សូមអភ័យទោសចំពោះអ្នកគាំទ្រទាំងអស់របស់ក្រុមហ៊ុន Apple អ្នកវិភាគជាន់ខ្ពស់ឈ្មោះថា Andrew Uerkwitz របស់ក្រុមហ៊ុន Oppenheimer យល់ឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Cupertino នៅមិនទាន់អាចរកឃើញអ្វីដែលថ្មីសម្រាប់ការដឹកនាំឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យានៅឡើយទេ។ លោក Uerkwitz ក៏បាននិយាយអំពីការកំណត់ឃោរឃៅមួយនៃ “បញ្ហាជាយុទ្ធសាស្ត្រ” របស់លោក Tim Cook នៅក្នុងក្រុមហ៊ុន។
នៅក្នុងលិខិតមួយដែលទទួលបានដោយ Business Insider កាលពីថ្ងៃសុក្រ លោក Uerkwitz បានសរសេរថា លោក និងក្រុមហ៊ុនធនាគារវិនិយោគជាច្រើនគិតថា ដៃគូប្រជែងធំបំផុតគឺក្រុមហ៊ុន Samsung នៅមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ ដើម្បីជាមេដឹកនាំនៃឧស្សាហកម្មនៅឡើយទេនៅក្នុងលក្ខខណ្ឌនៃការរបកគំហើញនៃការបង្កើតថ្មី។ លោក បានកត់សម្គាល់ឃើញថា ក្រុមហ៊ុន Apple ក៏មានហានិភ័យច្រើនដែរ ទៅលើភាពច្នៃប្រឌិតថ្មីនេះ។
ផ្នែកមួយនៃលិខិតនេះ បានសរសេរថា "យើងជឿជាក់ថា ក្រុមហ៊ុន Apple នៅខ្វះភាពក្លាហានដើម្បីក្លាយជាមេដឹកនាំជំនាន់ក្រោយនៃការច្នៃប្រឌិតទៅលើបច្ចេកវិទ្យាជាច្រើន (បច្ចេកវិទ្យាឆ្លាតវៃ AI បច្ចេកវិទ្យាសេវាកម្មដែលមានមូលដ្ឋានរក្សាទុកនៅលើពពក ការផ្ញើសារជាដើម) សម្រាប់ជំនួសអ្វីដែលធ្លាប់មាននៅលើទូរស័ព្ទ iPhone។ យើងជឿថាក្រុមហ៊ុន Apple គឺចាប់ផ្តើមមានវិបត្តិនេះរយៈពេលមួយទសវត្សរ៍ហើយ។ ហានិភ័យជាច្រើននឹងមិនអាចជាបញ្ហាធំសម្រាប់ក្រុមហ៊ុននេះទេ"។ ចាប់តាំងពីលោក Steve Jobs បានស្លាប់ក្នុងឆ្នាំ 2011 មក ក្រុមហ៊ុន Apple មិនបានចាប់ផ្តើមនូវរបកគំហើញទំនើបថ្មីអស្ចារ្យនោះទេ ក្រៅពីនាឡិកា Apple Watch ។ ទោះបីជានាឡិកាដៃទំនើបរបស់ក្រុមហ៊ុន Apple លក់បានចំនួនច្រើនជាងគូប្រជែងរបស់ខ្លួនក៏ដោយ នាឡិកានេះ នៅតែមានសារៈសំខាន់តិចតួចនៅឡើយបើធៀបទៅនឹងផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុននេះ។
បន្ថែមពីនេះទៅទៀត Business Insider បានរាយការណ៍ថា ក្រុមហ៊ុន Oppenheimer គិតថាក្រុមហ៊ុន Apple ក៏ធ្លាក់ស្ថិតពីក្រោយដៃគូប្រកួតប្រជែងមួយចំនួនរបស់ខ្លួននៅក្នុងទិដ្ឋភាពមួយចំនួនផងដែរ។ រឿងមួយនោះគឺថា ការរិះគន់បានចាប់ផ្តើមទៅលើកម្មវិធី Siri ដែលថា លឺសំឡេងនៅតិចបើធ្វើការប្រៀបធៀបជាមួយនឹងប្រព័ន្ធឆ្លាតវៃ Alexa របស់ក្រុមហ៊ុន Amazon និងជំនួយការឆ្លាតវៃរបស់ក្រុមហ៊ុន Google ដែលមានឈ្មោះថា Google Assistant ។ វាក៏មានការត្អូញត្អែរផងដែរអំពីកម្មវិធីសារដែលនៅខ្វះលក្ខណៈពិសេសមួយចំនួនបន្ទាប់ពីការធ្វើការអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 10 ផងដែរ។
ទោះបីជាមានភាពអវិជ្ជមានច្រើននៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Oppenheimer ក្តី ក្រុមហ៊ុនមួយនេះនៅតែជឿជាក់ថា ការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នឹងកើនឡើងដល់ចំណុចកំពូលនៅក្នុងឆ្នាំ 2018 ។ ក្រុមហ៊ុន Oppenheimer បានសរសេរបញ្ជាក់បន្ថែមថា "យើងជឿជាក់ថាប្រាក់ចំណេញយ៉ាងរឹងមាំរបស់ក្រុមហ៊ុន Apple គំនរសាច់ប្រាក់សម្រាប់ការការពារ និង" កំណើនសេដ្ឋកិច្ច "ចុងក្រោយនៃភាពជោគជ័យនៃទូរស័ព្ទ iPhone នៅក្នុងខួបលើក ១០ នឹងរក្សាវិនិយោគិនឱ្យចាប់អារម្មណ៍ជាមួយក្រុមហ៊ុននេះ”។