បន្ទាប់ពីបានធ្វើការផលិតនូវទូរស័ព្ទជាច្រើនរួចមក ពេលនេះ ទូរស័ព្ទ Meizu M5Note បានធ្វើការប្រកាសខ្លួនជាផ្លូវការហើយ។ ដូចអ្វីតាមការរំពឹងទុក ទូរស័ព្ទនេះមានសមត្ថភាពខ្លាំងសម្រាប់ផ្នែករឹង (Hardware) និងមានសមត្ថភាពខ្លាំងក្លា។ ទូរស័ព្ទនេះមានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងកញ្ចក់អេក្រង់កោង 2.5D ដែលមានកម្រិតភាពច្បាស់ 1080x1920 ភិចសែល។ បើទោះបីជាវាមិនមានបន្ទះអេក្រង់ Quad-HD ក៏ដោយដែលយើងធ្លាប់ឃើញប្រើប្រាស់នៅលើទូរស័ព្ទស៊េរីទំនើបក្តី ប៉ុន្តែកម្រិតភាពច្បាស់នេះនៅតែសក្តិសមសម្រាប់ទូរស័ព្ទទំនើបស្មាតហ្វូននាពេលបច្ចុប្បន្នផងដែរ។ ទូរស័ព្ទ M5 Note ផ្តល់នូវលក្ខណៈសម្បត្តិស្តង់ដារកម្រិតជួរកណ្តាលព្រោះវាមាន CPU ប្រភេទ Helio P10 ដែលមានល្បឿន 1.8GHz រ៉េមសម្រាប់ផ្ទុកទិន្នន័យបណ្តោះអាសន្ន 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB។ សម្រាប់លោកអ្នកដែលចង់ចំណាយលុយបន្ថែម វាក៏មានជំរើសនៃរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ហើយសម្រាប់ម៉ូដែលថ្លៃជាងគេមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។ អ្នកប្រើប្រាស់ទូរស័ព្ទ Note M5 នឹងទទួលបាននូវប្រយោជន៍ថែមទៀតនៃការប្រើប្រាស់នូវស៊ីមកាតពីរ ឬការប្រើប្រាស់ស៊ីមមួយជាមួយនឹងកាត microSD ព្រោះវាជាប្រភេទ Dual-SIM Hybrid Tray។
បន្ថែមពីនេះទៅទៀត ទូរស័ព្ទនេះមានកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែលភ្ជាប់ជាមួយអំពូលភ្លើង Dual-Tome LED និងបច្ចេកវិទ្យា PDAF ហើយថែមទាំងមានកាមេរ៉ាខាងមុខសែលអាចថតរូបបានកម្រិតដល់ទៅ 5 មេហ្គាភិចសែល ។ ទូរស័ព្ទនេះក៏ភ្ជាប់ជាមួយនឹងប្រព័ន្ធស្កែនក្រយ៉ៅដៃ ថាមពលថ្មធំដល់ទៅ 4000 mAh និងតភ្ជាប់ជាមួយនឹងប្រព័ន្ធ 4G ដំណើរការនូវ VoLTE ប្រព័ន្ធ Bluetooth និងប្រព័ន្ធ GPS (វានៅមិនទាន់មានប្រព័ន្ធ NFC នៅឡើយទេទេ) ។ សម្រាប់ផ្នែក Softtware វិញត្រូវបានប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow របស់ក្រុមហ៊ុន Google ដំណើរការជាមួយនឹង Flyme OS 6.0 ថ្មី។
ទូរស័ព្ទនេះមានវិមាត្រត្រឹមតែ 153.6មម x 75.8មម x 8.1 មម និងទម្ងន់ដល់ទៅ 175 ក្រាម។ វាមានបីពណ៌ជាច្រើនសម្រាប់ធ្វើការជ្រើសរើសគឺពណ៌មាស ពណ៌ប្រាក់ ពណ៌ខៀវ និងពណ៌ប្រផេះ។ សម្រាប់រ៉េម 3GB/16GB ទូរស័ព្ទ Meizu Note M5 នេះមានតម្លៃ 899 យ័នឬ 130 ដុល្លារអាមេរិក។ សម្រាប់រ៉េមទំហំ 3GB/32GB វាមានតម្លៃដល់ទៅ 999 យ័ន (ប្រហែលជា 145 ដុល្លារអាមេរិច) ខណៈពេលដែលម៉ូដែលមានរ៉េមទំហំ 4GB/64GB គឺមានតម្លៃដល់ទៅ 1499 យ័ន (218 ដុល្លារអាមេរិច)៕