ LCD​ ដែល​មាន​សមត្ថភាព​បង្ហាញ​រូបភាព​បាន​កម្រិត​ HD​ ឬ​ 720x1290​ ភិ​ច​សែ​ល​។​ ស្មា​ត​ហ្វូ​ន​មួយ​នេះ​ដើរ​លើ​អង្គ​គណនា​ចំនួន​បួន​គ្រាប់​មាន​ល្បឿន​ 1.3GHz​ ជាមួយ​រ៉េ​ម​ទំហំ​ 2GB,​ ប្រើ​ប្រតិបត្តិការ​ Android​ Marshmallow​ v6.0​  ស្រោប​ដោយ​អ៊ី​ន​ធើ​ហ្វេ​ស​ Amigo​ 3.2​ និង​មាន​ទំហំ​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ស្រាប់​ 16GB​ ព្រមទាំង​អាច​បន្ថែម​ទំហំ​បាន​ 256GB​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​សម្រាប់​កាមេរ៉ា​ថតរូប​វិញ​គឺ​ខាងក្រោយ​មាន​ទំហំ​ 8.0MP​ ជាមួយ​ភ្លើង​ហ្វា​ស់​ LED​ មួយ​គ្រាប់​ និង​កាមេរ៉ា​ខាង​មុខ​ទំហំ​ 5.0MP​។​ Gionee​ P7​ មាន​ថ្ម​ជាប់​តួរ​កំលាំង​ 2,300mAh,​ ប្រើប្រាស់​ស៊ី​មកា​ត​ 4G​ បាន​ពីរ​ទ្រទ្រង់​ដោយ​បច្ចេកវិទ្យា​ VoLTE​ និង​ប្លូ​ធូ​ស​ 4.0​ ។​ ទូរស័ព្ទ​ស៊េរី​ថ្មី​មួយ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​ណ៍ហើយ​ដែរ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា​ដែល​មាន​ដាក់​លក់​តាម​រយះ​អន​ឡាញ​ និង​នៅ​ហាង​ Brick​  និង​ Mortar​ Store​ ជាមួយ​តម្លៃ​ប្រមាណ​ 9999​ រ៉ូ​ពី​ ឬ​ប្រហែល​ 150​ ដុល្លារ​ជាមួយ​ជម្រើស​បី​ពណ៌​គឺ​ ស​ ទឹកមាស​ និង​ប្រផេះ​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន