ខណៈពេលដែលអេក្រង់ OLED ត្រូវបាន គេមើលឃើញដោយមនុស្សជាច្រើននាក់ថា វានឹងក្លាយជាអនាគតនៃអេក្រង់សម្រាប់ទូរស័ព្ទ និងឧបករណ៍ដែលមានអេក្រង់ធំរួចទៅហើយ ក្រុមហ៊ុនផលិតអេក្រង់ LCD ជាច្រើនបានបង្កើតនូវរបកគំហើញថ្មីដែលផ្តល់នូវរស់ជាតិជីវិតថ្មីទៅក្នុងបន្ទះអេក្រង់នេះ ដូចជាបច្ចេកវិទ្យា Quantum Dot និងបច្ចេកវិទ្យា Fast Refresh Rate ផងដែរ។ ថ្ងៃនេះ ក្រុមហ៊ុន Panasonic បានដាក់បង្ហាញអេក្រង់ LCD ស៊េរីថ្មីបំផុតរបស់ខ្លួន ដែលមានប្រភេទ IPS Display ដែលមានកម្រិត contrast ratio ដល់ទៅ 1.000.000: 1 ។ សមត្ថភាពរបស់វាគឺកើនឡើងដល់ទៅកម្រិត Contrast លើស 600 ដងបើប្រៀបធៀបជាមួយនឹងអេក្រង់ LCD ធម្មតារបស់ក្រុមហ៊ុនជាច្រើនដែលផ្តល់ជូនកម្រិត Ratio ត្រឹមតែ 1800: 1 និងសម្រាប់ធ្វើការប្រកួតប្រជែងជាមួយនឹងដៃគូផលិតអេក្រង់ OLED ជាច្រើនទៀត។
ក្រុមហ៊ុន Panasonic បានសម្រេចនូវបន្ទះអេក្រង់នេះតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកោសិកាម៉ូឌុលពន្លឺថ្មី របស់ខ្លួន ដែលអនុញ្ញាតឱ្យក្រុមហ៊ុន ដើម្បីបិទនូវកម្រិតភិចសែលនីមួយៗបាននៅលើអេក្រង់ដោយប្រើប្រាស់នូវស្រទាប់បញ្ជាទីពីរ។ ជាធម្មតា ពន្លឺអេក្រង់នៃ LCD មានន័យថា ផ្នែកទាំងមូលនៃអេក្រង់បង្ហាញអាចត្រូវបានស្រអាប់នៅពេលណាមួយ។ អេក្រង់ OLED ប្តូរពន្លឺទាំងស្រុងសម្រាប់ភិចសែលពណ៌ខ្មៅដើម្បីផ្តល់ជូននូវអត្រាកម្រិតខ្ពស់បំផុតរបស់ Contrast Ration ហើយបច្ចេកវិទ្យាអេក្រង់ LCD ថ្មីនេះគឺដំណើរការនៅលើគោលការណ៍ស្រដៀងគ្នាផងដែរ។ វាពិតជាមានសារៈសំខាន់សម្រាប់ការផលិតនូវ HDR Video Content ដែលក្លាយជាភាពពេញនិយមកាន់តែខ្លាំងនៅពេលបច្ចុប្បន្ននេះ។
លើសពីនេះទៀត បច្ចេកវិទ្យាកោសិកាម៉ូឌុលពន្លឺថ្មីនេះអនុញ្ញាតឱ្យក្រុមហ៊ុន Panasonic ធ្វើការបង្កើនកម្រិតពន្លឺបានច្បាស់បំផុត និងស្ថេរភាពក្នុងការបង្ហាញនៅលើអេក្រង់ដែលអាចឈានដល់ 1000 cd / m2 ដែលផ្ដល់ពណ៍ HDR Colors យ៉ាងស្រស់ស្អាតបំផុត។ សម្រាប់បន្ទះនៃទូរទស្សន៍ HDR TV Panel ផ្សេងទៀតអាចឈានដល់ត្រឹមតែ700 ទៅ 800 cd / m2 តែប៉ុណ្ណោះ ដូច្នេះពណ៍ និងស្រមោលរបស់វាគឺបង្ហាញច្បាស់ និងដូចជាការពិត។ យ៉ាងណាមិញ បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Panasonic គឺមានតម្លៃថ្លៃណាស់ ហើយយើងប្រហែលជាមិនបានឃើញវាប្រើប្រាស់នៅលើបន្ទះអេក្រង់របស់ទូរស័ព្ទនោះទេមើលទៅ។ បើទោះបីជាវាអាចត្រូវបានសាងសង់ឡើងនៅលើផលិតកម្មនៃអេក្រង់ LCD ដែលមានស្រាប់ក្តី គេអាចសន្និដ្ឋានថាតម្លៃរបស់វាគួរតែធ្លាក់ចុះផងដែរ។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ក្រុមហ៊ុនបានកំណត់ទិសដៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅក្នុងការផ្សាយកម្រិតអេក្រង់ខ្ពស់បំផុត វិស័យផលិតកម្មវីដេអូ វិស័យវេជ្ជសាស្ត្រ និងការប្រើប្រាស់ទៅលើរថយន្តដោយប្រើប្រាស់បន្ទះអេក្រង់ដែលមានទំហំចាប់ពី 12 ទៅ 55 អ៊ីង។ ការនាំចេញនៃគំរូរបស់អេក្រង់នេះគ្រោងនឹងចាប់ផ្តើមនៅខែមករាឆ្នាំ 2017 ដូច្នេះយើងនឹងមិនមើលឃើញវានៅក្នុងផលិតផលណាមួយនៅឡើយទេក្នុងពេលនេះ៕